ភាគទី37 : ទង្វើនេះ អាចហៅថាក្បត់ទេ?

3.5K 279 12
                                    

    ត្រលប់មកមុនពេលទៅខួបកំណើតរបស់អ្នកស្រីចន វិញ នៅថ្ងៃបន្ទាប់នៅពេលព្រឹក ថេហ្យុង បានប្រាប់ ជុងហ្គុក ថាទៅញាំអីជាមួយ ជីមីន និង ជុងហាន់ សុឺងឆូល ដែលជូនមកក៏ឆ្លៀតជូនអំណោយបន្តិចបន្តូចទៅកាន់ អ្នកស្រីចន ដែរ ប៉ុន្តែ... ថេហ្យុង ណាត់ពួកគេនៅពេលរសៀល ពេលព្រឹកគេបានទៅរកទិញអំណោយជូនម៉ាក់ក្មេករបស់គេដោយមាន ឆាន ជាអ្នកជូនមក អមដោយកូនចៅពីរនាក់ទៀត នៅក្បែរនេះ ។

"ឆានហា៎ អរគុណហើយ ទៅធ្វើការវិញចុះ ខ្ញុំរួចរាល់និងជិះតាក់សុីទៅវិញ"

"មិនបានទេចៅហ្វាយតូច ខ្ញុំអាចជិះតាក់សុីទៅវិញបាន តែពួកគេនៅចាំចៅហ្វាយតូចគ្រប់ពេល"

"អា៎...ក៏បាន តែជួយប្រាប់គេកុំអោយនៅជិតៗខ្ញុំពេក ខ្ញុំមិនទាន់ទម្លាប់"

"បាទ!!"

"កុំប្រាប់ថៅកែអោយសោះ ដឹងហើយឬនៅ?"

"បាទៗ ខ្ញុំមិនប្រាប់ទេ អញ្ចឹងសុំទៅសិនហើយ"

"អរគុណ" ថេហ្យុង ចុះពីឡានដើរទៅហាងមួយនៅចម្ងាយប្រមាណ 5ម៉ែត្រពីគេនេះឯង ឆាន បានប្រាប់ថាជាហាងប្រចាំដែល លោកជំទាវចូលចិត្តទៅទីនោះ ឆាន ក៏ឧស្សាហ៍ជូនគាត់ទៅដែរ ។

    បើទោះជាសម្លៀកបំពាក់ថ្លៃតែ ថេហ្យុង នៅក្នុង ស្ទាយបែបសាមញ្ញ អាវយឺតខោខាប៊យ ស្ពៀយកាបូប សំណព្វចិត្តដែល ជុងហ្គុក ទិញអោយនោះដើរចូលក្នុងហាងតែម្នាក់ឯង ។

"សូមស្វាគមន៍...អុ៎..." គ្រាន់តែនិយាយបានបន្តិច ឃើញរូបរាងក៏ប្រែទឹកមុខវិញភ្លាម ទឹកមុខបែបពេបជ្រាយ តែ ថេហ្យុង មិនបានចាប់អារម្មណ៍ គេបានដើរមើលសម្លៀកបំពាក់ត្រូវចិត្ត ប៉ះផង ស្ទាបផង នាងជាបុគ្គលិកតាមជូតបោះកន្លែង ថេហ្យុង ប៉ះពីក្រោយរហូត ។

"ហឹម? ជូតធ្វើអី? ដៃខ្ញុំមានប្រឡាក់ឯណា?" ថេហ្យុង កើតឆ្ងល់ថាយ៉ាងម៉េច? ចេញមកគេលាងដៃស្អាតហើយថែមទាំងក្រអូបទៀតផង ។

"សុំសួរថា រកអ្វីដែរ? ចង់បានបែបណា?"

"តើមួយណាជាឈុតនាំចូលថ្មីបំផុតទៅ?"

"ថ្មីបំផុត? មកមើលឬមកទិញដែរចា៎?"

"ច្បាស់ជាមកទិញហើយ ហេតុអី!? មិនទាន់មានឈុតថ្មីទេឬ?"

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now