រឿង: សិស្សថ្មីបណ្ដូលចិត្ត
ភាគ1:សិស្សថ្មី
ទីក្រុងប៉េកាំងប្រទេសចិន
នៅសកលវិទ្យាល័យល្បីឈ្មោះមួយកន្លែងប្រចាំប្រទេសមានសិស្សសាលាជាច្រើនដែរកំពុងធ្វើដំណើរទៅកាន់សាលា។ សិស្សនៅទីនោះសង្ហាៗហើយចំណែកសិស្សស្រីវិញស្អាតៗខ្លាំងណាស់។
កម្លោះរូបសង្ហាម្នាក់បានដើរមកធ្វើឲបេះដូងក្រមុំៗស្ទើរតែហោះទម្លុះចេញមកក្រៅទៅហើយ។តើចង់ដឹងទេថាម្នាក់នោះជានរណា?
«វ៉ាង អ៊ីប៉! អ៊ីប៉!អាយ៎...»ស្រីៗស្រែកហៅឈ្មោះគេពេញសាលាតែគេមិនខ្វល់សូម្បីបន្តិច។
កម្លោះសង្ហានេះគឺឈ្មោះវ៉ាង អ៊ីប៉ ជាកូនប្រុសមហាសេដ្ឋីប្រចាំប្រទេស។រូបរាងស្រស់សង្ហាថែមជាកូនអ្នកមានទៀតសួរថានរណាមិនចង់បានគេជាគូរនោះ។ តែស្ដាយខ្លាំងណាស់នាយមិនដែរខ្វល់ចាប់អារម្មណ៍នរណាទាំងអស់។
«អេ៎...លោកប្រុសវ៉ាង ឃើញទេលោកធ្វើឲក្រមុំៗនៅសាលាស្រែកផ្អើលអស់ហើយ» សិស្សប្រុសម្នាក់វ័យប្រហាក់ប្រហែលនឹងគេបានមកកៀកស្មារនឹងនិយាយលេងជាមួយគេ។
«ជារឿងគេទេយើងមិនបានចាប់អារម្មណ៍ខ្វល់ជាមួយឡើយ»
«រឹកណាស់ន៎...»
«មិនបានអូយ៎...(ឌឹប)»នរណាមិនដឹងសុខៗរត់មកបុកនាយមួយទំហឹងស្ទើរតែផ្កាប់មុខទៅហើយតែសំណាងដែរគេទប់ខ្លួនជាប់។
«...»ក្មេងម្នាក់នោះមិនបានអោនសុំទោសទេរួចចេញទៅបាត់ដោយមិនចាំឲអ្នកម្ខាងទៀតសួរនាំទាន់។
«អាពីង!គេជានរណា?»អ៊ីប៉
«មិនដឹងទេសូម្បីតែមុខក៏មិនដែលស្គាល់ដែរ»កម្លោះនិសិត្សសង្ហានេះគឺឈ្មោះថាសៀវពីងជាមិត្តរបស់អ៊ីប៉នេះឯង។
«សូម្បីពាក្យអស់គុណមួយម៉ាត់ក៏គ្មាន! ស្គាល់វ៉ាង អ៊ីប៉ស្ដើងពេកហើយ»
«នែ៎កុំប្រាប់ឲសោះថា...»
«អាចង្រៃនៅចាំអីទៀតទៅស៊ើបឲយើងមកយើងទៅថ្នាក់មុន»នាយញញឹមយ៉ាងស្រស់បែបផ្លេបយហើយរត់ទៅថ្នាក់បាត់។
