ភាគទី៤៥:អូនគឺTaeV

Start from the beginning
                                    

<ល្អនិយាយមក>

<តើខ្ញុំអាចសុំប្ដូរជីវិតរបស់Kim Taehyungជាមួយការបម្រើរបស់ខ្ញុំម្ចាស់ជាមួយលោកតើបានដែរទេ>វាជាសំណើរ
ដែលមិនធ្លាប់កើតមាន អ្នកណាល្ងង់ជាប់ក្នុងនរកដើម្បីសង្គ្រោះអ្នកដទៃនោះ

<សូមលោកយមរាជយល់ព្រម ខ្ញុំម្ចាស់ក៏សុខចិត្តនៅបន្តលោកតទៀតជាមួយគេរហូតដល់កាលកំណត់ដើម្បីលុបលាងកំហុស>J-Hopeដើរមកលុតជង្គង់ដែរ តាមពិតគេអាចទៅចាប់ជាតិបានហើយតែដោយសារចង់ជួយរាងតូចទើបគេស្ម័គ្រចិត្តនៅបន្ត

<ល្អយល់ដល់ចិត្តបរិសុទ្ធជាមួយការពលីរបស់ឯងយើងព្រមដោះលែងវិញាណ Kim Taehyungវិញទៅចុះតែពួកឯងត្រូវបម្រើទីនេះ100ឆ្នាំជាការដោះដូរ>យ៉ាងណាក៏គ្រប់យ៉ាងបណ្ដាលមកពីការភ្លាត់ស្នៀតរបស់ឋាននរកទើបធ្វើឲរាងតូចស្លាប់មុនអាយុ ហេតុនេះហើយបានជាលោកយល់ព្រមដោះលែងគេ

<អរគុណលោកយមរាជ>ទោះ100ឬ1000ឆ្នាំក៏គេព្រម ឲតែអាចឲបងគេបន្តជីវិតរស់ មួយថ្ងៃនៃឋានសួគ៌ឬនរកវាស្មើនឹង12ឆ្នាំឋានមនុស្ស ដូចនេះពួកគេត្រូវប្រើពេល438000ឆ្នាំនៃឋានមនុស្ស ដើម្បីបម្រើយមរាជ

តឺត!

<លោកគ្រូពេទ្យបេះដូងអ្នកជំងឺលោតវិញហើយ>ឮហើយលោកគ្រូពេទ្យក៏រៀបចំធ្វើការពិនិត្យបានច្បាស់

<សម្អាតនិងរៀបចំផ្លាស់គេទៅបន្ទប់ធម្មតាវិញ>គ្រប់យ៉ាងក៏ដំណើរការទៅយ៉ាងល្អ Taehyung ក៏ត្រូវផ្លាស់ទៅបន្ទប់ធម្មតាវិញ

យប់នេះJungkookមិនបានគេងទេ គេនៅអង្គុយចាំមើលពេលរាងតូចដឹងខ្លួន តែមិនយូរគេក៏លង់លក់យ៉ាងស្ងៀមស្ងាត់

________

<សួរស្តីបងប្រុស>រាងក្រាស់បើកភ្នែកមកក៏ឃើញថាខ្លួនកំពុងអង្គុយលើកៅអីនៅវាលបៃតងមួយដោយមានTaeកំពុងក្រេបតែចំពោះមុខ

<Taehyung អូនយ៉ាងម៉េចហើយ>Jungkookរត់មកទាញTaeVមកឱបដោយគិតស្មានថាជាTaehyung

<Jung បងលែងសិនទៅ ខ្ញុំមិនមែនTaehyung ទេ>វាពិបាកដកដង្ហើមណាស់គាត់រឹតខ្លាំងពេកហើយ

ឮហើយJungkookក៏លែងគេចេញពីការឱប ហើយសម្លឹងមុខគេដោយចម្ងល់

<ខ្ញុំTaeVហឹសៗ>ឃើញមុខគេហើយរាងតូចក៏សើច ប្រហែលជាឆ្ងល់ណាស់ហើយទើបបែបនេះ

<បងអង្គុយសិនទៅចាំខ្ញុំនិយាយប្រាប់>Jungkookដើរទៅអង្គុយកន្លែងខ្លួនវិញទាំងក្បាលពេញដោយចម្ងល់ តើTaehyung និងTaeVមនុស្សផ្សេងគ្នាឬ

