ភាគ1: ចំណងស្នេហ៍ប្ដូរវិញ្ញាណ

Start from the beginning
                                    

     " មិនអាចឲ្យអ្នកប្រុសតូចលេបបានទៀតទេលោកម្ចាស់ បើគាត់នៅតែលេបថ្នាំបន្តទៀតជំងឺកាន់តែយ៉ាប់ជាងនេះ ពេលនេះមានតែសង្ឃឹមថាគាត់អាចរស់នៅបានមួយអាទិត្យទៀតចុះ "

     " មានន័យថាកូនយើងរស់មិនដល់មួយ អាទិត្យទៀតមែនទេ? " លោកគីមសួរឯបេះដូងសិងតែធ្លាក់ដល់បាតដីក្រោយពីពេទ្យនិយាយកូនគាត់រស់មិនដល់មួយអាទិត្យទើបគាត់សួរបញ្ជាក់ឲ្យកាន់តែច្បាស់ក្នុងចិត្ត។

     " បាទលោកម្ចាស់ អ្នកប្រុសតូចរស់មិនផុតពីមួយអាទិត្យទៀតទេ " គាត់ឱបមុខចុះប្រាប់លោកគីម

     " លោកចេញទៅវិញទៅ " ឮហើយគាត់ក៏ដើរចេញទៅវិញទើបគាត់ដើរចូលទៅអង្គុយលើកដៃអង្អែលក្បាលកូន ហេតុកើតមកនាំជំងឺមកទៅវិញកូនអើយ មួយថ្ងៃៗរស់នៅឲ្យតែបានផុតមួយថ្ងៃៗ

     " កូនប៉ាអើយ...កូនគួរឲ្យអាណិតពេកហើយ តើឲ្យប៉ាម្នាក់នេះធ្វើយ៉ាងម៉េចទៅ ថេយ៉ុងរបស់ប៉ា " គាត់និយាយទាំងទឹកភ្នែកសស្រាក់មើលទៅកូនប្រុសគេងដោយទឹកមុខស្លេកស្លាំង
ម្នាក់ៗនៅឈរមើលគាត់ដោយមុននិយាយអ្វី ពួកគេញញឹមទាំងមានគំនួច ដោយពីឃើញកូនច្បងជិតស្លាប់ អ្វីៗនឹងធ្លាក់មកលើគាត់ទាំងអស់ហើយ គាត់រង់ចាំពេលវេលានេះមកយូរហើយ

     " បើស្លាប់ថ្ងៃនេះកាន់តែល្អ " ម្ដាយចុងឈរនៅខាងក្រោយបន្លឺឡើងក្នុងចិត្តជាមួយកែវភ្នែកយ៉ាងត្រជាត់ស្រេបបើគេស្លាប់បាត់គ្រប់យ៉ាងនឹងក្លាយជារបស់គាត់តែម្នាក់ គាត់ដើរទៅចូលទៅលួងលោកលោកគីម ធ្វើជាពិបាកចិត្ត

    " លោកបងកុំយំអី បើកូនដឹងប្រាកដជាពិបាកចិត្តហើយ "

     " អរគុណអូនហើយដែលតែងតែមើលថែគេរហូតមកពេលមកមិននៅ "

     " គេក៏ដូចជាកូនអូនម្នាក់ដែរចឹង អូនឃើញកូនឈឺចិត្តអូនក៏មិនស្រួលដែរ ឮគេមិនអាចរស់ដល់មួយ អាទិត្យទៀតអូនកាន់តែអាណិតគេ មិនគួរណាស្លាប់ទាំងវយក្មេនបែរនេះនោះទេ "

     ប្រាំថ្ងៃកន្លងផុតទៅយ៉ាងលឿន សភាពថេយ៉ុងកាន់តែពិបាកមើល សូម្បីតែក្រោកពីគ្រែក៏ធ្វើមិនបានផង ទាល់តែអ្នកបម្រើបញ្ចុកបបរបានញ៉ាំកើតសូម្បីតែបាយក៏គេមិនអាចលេបបានដែរ រូបរាងកាយកាន់តែស្គមអាចមើលឃើញឆ្អឹងយ៉ាងច្បាស់ ប្រហែលជាគេមិនអាចរស់នៅផុតពីយប់នេះផងក៏មិនដឹងបើមើលសភាពគេនៅពេលនេះទៅ។

