ភាគបញ្ចប់

Start from the beginning
                                    

<យើងមិនខឹងទេ>TaeVអង្អែលខ្នងគេកុំឲយំមើលទៅគេមកដូចជាបំផ្លាញបរិយាយកាសរីករាយអស់តែម្ដង

<បងប្រុសញុាំអីសិនទៅ>TaeVឱនមើលបងប្រុសដែលសំងំឱបខ្លួនមិនព្រមលែងសោះ
Taehyung ក្រវីក្បាលគេមិនចង់លែងទេបើគេលែងTaeVប្រាកដជាទៅចោលគេទៀតហើយ

<តែអូនឃ្លាន>គេជ្រើសការកុហកដើម្បីឲបងប្រុសងើបចាប់អីញុាំខ្លះតែខុសស្រឡះ

<Jungkookចាប់អានេះ អានោះ នៅមួយនោះទៀត>Taehyung ដកដៃម្ខាងមកចង្អុលមុខម្ហូបឲគេចាប់ឲTaeVហើយប៉ាគេជាអ្នកអុចធូបឲ

ទោះបីជាកម្មវិធីដំណើរដោយរលូននិងរីករាយក៏ដោយតែTaehyung មិនព្រមលែងពីTaeVសោះ

<យប់នេះអូនសុំគេងជាមួយប្អូនតើបានទេ>Taehyung សួរទៅJungkookព្រោះវាជាយប់ដំបូងនៃអាពាហ៍ពិពាហ៍គេតែគេពិតជាចង់នៅជួបជុំជាមួយប្អូនណាស់ Jungkookក៏ញញឹមងក់ក្បាលអ្វីជាក្ដីសុខរបស់Taehyung គេអាចធ្វើបានទាំងអស់

ដល់ពេលគេងពិតប្រាកដគឺថាមិនចេះតិចនាក់ទេ មានទាំងលោកប៉ាគេ jiminនិងEnwoon ដោយTaehyung គេងក្នុងរង្វង់ដៃTaeVអ្នកបន្ទាប់ជាjiminហើយចុងក្រោយជាEnwoonដោយសាររាងពួកគេតូចទើបងាយឱបTaeVដល់ នៅម្ខាងទៀតជាលោកប៉ារបស់គេ

<រាត្រីសួស្តីគ្រប់គ្នា>ព្រះចន្ទហាក់ញញឹមរីករាយបានប្រឹងជះពន្លឺខ្លាំងបែបនេះ Taehyung គេមិនបានគេងទេគេសំងំយំក្នុងចិត្តខ្លាចថាបាត់TaeVទើបចាំឃ្លាំមើល

<បងប្រុសហេតុអ្វីមិនគេង>TaeVសម្លឹងបងប្រុសដែលគេកើយដៃខ្លួនទាំងលើកចិញ្ចើមនេះម៉ោងជិត02ហើយតែបងគេបែរជាមិនគេងទៅវិញ

<ហ្ហឹកៗហឺបងខ្លាចថាបងគេងហើយ ឯងទៅចោលបងទៀតហ្ហឹកហ្ហឺ>ឮហើយTaeVក៏ញញឹមចេញមកគេមិនមាត់តែព្យាយាមលួងលោមឲTaehyung គេង ហើយក៏បានផលពិតមែនមិនយូរTaehyung ក៏គេងលក់ គេបំបាំងខ្លួនចេញពីគ្រែរួចឈរសម្លឹងមើលពួកគេបន្តិចទើបដើរចេញទៅ

<បងjung>គេចេញមកខាងក្រៅក៏ជួបជាមួយJungkookដែលមកពីផ្ទះបាយប្រហែលជាគេយកទឹកផឹកហើយ

<អូនដល់ពេលហើយឬ>គេអាចដឹងព្រោះថាមួយយប់នេះទោះជារីករាយតែខ្សែភ្នែកTaeVដែលសម្លឹងគ្រប់គ្នាវាពោរពេញដោយកង្វល់ ភាពសោកស្តាយ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now