ភាគទី៤៧:បងអាចក្បត់អូនទេ

Start from the beginning
                                    

<អាស៎ៗJungអឹសៗៗ>Taehyungញីសក់ខ្លួនឯងទប់ទល់ជាមួយភាពស្រៀវស្រាញ ដែលរាងក្រាស់ផ្ដល់ឲ ចង្វាក់មួយៗផ្ដល់ភាពញាប់ញ័រពេកហើយ

<អាស៎សឺត~>សម្លេងដល់ទីរបន្លឺឡើងបញ្ជាក់ថាសង្គ្រាមស្នេហ៍ទឹកទីមួយបានបញ្ចប់ Taehyung ដកដង្ហើមសឹងតែមិនដល់សួត លេងសម្រុកខ្លាំងៗបែបនេះគេពិបាកទប់ណាស់

___________

ព្រឹកព្រលឹមថ្ងៃថ្មីនាយកម្លោះសង្ហាក្រោកឡើងជាមួយស្នាមញញឹមមានក្ដីសុខ ខណៈរង្វង់ដៃក៏ប្រឹងឱបក្រសោបភរិយាជាទីស្រឡាញ់ហាក់មិនចង់ងើបចេញ។នាយងើបខ្លួនបន្តិចគេងច្រត់ដៃគន់មើលវង់ភ័ក្ត្រដែលនិន្ទ្រាលង់លក់មិនដឹងអ្វី។ទ្រាំមិនបានjungkookក៏ឱនមុខទៅថើបក្រញិចពេញផ្ទៃមុខ ដូចជាមានបំណងចង់រំខានដល់ដំណេកដ៏សុខស្រួលរបស់ប្រពន្ធដែលកាចដូចខ្លារបស់គេខ្លាំងណាស់ចឹង។

<Jungហ្ហឹកៗចេញកុំរំខានអូនហ្ហឹកៗ>យប់មិញរំខានគេមិនបានគេងលក់ស្រួលហើយនៅព្រឹកឡើងមករំខានគេមិនឲគេបានគេងទៀត

<អ្នកណាឲអូនគួរឲស្រឡាញ់បែបនេះក្រោកឡើងប្រយ័ត្នjiminចាំយូរ>ថ្ងៃនេះពួកគេណាត់គ្នាដើរលេង ទុកជាការរំសាយអារម្មណ៍មុនប្រឡងដើម្បីកុំឲស្រ្តេសពេក

<មែនហើយថ្ងៃនេះដើរលេង>Taehyung រត់វឹងទៅបន្ទប់ទឹក រកតែប្ដីនិយាយអីមិនទាន់

<ចំមែនប្រពន្ធខ្ញុំ>Jungkookក្រវីក្បាលហួសចិត្តជាមួយប្រពន្ធខ្លួនដែលអាយុប៉ុណ្ណេះហើយនៅធ្វើចរឹកដូចក្មេងទៅកើត មិនចង់ខាតពេលគេក៏ទៅងូតនៅបន្ទប់មួយទៀតដែលនៅជាប់គ្នានេះដែរ

<ថ្ងៃនេះពួកយើងទៅលេងឯណាវិញ>សមុទ្រក៏ទៅញឹកហើយ គួរតែទៅឯណាម្ដងល្អទៅ

<កន្លែងបាញ់កាំភ្លើង>សុខៗTaehyung ក៏នឹកឃើញចង់សាកថ្វីដៃខ្លួនថានៅល្អដូចមុនអត់ តែថាទីកន្លែងដែលគេលើកឡើងមានតែពីរនាក់ប៉ុណ្ណោះដែលឯកភាព ពួកគេបន្តដើរលេងយ៉ាងសប្បាយនៅកន្លែងជាច្រើនមានសួនកម្សាន្ត រោងកុន ការតាំងពិព័ណ៌

¶ប៉ុន្មានថ្ងៃក្រោយ

<Vហា៎ពួកបងមកលេងឯងហើយណា>Taehyungដាក់បាច់ផ្កាមុខរូបប្អូនទើបនិយាយឡើង គេពិតជាសោកស្ដាយណាស់បើប្អូនគេនៅប្រហែលជាក្រដាសមួយនេះគេអ្នកកាន់ហើយ

<អូនកុំយំមិនខ្មាសប្អូនទេឬ>Jungkookទាញប្រពន្ធមកកាលបើទឹកភ្នែកគេហូរមកមិនដាច់សោះ

<អូននឹកប្អូនហឹកៗ>ពេលវេលានេះគ្រួសារដទៃរីករាយខុសប្លែកតែគ្រួសារគេដែលឈឺឥតថ្លែងទៅវិញ

¶មួយអាទិត្យក្រោយ

ហាងអាហារដ៏ល្បីមានការតុបតែងយ៉ាងទំនើបដែលសបង្ហាញថាតម្លៃនៅក្នុងហាងនេះមិនទាបនោះឡើយ

<សួស្ដីលោកJeon សុំទោសណាដែលឲចាំយូរចៃដន្យលោកប៉ាគាត់មានធុរៈទើបឲខ្ញុំមកជំនួស>នារីតូចច្រលឹងបំពាក់ដោយឈុតសផ្លាតៗ ទម្លាក់សក់ដែលវែងប្រាស់ស្មារបស់ខ្លួនមើលតាមការតែងខ្លួននិងវោហារស្ដីនាងជាមនុស្សសុភាពទន់ភ្លន់

<មិនអីទេ អ្នកនាងSangសូមអញ្ជើញអង្គុយ>ត្រូវហើយSang FaErជាឈ្មោះរបស់នាង Jungkookបង្ហាញកាយវិការជាសុភាពបុរសទាញកៅអីឲនាងតូចជាដៃគូ

<លោកJeonជាសុភាពបុរសដូចគេថាមែន>ឮហើយJungkookក៏បានត្រឹមញញឹម

<លោកប៉ាមានគម្រោងចង់បន្ថែមទុកលើផែនការនេះ150លានទៀត>វាជាគ្រោងការផលិតម៉ូដថ្មី ស្អាតសុីវីល័យសាកសមជាមួយមនុស្សយុវវ័យ

<អូហ៍!បែបនោះខ្ញុំពិតជារីករាយណាស់ បែបនេះប្រហែលជាត្រូវរំខានសុំជួបអ្នកនាងSangញឹកញាប់ហើយ>Jungkookនិយាយទាំងញញឹមផ្អែមឲនាងតូចអៀនជាខ្លាំង

<អាហារមកដល់ហើយ សូមអញ្ជើញ>ពួកគេក៏បន្តនិយាយគ្នាយ៉ាងរីករាយ មិនបានចាប់អារម្មណ៍ជាមួយខ្សែភ្នែកដែលមើលមកពីខាងក្រៅដោយការអន់ចិត្តនោះទេ

<សង្ឃឹមបងមិនធ្វើដូចអូនគិតចុះ>Taehyung និយាយហើយក៏ដើរចេញទៅគេមិនចង់សម្លឹងមើលរូបភាពមួយទេ វានាំឲដុំសាច់នៅទ្រូងខាងឆ្វេងចាប់ចុកពេក

_________







អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now