     " លោក....ប៉ា..តើបងជុងគាត់មកមើលកូនទេ? " ទោះជាខ្លួនឯងជិតស្លាប់ក៏គេនៅមិនភ្លេចសួររកបងជុងសំណព្វចិត្តគេបានដែរ គេស្រឡាញ់គាត់ណា ស្រឡាញ់ខ្លាំងពិបាកនឹងនិយាយ បើសួរថាគេស្រឡាញ់វិញទេ ចម្លើយគឺអត់ទេ នាយមានតែស្អប់ ថ្ងៃនេះគេបានសុំឲ្យគាត់ហៅនាយមកមុននគេស្លាប់ទៅ តែថ្ងៃជិត យប់ទៅហើយនៅមិនទាន់ឃើញគាត់មករកគេទៀត តើគេអាចនឹងបានជួបមុខដែរទេមុនគេស្លាប់?

     " កូនសម្រាកទៅល្អជាង "

     " ប៉ា....និយាយមក គាត់មិនមកត្រូវទេ? កូនដឹងហើយថាគាត់មិនមក ព្រោះគាត់មិនចូលចិត្តកូន គាត់ស្អប់កូន " ថេយ៉ុងនិយាយដោយសំឡេងស្អកៗដាមដោយទឹកភ្នែក សូម្បីតែដង្ហើមចុងក្រោយសុំឲ្យ មនុស្សខ្លួនឯងស្រឡាញ់ជាយូមកមើលចុងក្រោយ ជីវិតមិនគេស្លាប់ក៏គេមិនមក តើជីវិតនេះរស់នៅមិនន័យអីទៀតទៅ

     " កូនកុំនិយាយអញ្ចឹង មិនមែនគេស្អប់កូនទេ គ្រាន់តែគេរវល់ការងាររបស់គេ កូនប្រុសប៉ាចិត្តល្អយ៉ាងនេះម៉េចនឹងមានអ្នកស្អប់ទៅ "

     " កូនដឹង ប៉ានិយាយគ្រាន់តែមិនចង់ឲ្យកូនគិតច្រើន លោកប៉ា!បើអត់ពីកូនទៅសូមមើលថែខ្លួនផងណា កូនប្រុសម្នាក់នេះលែងនៅលែងឲ្យលោកប៉ាលំបាកមើលថែកូនទៀតហើយ " ថេយ៉ុងញញឹមមើលមុខលោកប៉ាជាលើកចុងក្រោយមុននឹងកែវភ្នែកបិទសន្សឹមៗចុះ ដៃដៃកាន់ក៏រលូតចេញពីគាត់ម្ដងបន្តិចៗ លាទៅដោយមិនអស់អាល័យ ពីមនុស្សខ្លួនឯងស្រឡាញ់ ដង្ហើមក៏លែងមានចង្វាក់លោត លោកគីមគ្រាន់តែឃើញកូនបិទភ្នែកភ្លាមគាត់ក៏ស្រែកយំ យំយកៗឱបសពកូនប្រុស បណ្ដូលចិត្ត អ្នកបម្រើនាំគ្នាយំនឹកអាណិតដល់ម្ចាស់តូចសែនល្អ ក្រោយពីឮសម្រែកស្រែកយំលោកម្ចាស់ខ្លួន

     " ហឹកហុឺ កុំទៅចោលប៉ាអីកូនថេយ៍ ក្រោកមកពីមកវិញមកកូនថេយ៍ ហេតុអីក៏ទុកប៉ាចោល ហឹកហ្ហឹក " គាត់យំស្រែកហៅឲ្យកូនប្រុសក្រោកមកវិញ តែវាមិនអាចឲ្យ មនុស្សស្លាប់ឲ្យមិនអាចរស់វិញបានទេ ជីវិតនេះមិនទៀងទាត់ឡើយ យើងមិនដឹងឡើយថាថ្ងៃនេះឬថ្ងៃស្អែកយើងស្លាប់ ដូច្នេះសូមរស់នៅជីវិតដោយរីករាយបង្កើតសាវរីយ៍ល្អៗទៅវិញទៅមក មុននឹងអ្វីៗហួសពេក។


ចំណងស្នេហ៍ប្ដូរវិញ្ញាណWhere stories live. Discover now