ភាគទី៤៦:បងសុំទោស

Start from the beginning
                                    

<ចុះចង់យ៉ាងម៉េច>Taehyungអង្គុយលើគ្រែ ច្រត់ចង្កេះសម្លក់មើលទន្សាយសម្អប់របស់គេ ចរឹកពីតូចដល់ធំគួរឲស្អប់ដូចគ្នា

<ចង់យ៉ាងម៉េចឬ?គឺបែបនេះ>Jungkookចូលមកចាប់ក្រញិចកូនខ្លាដែលសម្ញែងរឹកឲរៀងម្ដង ឃើញមិន
មាត់ៗទ្រង់ដូចជាញេញសម្បើមម្ល៉េះ

<អាយ៎ ហិកៗអាទន្សាយឆ្កួតលែងហិកៗ>Taehyung រមួលសើចប្រឹងរុញក្បាលគេចេញផង សម្លេចសើចពោពេញដោយសេចក្ដីសុខបន្លឺឡើងឥតដាច់រហូតដល់ពេលដែលគ្រូពេទ្យមកចាក់ថ្នាំហើយរាងតូចក៏គេងវិញ

<Appa សុំទោសដែលកូនត្រឡប់មកហើយប៉ាចាំបែរមិនបាន>Jinអង្អែលក្បាលកូនដែលលង់លក់ដោយជាតិថ្នាំនោះតិចៗ

កាលពីយប់ដែលនាយសន្លប់TaeVក៏បានមករកនាយដែរ គេគេងកើយភ្លៅខ្លួននិងនិយាយរឿងរ៉ាវគ្រប់យ៉ាងប្រាប់ ព្រមទាំងសុំទោសដែលមិនអាចមករស់នៅជួបជុំគ្រួសារបាន គេក៏មិនចង់ឲគាត់បន្ទោសខ្លួនឯងដែរ

(មនុស្សដែលជិតស្និទ្ធTaeVលាទាំងអស់ប៉ាទាំងពីររបស់Jungkookក៏ដូចគ្នា)

បើនិយាយពីកាលដែលគេទៅលាEnwoonវិញ និយាយពីថាEnwoonយំសុំទោសតាំងពីជួបរហូតដល់ភ្ញាក់ ទោះគេប្រាប់ថាអភ័យទោសឲហើយក៏ដោយ(😂)

________

ក្រោយងងឹតផ្ទៃមេឃនឹងបញ្ចេញពន្លឺ រឿងអាក្រក់ក៏រសាត់តាមទៅពេលវេលាល្អៗក៏ឈានមកដល់ ថ្ងៃនេះជាថ្ងៃប្រកាសលទ្ធផលនៃការប្រឡងបញ្ចប់ឆ្នាំរបស់រាងក្រាស់ទាំងពីរដូចគ្នា Taehyung និងjiminក៏បានមើលលទ្ធផលដូចគ្នា

<Cherr~>ក្រោយពីដឹងលទ្ធផលថាជាប់ហើយ ពួកគេក៏នាំមកclupជប់លៀងជាក្រុមក្នុងនោះក៏មានEnwoon Krist DaehonនិងMinhoជាម្ចាស់Clupផងដែរ

<ស្ដាយណាស់កុំអីខ្ញុំបានប្រឡងចប់ព្រមពួកបងបាត់>Taehyung ពេបមាត់និយាយទាំងស្ដាយ បើមិនមានរឿងនោះកើតឡើងកុំអីគេត្រូវរៀនចប់បាត់ហើយ មិនមែនរៀនឆ្នាំដដែលបែបនេះទេ

<អា៎ៗកុំពិបាកចិត្តអីណាសិស្សប្អូនសំណព្វចិត្ត>Minhoនិយាយនាំឲគ្រប់គ្នាសើចលើកលែងតែTaehyung ព្រោះការ
និយាយអម្បាញមិញឌឺឲគេតែម្ដង

<បានហើយ ពួកយើងបំបែកគ្នាត្រឹមនេះចុះ>ចេញមកខាងក្រៅកន្លែងចំណតMinhoក៏និយាយឡើងពួកគេក៏ឡើងឡានរៀង ដោយTaehyung ទៅជាមួយJungkook jiminទៅជាមួយYoongi Enwoonក៏មានអ្នកជាសង្សារជូនទៅ នៅឡើយតែ
កម្លោះDaehonគ្មានអីជិះទៅព្រោះពេលមកគឺហៅTaxiមកតែឥឡូវគឺស្ងាត់ឈឹង

<ឡើងមកយើងជូនទៅ>Minhoបើកមកឈប់ពីមុខDaehonដែលកំពុងធ្វើមុខជូរ

<អរគុណលោកម្ចាស់>Daehonនិយាយអរគុណតាមរបៀបមនុស្សក្នុងក្រុម នាំឲនាយសង្ហាមិនពេញចិត្តមានអារម្មណ៍ថាធុញជាមួយពាក្យនេះ

<ហៅយើងថាMinhoមកបានហើយ នេះមិនមែននៅក្នុងបក្សទេ>ឃើញគេចូលមកខាងក្នុងហើយទើបMinhoចាប់ផ្ដើមនិយាយទាំងមុខមាំតាមទម្លាប់

<គឺ.បាទMinho>រៀបនឹងប្រកែកតែប្រទះជាមួយខ្សែភ្នែកមាំទើបប្ដូរចិត្តព្រមហៅវិញ ឯម្ចាស់ឈ្មោះក៏សើចញញឹមចុងមាត់

<អរគុណលោអឺ.Minhoហើយ>និយាយហើយDaehonក៏ដើរចូលផ្ទះវិញដោយមាននាយសង្ហាតាមមើលរហូតផុតក្រសែភ្នែក















អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now