ភាគទី៤២:សម្លាប់មនុស្សអាក្រក់

Start from the beginning
                                    

<ចឹងរឿងគ្រូៗនិងលោកនាយកដែលបាត់ខ្លួនទៅជាស្នាដៃនាង>ក្រោយសិស្សឈ្មោះKim MinFaស្លាប់មិនប៉ុន្មានគ្រូៗស្រាប់តែបាត់ខ្លួនដោយគ្មានដំណឹងក្នុងនោះក៏មានអតីតលោកនាយកផងដែរ

<មែនហើយ បើវាមិនល្មោភលុយមិនបំពានសិស្សវាក៏មិនត្រូវងាប់ឯងចង់ដឹងទេថាខ្ញុំសម្លាប់មនុស្សគម្រក់ដូចជាពួកវាបែបណា >នាងញញឹមលើកកាំបិតមកអង្អែលមើលទៅនាងឆ្កួតមែនហើយ កាលនោះនាងមិនទាន់បានជួបប៉ានាងទេ

តាមពិតនៅពេលម៉ាក់នាងទម្ងន់នាងគាត់ក៏រត់គេចពីប៉ានាង ព្រោះគាត់ស្អប់ប៉ានាងដែលរកសុីខុសច្បាប់ តែនៅពេលនាងរៀនជិតចប់វិទ្យាល័យក៏មានបុរសម្នាក់មកអះអាងថាជាប៉ារបស់នាងដំបូងនាងក៏មិនទទួលស្គាល់គាត់ដែរ កាលនោះនាងគ្រាន់តែជាក្មេងស្រីស្លូតបូតគួរឲស្រឡាញ់ តែគ្រាន់តែមួយថ្ងៃគ្រប់យ៉ាងបានផ្លាស់ប្ដូរ ពីក្មេងស្រីក្រីក្រមកជាកូនស្រីបក្សខ្លាខ្មៅ ពីក្មេងគួរឲស្រឡាញ់ក្លាយជាមនុស្សឈាមត្រជាក់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃ

<គឺដំបូងខ្ញុំកាត់របស់ដែលនាំឲវាមានតណ្ហាក្រាស់បែបនេះ បន្ទាប់មកឆ្កៀលភែ្នកដែលចេះតែសម្លឹងរបស់មិនគួរសម្លឹង កាត់ដៃដែលប៉ះរបស់ផ្ដេសផ្ដាសនិងធ្វើរឿងស្មោគគ្រោកហើយចុងក្រោយគឺយកខួរក្បាលវាចេញមកមើលថាមានរូបរាងយ៉ាងណាបានគិតឃើញតែរឿងកាមតណ្ហានិងកេងប្រវ័ញ្ចគេ>នៅពេលនាងកាត់ដៃពួកគេឈាមបាញ់ឆ្វាចមើលទៅពិតជាអស្ចារ្យណាស់មានទៀតនៅពេលដែលនាងឆ្កៀលភ្នែកពួកគេចេញម្ដងមួយគ្រាប់នោះកែវភ្នែកដែលដកបាននៅប្រទាក់ជាប់និងសរសៃឈាមមើលទៅពិតជាស្អាតណាស់សរសៃរវែងៗពីរព៌ណតភ្ជាប់និងគ្រប់មួយអ្នកសាកគិតមើលស្អាតយ៉ាងណា

បើបន្ថែមដោយឈាមក្រហមស្រស់ទៀតនោះ អា៎អ្វីដែលរឹតតែពិសេសនោះគឺនៅពេលដែលនាងពុះយកខួរគេនោះឈាមដែលហូរក៏មានច្រើនដែរចំណែកឯខួរវិញលោតផ្តតៗប្រលាក់ដោយឈាមក្រហមមើលទៅដូចជាកូនតុក្តា
មួយអញ្ចឹង

<ឯងដឹងទេពួកគេស្រែកអង្វរយើងយ៉ាងពីរោះសម្លេងស្រែក ឈាមនិងទឹកភ្នែករបស់ពួកវាគឺល្អណាស់ធ្វើឲយើងមានអារម្មណ៍ល្អ >

<តែពួកវាពិតជាអន់មែនគ្រាន់តែយើងខ្វេះយកខួរវាមើលបន្តិចសោះពួកវាបែរជាឈប់ស្រែកឈប់យំតទៀតទៅវិញ ឯងមើលទៅនោះជាខួររបស់ពួកវា ឯងមើលចុះពួកវានៅលោតនៅឡើយពួកវាមិនទាន់ឈប់គិតរឿងអាក្រក់ទៀត> នាងចង្អុលទៅដបដែលមានដាក់ខួរក្បាលរបស់គ្រូៗដែលធ្លាប់បំពានសិស្សមានប្រហែល៦ដបរាងតូចងាកទៅឃើញពិតដូចនាងនិយាយមែនខួរក្បាលទាំងនោះនៅលោតនៅឡើយគឺលោតដូចនៅក្នុងក្បាលមនុស្ស

<នាងពិតជាឆ្កួតមែនហើយ>រាងតូចងាកមកបន្ទោសនាងៗឆ្កួតមែនហើយសម្លាប់មនុស្សហាក់គ្មានខ្លាចព្រឺអីសោះចង់សាហាវជាងគេដែលជាមនុស្សប្រុសទៀត

<បន្ទោសយើងមិនបានទេអ្នកណាឲពួកវាមកបំបែកស្នេហាយើង ពួកវាតែងចោទថាពួកយើងគឺខុសធម្មជាតិទាំងធម្មជាតិគ្មានបែងចែកភេទទេ>ធម្មជាតិគ្មានភេទទេតែមនុស្សទេអ្នកបែងចែកឲមានភេទស្រី ភេទប្រុស កំណត់ថាស្រីគូជាមួយប្រុសទាំងដែលធម្មជាតិមិនបានបែងចែកទេ

<នៅមានទៀតពួកវាថាយើងជាមនុស្សបំពុលសង្គម ទាំងដែលវារាល់ថ្ងៃដើរទើសតែគេដើរផឹកសុី កាប់ចាក់ ប្រើគ្រឿងញៀន កេងប្រវញ្ច័គេមិនគិតផង >

<ហេតុអីពួកយើងតែងតែខុសអីបន្តិចក៏មកពីយើងគ្រាន់តែស្រឡាញ់គ្នា ហេតុអីក៏ខុសដែរពួកវាមានដែលជួយសង្គមអីខ្លះហើយបានមកដើរចោទគេបែបនេះ ចុងក្រោយនេះហើយលទ្ធផលពួកអាទើសឥតរបៀបរើសអើងហួសរៀនបានជ្រៅជ្រះតែខួរអន់>នាងនិយាយទាំងកំហឹងពួកបណ្ឌិតខួរអន់កង្កែបក្នុងអណ្ដូង រើសអើងហួសប្រមាណ ស្នេហាគេប្រើចិត្តនិងបេះដូងមកស្រឡាញ់មិនមែនយកអីផ្សេងតាមខួរអន់ៗដែលគិតឃើញទេ បើមិនគាំទ្រកុំជាន់ពន្លិចព្រោះអ្នកមិនបានមកចិញ្ចឹមខ្ញុំទេហើយជីវិតខាងមុខខ្ញុំអ្នកកំណត់មិនមែនអ្នកទេ














អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now