EP1: meeting

764 39 2
                                    

This story stuck in my mind, I wanna share it with you>.< hope you guy enjoys to read .

About characters:
តួអង្គ Fourth Nattawat ជានិស្សិតឆ្នាំទី4ដែលទើបប្តូរមករៀននៅសាលាchulalongkon គេជានិស្សិតផ្នែកច្បាប់ ជាមនុស្សពូកែ ឆ្លាតវៃ រួសរាយតែឆ្នាស់បន្តិច,Gemini Norawit និស្សិតឆ្នាំទី4ដូចគ្នាផ្នែកវិស្វករ ជាមនុស្សលេងសើចច្រើន តស៊ូ winny ជាមិត្តរបស់gemini ហើយsatangជាមិត្តរបស់fourth,markជាមនុស្សដែលfourth លួចស្រឡាញ់
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ថ្ងៃនេះជាថ្ងៃដំបូងរបស់សិស្សានុសិស្សគ្រប់គ្នាដែលបើកថ្នាក់សិក្សាថ្មីដូច្នេះហើយ គ្រប់ៗគ្នាមមាញឹកនឹងការដើររកថ្នាក់នឹងដាក់ពាក្យចុះឈ្មោះចូលរៀន ក្រលេកមកមើលនិស្សិតឆ្នាំទី4វ័យក្មេងឯណេះវិញ គឺប្រញាប់ប្រញាលស្វែងរកថ្នាក់ដើម្បីរកតុអង្គុយ ព្រោះគេជាសិស្សផ្ទេរ បែបនេះគឺមិនទាន់មានមិត្តភក្តិច្រើននោះទេ ហើយម្យ៉ាងទៀតមិនដឹងថាគេបានរៀនថ្នាក់ជាមួយនឹងមិត្តសំណព្វចិត្តរបស់គេឬក៏អត់ផង។

Teacher: សួស្តីកូនៗទាំងអស់គ្នា ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់គ្រប់គ្នា អញ្ចឹងហើយពួកយើងក៏មិនទាន់ចាប់រៀនអីភ្លាមៗដែរ លោកគ្រូមកដើម្បីរើសប្រធានថ្នាក់តែប៉ុណ្ណោះ រួចបន្ទាប់ពីនេះ កូនៗអាចលេងនៅក្នុងសាលាបានណា ស្អែកទើបចាប់ផ្តើមរៀន

Everyone: បាទ/ចា លោកគ្រូ

Teacher: លោកគ្រូមិនដឹងថាអ្នកណាគួរធ្វើប្រធានទេ តែប្អូនម្នាក់នេះ ងើបឈរបន្តិចមក (ចង្អុលទៅហ្វូតដែលអង្គុយនៅតុទី2

Fourth: ខ្ញុំ....មែនទេ?

Teacher: បាទ នឹងហើយ លោកគ្រូឃើញកូនដូចជាស្វាហាប់ជាងគេ មានវិន័យជាងអ្នកដទៃ តើកូនអាចធ្វើប្រអានថ្នាក់បានទេ?

Everyone: ធ្វើទៅៗ ពួកយើងគាំទ្រ

Satang: ធ្វើទៅឯង

Fourth: អេ!ប្រធានថ្នាក់ណា៎មិនមែនស្រួលទេវើយ យើងត្រូវការពេលរៀនសូត្រផង មិនធ្វើទេ

Satang: ទៅណា ទុកថាជួយគ្រប់គ្នាម្តងទៅ ក្នុងថ្នាក់នេះគ្មានអ្នកណាចេះធ្វើទេ ឯងក៏ធ្លាប់ពីមុនមក ធ្វើទៅណា

Teacher: យ៉ាងមឹចទៅហើយ ប្អូនម៉េចក៏ស្ងាត់ទៅហើយចឹង?

Fourth: បាទ លោកគ្រូ

Secrets with love babeWhere stories live. Discover now