ភាគទី៤៦:បងសុំទោស

Start from the beginning
                                    

<ហឹកៗ Vបងសុំទោសហឹកៗ>នឹកដល់រឿងពីមុនគេសែនអាណិតក្មេងម្នាក់នេះ ក្មេងម្នាក់ដែលគ្មានបំណងអ្វីក្រៅពីស្រឡាញ់គេ តែគេតែងតែបំផ្លាញទឹកចិត្តបរិសុទ្ធមួយនោះ

<ខ្ញុំប្រាប់ហើយថាខ្ញុំមិនបន្ទោសបងទេ> សម្លេងស្រាលស្រទន់ក៏បន្លឺឡើងតែម្ចាស់របស់វាបែរជាមិនបង្ហាញកាយទៅវិញ

<តែបងមិនអាចលើកលែងឲខ្លួនឯងបានទេ បងសន្យានឹងមើលថែTaehyung ជំនួសអូនឲបានល្អ> ស្រទាប់ផ្ការសាយពេញរាងកាយដែលផ្អែកជាប់ដើមសាកូរ៉ា ហាក់ជាការជូនពរឬក៏ព្រមទទួលលក្ខខណ្ឌរបស់គេ ក្រោយបន្តិចJungkookក៏ត្រឡប់ទៅផ្ទះវិញដូរខោអាវរួចក៏មកមន្ទីរពេទ្យវិញ

¶ប៉ុន្មានថ្ងៃកន្លងផុតទៅ

<កូនយ៉ាងម៉េចហើយTae>តាំងពីដឹងខ្លួនមកTaehyung មិនព្រមនិយាយរកអ្នកណាសោះឡើយ គេមានអារម្មណ៍ថាខ្មាសមិនចង់ជួបមុខរឹតតែមិនចង់និយាយអ្វីទាំងអស់

<Taehyung អូនយ៉ាងម៉េចហើយ>Jungkookដែលបើកទ្វាររត់ចូលមកយ៉ាងត្រហេបត្រហបនោះក៏មកចាប់អ្នកដែលនៅលើគ្រែសួរនាំដោយចិត្តបារម្ភ ឯអ្នកផ្សេងក៏ចេញមកខាងក្រៅទុកពេលឲប្ដីប្រពន្ធគេបាននៅជាមួយគ្នា

<Jungហ្ហឹកៗ សុំទោស>ទីបំផុតគេក៏ព្រមដាច់ចិត្តនិយាយ ប្រហែលវាដោយសារតែJungkookគឺហៅឈ្មោះគេទើបឲគេរំជួលចិត្តយំមកបែបនេះ

<មិនអីទេណា ឈប់យំទៅណាកូនខ្លារបស់បង>Jungkookទាញរាងតូចចេញពីការឱបទើបជូតទឹកភ្នែកដែលហូរដាបថ្ពាល់នោះចេញ មើលចុះយំឡើងក្រហមមុខមាត់អស់

<កូនខ្លា?>គេចាំបានថាអ្នកហៅគេមានតែអាកូនទន្សាយកន្ធាត់មួយប៉ុណ្ណោះ កុំប្រាប់ថា

<យ៉ា!អូនហ៊ានភ្លេចបងផងឬ>Jungkookយកដៃច្បិចច្រមុះគេធ្វើមុខមាំ គេសែនក្រឺតខ្នាញ់ទឹកមុខគេនៅពេលនេះណាស់

<អាទន្សាយកន្ធាត់>Taehyung ខាំមាត់ចង្អុលមុខJungkookចំៗ កាលពីក្មេងគេម្នាក់នេះហើយដែលតែងតែញ៉ោះគេឲយំនោះ

<អូនហ៊ានហៅបងអាផងឬ?>អាចរឹតឈ្លើយនេះមិនចោលសោះនាយបងTaehyung មួយខែឯណោះតែមើលចុះហៅគេអាពេញៗមាត់ប្រាប់យ៉ាងណាក៏មិនស្ដាប់

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now