បុរសជោគជ័យJoen Jungkook❤️✨(ភាគទី៣)

Mulai dari awal
                                    

បើទោះបីជាគ្រួសារនេះជាគ្រួសារមួយដែលមាន ឈ្មោះល្បីរន្ទឺនឹងមានទ្រព្យសម្បត្តិរាប់ពាន់លានតែពួកគាត់មិនសូវជាមានពេលវេលាមើលថែកូនស្រីម្នាក់នេះទេ

ដូចនេះហើយតាំងពីដើមមកមានតែជីមីននឹងថេយ៍ប៉ុណ្ណោះដែលតែងតែកំដរនាងគ្រប់ពេល

«ម៉ាក់សុំទោស...»

គាត់និយាយសុំទោសនេះគឺព្រោះតែគាត់ពិតជាចង់ឲ្យកូនស្រីទទួលបាននូវក្ដីស្រលាញ់ពេញលេញដូចទៅនឹងគ្រួសារដទៃទៀតតែតាំងពីនាងកើតមកនាងបានឃើញមុខប៉ារបស់នាងមិនបានប៉ុន្មានដងឡើយ

«អាឡូបង...»

«បងរវល់ចាំលើកក្រោយទៅ...»

អ្នកស្រីគីមយកទូរសព្ទ័ខលទៅស្វាមីព្រោះមិន ឃើញគាត់ត្រឡប់មកផ្ទះជាយូរមកហើយដោយ សារតែការងារដ៏មមារញឹករបស់គាត់

«គ្រប់ពេលបងតែងតែបែបនេះ...»

អ្នកស្រីគីមគាត់ស្រក់ទឹកភ្នែកនៅពេលនឹកដល់រឿងកាលពីមុននឹងឥឡូវកាលគាត់នឹងប្ដីគាត់ចាប់ដៃគ្នាសាងគ្រួសារដំបូងប្ដីគាត់មើលថែគាត់បានល្អណាស់តែគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរនៅពេលដែលគាត់សម្រាលបាននូណារួចការងារគាត់តែងតែរវល់គ្មានសូម្បីពេលវេលាសម្រាប់គ្រួសារ

គ្រប់ពេលដែលនូណាសួរអំពីប៉ារបស់នាងគាត់អួលដើមករមិនដឹងគួរឆ្លើយនឹងនាងយ៉ាងម៉េចឡើយ
ថ្ងៃបញ្ចប់ការសិក្សាក៏គាត់មិនបានបំពេញខ្លួនជាប៉ាដ៏ល្អម្នាក់ឡើយហើយពេលនេះនាងអាយុប៉ុន្នេះទៅហើយក៏ប៉ានាងមិនបានមានពេលសម្រាប់នាងដដែលទោះខំប្រឹងធ្វើយ៉ាងក៏ដោយ

ងាកមកមើលថេយ៍ដែលកំពុងជិះឡានទៅផ្ទះជាមួយជីមីនឯណេះវិញពួកគេទាំងសិទ្ធតែស្ងាត់រៀងខ្លួនក្នុងចិត្តរបស់ថេយ៍គេពិតជាចង់ដឹងពីរឿងនៅក្នុងភោជនីយដ្ឋាននោះណាស់

«ឯងចង់ធ្វើអ្វីចំពោះនូណា...»

បន្ទាប់ពីស្ងាត់អស់ពេលជាយូរថេយ៍ក៏ដាច់ចិត្តសួរជីមីនដែលកំពុងបើកឡាន

«យើងមានធ្វើស្អី?យើងមានបានធ្វើអីឯណាក្រែងឯងក៏បាននិយាយហើយមិនចឹង?»

បុរសជោគជ័យJeon Jungkook ❤️✨Tempat cerita menjadi hidup. Temukan sekarang