ភាគ2: វ៉ាង អ៊ីប៉
ខ្ញុំស្អប់បំផុតគឺមនុស្សអាងអំណាចធ្វើបាបអ្នកដទៃបែបនេះ។ទោះគ្រួសារខ្ញុំមិនក្រប៉ុន្តែខ្ញុំមិនដែលយកអំណាចទាំងនោះមកធ្វើរឿងទាំងនោះទេ។
«ខ្ញុំអាចទ្រាំបានគ្រប់យ៉ាងតែខ្ញុំមិនឲអ្នកមានអំណាចមកជាន់លើក្បាលមនុស្សទន់ជ្រាយនោះទេ»
«ឯងគិតថាឯងជាស្អីទៅស៊ាវចាន់! ចាំមើលយើងនឹងធ្វើឲឯងស្គាល់យើងឲច្បាស់»នាយច្រឡោតខ្លាំងណាស់តាំងពីចូលរៀនមកគ្មាននរណាហ៊ានធ្វើដាក់គេបែបនេះនោះទេ។
គ្រប់គ្នាសម្លឹងមើលសឹងមិនជឿថាមានអ្នកហ៊ានធ្វើបាបមនុស្សដូចជាវ៉ាងអ៊ីប៉សោះ។ពួកគេចង់សើចណាស់តែមិនអាចសើចបានទេបុរសកំណាចនេះអាចនឹងមិនឲពួកគេរស់ស្រួលទេ។
មិនយូរប៉ុន្មានក៏ដល់ម៉ោងចេញពីរៀនទៅហើយ។តែចម្លែកណាស់ថ្ងៃនេះវ៉ាង អ៊ីប៉ចេញលឿនខុសរាល់ដងតើមានរឿងអ្វីទៅន៎?ក្រោយសិស្សចេញជិតអស់ស៊ាវចាន់កម្លោះតូចយើងក៏បានចេញមកដែរ។ប៉ុន្តែថ្ងៃនេះជាថ្ងៃសយឬយ៉ាងមិចរបស់គេទេ។ចេញមកភ្លាមក៏ត្រូវរាងក្រាស់ចាំផ្លូវទៅហើយ។
«ចង់ទៅណាលឿនយ៉ាងនេះ»នាយស្រាប់តែចាប់រាងតូចមកជិតផ្ទៃមុខខ្យល់ដង្ហើមដកប៉ះគ្នាទៅវិញទៅមកហើយ។
«វ៉ាង អ៊ីប៉!មនុស្សអាក្រក់ឯងនេះ»ចាន់ប្រញ៉ាប់រុញគេចេញនឹងរៀបនឹងដើរចេញទៅហើយ តែសម្ដីលោកប្រុសវ៉ាងនេះឯងទើបធ្វើឲគេឈប់។
«យើងវាយ៉ាងមិចហាស?»
«ជាកូនអ្នកមានតែចរិតលោកគឺមិនស្មើនឹងឆ្កែផង»ចាន់ពិតជាមិនខ្លាចនាយសូម្បីបន្តិចជេរថាមិនខ្លាចរអាបន្តិចសោះ។
«ឯងហ៊ានតែនិយាយមួយម៉ាត់ទៀតជឿថាមានរឿងអីកើតឡើងទេ?»
«លោកចង់ធ្វើអី?»ចាន់ដើរថយក្រោយរហូតដល់កាំជណ្ដើរ។
អា៎...
នាយតូចស្រែកចាចពេលដែលមានសិស្សដើរមកបុកធ្វើឲផ្ងាកក្រោយមួយទំហឹង។នាយតូចបិតភ្នែកហើយនឹងទទួលយកថាគេនឹងអាចធ្លាក់ស្លាប់ឬអត់ទេ។
«ខ្លាចស្លាប់ដែរឬស៊ាវចាន់!»
«រឿងស្លាប់នរណាក៏ខ្លាចដែល លោកមើលទៅបើធ្លាក់ស្លាប់គិតមិចស្ដាយសម្រស់ខ្លាំងណាស់»
