បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៤)

Beginne am Anfang
                                    

ដោយសារតែគ្មានការឆ្លើយតបមកវិញនូណាបានត្រឹមព្រួយបារម្ភនៅក្នុងចិត្តថាតើថ្ងៃមុខទៅអ្នកទាំងពីអាចត្រូវគ្នាវិញទេ

មកដល់ក្នុងផ្ទះភ្លាមនូណាពិតជាភ្ញាក់ផ្អើលនឹងវត្តមានរបស់មនុស្សដែលនូវចំពោះមុខនេះណាស់

«ប៉ា!!!»

នូណានាងសឹងតែមិនជឿនឹងភ្នែកនេះពិតជាប៉ានាងមែនឬក៏អត់នូណានាងដើរចូលទៅរកប៉ានាងតិចៗក្នុងចិត្តមួយកំពុងនិយាយថាតើនេះពិតជាប៉ាមែនអត់ក្នុងចិត្តមួយនិយាយថាប៉ាគាត់មិនមែនប៉ាទេ

«នូណាមករកប៉ាមកកូន...»

«ប៉ា...ហាហាហា...»

គ្រាន់តែលឺសម្លេងប៉ាហៅនាងភ្លាមនូណាក៏រត់ទៅឱបគាត់ហើយយំយ៉ាងខ្លាំងនាងនឹកគាត់ណាស់បើទោះបីគាត់ខានបង្ហាញខ្លួនចំពោះមុខនាងមិនយូរយ៉ាងណាក៏នាងគ្មានចិត្តខឹងនឹងគាត់ដែលមានតែសប្បាយដែលគាត់អាចមកមើលនាងបាន

«នូណាកូនធំច្រើនណាស់ឥឡូវ...»

អ្នកជាឪពុកបានមើលកូនស្រីទាំងក្ដីសប្បាយ រីករាយបើទោះបីគាត់មិនបានមកមើលកូនស្រីយូរហើយក្ដីតែគាត់តែងឲ្យមនុស្សតាមដានកូនគាត់មិនឲ្យមានគ្រោះថ្នាក់ឬផុតពីក្រសែរភ្នែកគាត់ឡើយ

«ប៉ា...មកលើកមកុំចាកចេញពីកូនទៀតបានដែរទេ?ពួកយើងឥឡូវមានប្រាក់មានមុខមាត់ហើយកូនចង់ឲ្យប៉ាប្រើពេលវេលាជាមួយកូនបានទេតែ មួយថ្ងៃក៏កូនអស់ចិត្តដែរ...»

គ្រាន់តែនិយាយបែបនេះរួចអ្នកជាម្ដាយសែនអាណិតកូនខ្លោចចិត្ត

«ចាំនិយាយគ្នានៅពេលក្រោយចុះណា...ម៉ោះបើជ្រុលជាមកជុំគ្នាបែបនេះហើយពួកយើងមកញ៉ាំអារហារអីជុំគ្នាទៅ...»

នៅតុអាហារ

«ថេយ៍យ៉ុង...ជីមីនពូអរគុណពួកឯងហើយដែលប៉ុន្មានឆ្នាំនេះមើលថែកូនស្រីពូបានល្អយ៉ាងនេះបើថ្ងៃមុខនូណាកូនស្រីពូអាចមានបុរសណាម្នាក់ស្រលាញ់ហើយមើលថែនាងដូចក្មួយៗធ្វើដាក់នាងកន្លងមកប្រហែលជាល្អណាស់ហើយ...»

«បាទមិនអីទេលោកពូយ៉ាងណាពួកយើងស្គាល់គ្នាយូរមកហើយនូណាក៏ជាមនុស្សល្អម្នាក់បានជួប នឹងស្គាល់នាងក៏ជាសំណាងរបស់ខ្ញុំដែរ...»

បុរសជោគជ័យJeon Jungkook ❤️✨Wo Geschichten leben. Entdecke jetzt