ភាគទី៨:កាតធនាគារ!!

Start from the beginning
                                    

«ឯងគិតដូចយើងទេអាក្មេងនិងប្រហែលជាមានការងារមួយផ្សេងទៀត!!!អាចដែលថាកំណាន់របស់តាចាស់មួយណាមិនខានទេ»សារ៉ាខ្សឹបខ្សាវនិងសារ៉ាដោយសារពេលនេះពួកនាងមកក្នុងបន្ទប់ទឹក

«តែយើងថាអាក្មេងនេះអាចជាក្មេងលួចលាក់របស់អគ្គនាយកយើង»យូរីនិយាយតាមអ្វីដែលនាងគិតព្រោះតែអាកប្បកិរិយារបស់ចៅហ្វាយនាងចំពោះជីមីនគឺខុសប្លែកពីធម្មតា

«មែនហើយ!!!យើងកំពុងសង្ស័យដូចគ្នាក្មេងនេះដូចគ្នាមិនដឹងថាមានស្អីទាក់ទាញផង»សារ៉ានិយាយទាំងពេបមាត់ទាំងដែលការពិតនាងច្រណែននិងជីមីនដែលស្អាតនិងមានសម្ភារៈល្បីប្រើខុសពីនាង

«ក្មេងនេះក្អេងក្អាងណាស់!!!!ឫកពារដូចជាចៅហ្វាយពួកយើងចឹងជ្រេញខ្លាំងណាស់»យូរីតបនាងពិតជាមិនចូលចិត្តជីមីនមែនគ្រាន់តែមិនបានបញ្ចេញនាងមិនល្ងង់ដូចលីលីដែលចេញចរិកពិតគ្មានផែនការចឹងទេ

«តោះពួកយើងរកមើលទៅថារឿងនោះជាការពិតរឺមិនពិត!!!»សារ៉ាញញឹមពាលពេញដោយល្បិចពួកនាងនិងស៊ើបឲ្យដឹងអត្តសញ្ញាណពិតរបស់ជីមីនជានរណាហើយបើដូចអ្វីដែលនាងគិតនោះច្បាស់ណាស់ក្មេងក្អេងក្អាងនោះមិនរួចខ្លួនឡើយ

+ម៉ោង12:00PM-SUPERMARKET

ពេលសម្រាកថ្ងៃត្រង់បុគ្គលិកដទៃនាំគ្នាទៅញុំាអាហាររៀងខ្លួនដោយឡែកតែជីមីនដែលទៅដើរលេងទិញឥវ៉ានរំសាយអារម្មណ៍ជាមួយមិត្តសម្លាញ់

"មីនមីន~នៅក្រុមហ៊ុនយ៉ាងមិចដែលបុគ្គលិកទាំងនោះធ្វើដាក់ឯងយ៉ាងមិចខ្លាំង"ថេយ៉ុងសួរទាំងកំពុងញុំាអាហារក្នុងហាងយ៉ាងប្រណិតកម្រណាស់ដែលអាចចំណាយពេលជាមួយគ្នាបែបនេះ

"មិនមានអ្វីទេធម្មតាៗ!!!ហិហិ"ជីមីនឆ្លើយតបនិងញញឹមស្ញេញដាក់សម្លាញ់ត្រឹមរឿងប៉ុណ្ណឹងគេមិនចាំចាប់ប្រាប់ឲ្យមិត្តបារម្ភឡើយ

"ហើយពួកនោះដឹងថាឯងជាអូមេហ្គារបស់ជុងហ្គុកហ្យុងទេ"ថេយ៉ុងបន្ដសួរព្រោះមានចម្ងល់រាប់រយក្នុងខួរក្បាលតលនរណាដែលមិនឆ្ងល់នោះកូនមហាសេដ្ឋីដូចជាជីមីនទៅធ្វើការជាបុគ្គលិកធម្មតាទាំងដែលគេអាចធ្វើជាអគ្គនាយកនៅក្រុមហ៊ុនណាមួយក៏បានក្រោមសម្ពន្ធរបស់គ្រួសារគេនោះ

ᴄᴀʟʟ ᴍᴇ ᴡɪᴛᴄʜWhere stories live. Discover now