<តាមពិតអូនស្លាប់ហើយ>

<អូនស្លាប់ហើយ >

<មែនហើយ អ្នកនៅក្នុងរាងកាយអូនជាKim Taehyungបងប្រុសរបស់អូន ជាកូនខ្លារបស់បង>ពីតូចរាងក្រាស់តែងតែតាមញ៉ោះរាងតូចហើយដាក់ឈ្មោះឲTaehyung ថាកូនខ្លាព្រោះថាគេញេញសាហាវ ចំណែកTaeVកូនខ្លាឃ្មុំព្រោះថ្ពាល់គេប៉ោងៗនិយាយទៅរាងត្រលុលត្រលុន

<កូនខ្លារបស់បងឬ>ប៉ុន្មានឆ្នាំហើយដែលគេមិនបានជួបកូនខ្លា គេចាំមិនបានទេដឹងត្រឹមថាវាវែងពេកហើយ រហូតគេនឹកគិតថាកូនខ្លាគេលែងនៅលើលោកទៀតហើយ

<មែនហើយ បងបានជួបគាត់តាំងពីថ្ងៃដែលគាត់ដឹងខ្លួននៅមន្ទីរពេទ្យដំបូង>មិនត្រឹមតែជួបទេនៅបានឈ្លោះគ្នាផ្អើលលោកប៉ាទៀតផង តែគាត់មិនចាប់អារម្មណ៍ទៅវិញ

<មានន័យថាអូនស្លាប់នៅថ្ងៃដែលគ្រោះថ្នាក់ចររាចរណ៍ហើយអ្នកដែលបងរស់នៅជាមួយជាកូនខ្លា?>ចឹងតើបានជាចរឹកញេញណាស់ តែTaeVបានស្លាប់ហើយគេបែរជាមិនចាប់អារម្មណ៍ដឹងពីការស្លាប់របស់ក្មេងម្នាក់នេះបន្តិចសោះ

<បងកុំបន្ទោសខ្លួនឯងអី វាមិនមែនជាកំហុសបងទេ>គ្រប់យ៉ាងជារឿងនឹកស្មានមិនដល់ សូម្បីតែគេផ្ទាល់ក៏មិនចង់ជឿដែរថាអាចមានរឿងបែបនេះ

<តែគ្រប់យ៉ាងបណ្ដាលមកពីបង បងសុំទោសដែលនាំឲអូនធ្លាក់ក្នុងសភាពបែបនេះ សុំទោសដែលបងមិនអាចផ្ដល់ការស្រឡាញ់ក្នុងន័យស្នេហាឲអូនបាន>ឆ្លៀតឱកាសនេះគេចង់ស្រាយចិត្តដែលគេជំពាក់ហើយ

<បើបងសុំឱកាសមើលថែកូនខ្លា តើអូនអនុញ្ញាតទេ>យ៉ាងណាគ្រប់យ៉ាងTaeVគឺជាអ្នកមានសិទ្ធិសម្រេចព្រោះគេជាប្រពន្ធហើយក៏ជាម្ចាស់រាងកាយ

<ដោយក្ដីរីករាយ>TaeVតបទៅគេទាំងញញឹម គេមានតែសប្បាយចិត្តដែលមនុស្សគេឡាញ់ទាំងពីរអាចមានក្ដីសុខ

<អរគុណអូនហើយកូនខ្លាឃ្មុំ>Jungkookលើដៃអង្អែលក្បាលTaeVតិចៗ អរគុណដែលមិនប្រកាន់ខឹងបង អរគុណនាំឲបងបានជួបកូនខ្លាវិញ អរគុណដែលព្រមឲបងបានមើលថែកូនខ្លា អរគុណនូវទឹកចិត្តបរិសុទ្ធរបស់អូន បងសង្ឃឹមថាអូនអាចមានជីវិតដ៏រីករាយនាពេលខាងមុខ

_______















អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now