ភាគបញ្ចប់

Start from the beginning
                                    

បន្តិចក្រោយមកក៏ដល់ពេលអេកូពោះ ព្រោះ៣ខែហើយfourthដើរចូលក្នុងបន្ទប់ពិនិត្យអេកូពោះ fourthក៏គេងលើគ្រែពេទ្យឯGemini នៅកាន់ដៃfourthជានិច្ច ពេទ្យក៏ច្របាច់ឆាហួយលើពួកfourthហើយក៏យកអេកូមករុញឱ្យសព្វពោះហើយក៏ អូសតិចលើពោះfourth សម្លេងអ្វីម្យ៉ាងលឺឡើង ដុក! ដុក! ដុក
«នេះគឺជាសំឡេងចង្វាក់បេះដូងក្មេង»fourthលឺពេទ្យនិយាយបែបនេះគឺរំភើបតែម្ដង គឺឡើងហូរទឹកភ្នែក ឯGemini ញញឹមបិទមាត់មិនជិតនោះទេ លោកស្រីJirochitkulក៏លើទូរស័ព្ទមកថត ទាំង
ញញឹម «ឃើញទេនោះគឺក្មេង ឃើញដៃទេនោះគឺដាក់បាំងមុខគេកំពុងគេងផ្កាប់ ឆ្អឹងខ្នងល្អណាស់មើលចុះ ហើយនោះគឺជើងគេ
គេដាក់ជើងខ្វែងអង្គុយគេ ស្អាតណាស់»fourthក៏សម្លឹងមុខGemini ទាំងញញឹម។ បន្ទាប់ពីពិនិត្យរួចរាល់ក៏ខាងពេទ្យចេញក្រដាសបើកថ្នាំឱ្យfourthនិងឱ្យនៅរូបអេកូ «អាចថារឿងនេះវាពិសេសខ្ងុំធ្វើពេទ្យយូរហើយទើបតែឃើញថាមនុស្សអាចមានកូន ពីមុនមកគ្រាន់តែជាការពិសោធិ៍តែប៉ុណ្ណោះ
ដោយសារតែOmegaបានទទួលរងពីAlphaបានអាចបង្ករកំណើតបាន»ពេទ្យក៏បកស្រាយប្រាប់geminifourth។
      រឿងដែលfourthមានកូនក៏ដឹងលឺដល់គ្រប់គ្នា គេក៏សប្បាយអបអរតាមfourth កូនរបស់fourthនេះមិនសូវឱ្យfourthពិបាកឬក៏ចាញ់ខ្លាំងនោះទេ  ជាទូទៅម៉ាក់ៗដែលពរពោះភាគច្រើនគឺបាក់សម្រស់ គឺតាមកូនទេ កូនខ្លះចាប់កំណើតមកចង់ឱ្យម៉ាក់ស្អាតតែម្ដង។ អាចនិយាយបានថាតាំងពីfourthមានកូនមកគឺGemini មិនឱ្យនៅpen house ទៀតទេ គឺឱ្យមកនៅភូមិគ្រឹះTiticharoenrak វិញព្រោះមានម៉ាក់មានម៉ែដោះនៅមើលថែព្រោះជាកូនដំបូងខ្លាចfourthពិបាក ហើយGeminiក៏មិនសូវបានទៅធ្វើការនៅក្រុមហ៊ុនពេញម៉ោងទេ ព្រោះនឹកប្រពន្ធនិងកូនក្នុងផ្ទៃរបស់fourth គឺតែងតែនៅក្បែរfourthជានិច្ច។ ឯfourthគឺនៅងក់ងររករឿងGemini ខ្លាំងជាងមុនទៅទៀត ហើយGemini នេះក៏ពូកែញ៉ោះហើយលេងឱ្យfourthសើចសប្បាយគ្រប់ពេល។
      កន្លងទៅ9ខែ10ថ្ងៃ fourthត្រូវមកនៅពេទ្យចាំកើតកូន fourthមិនអាចសម្រាលបានទេ គឺត្រូវវះកាត់fourthត្រូវវះយក
កូនដោយបន្សល់នៅស្នាមនៅលើពោះ ការវះកាត់ក៏មកដល់fourthត្រូវពាក់អាវអ្នកជំងឺ ពេទ្យកូនចូលមកយកfourthគ្រួសារសងខាងនិងមិត្តភក្ដ័មកនៅចាំផ្ដល់កម្លាំងចិត្ត
ដល់fourth Geminiភ័យអស់ហើយគឺស្លន់ឡើងពេញនិងតែម្ដង
    ——-បន្ទប់វះកាត់
          Fourthត្រូវចាក់ថ្នាំស្ពឹក ដោយមានGeminiនៅក្នុងនោះផងដែលគឺចាំមើលfourth ក្រោយមកក៏លឺសម្លេងក្មេងយំ ង៉ា! ង៉ា!
Geminiក៏ហូរទឹកភ្នែកព្រោះរំភើបពេកក្រៃ ដែលបានឃើញកូន
គ្រូពេទ្យក៏យកកូនមកដាក់លើទ្រូងfourth។  បន្ទាប់ពីនោះក៏រៀបចំអូសfourthទៅបន្ទប់សម្រាកនិងអូសកូនមកតាមក្រោយ fourthបានគេងលក់បាត់ហើយ កូនfourthគឺស្រស់ស្អាតឡើងក្រហមឯមុខមាត់វិញគឺដូចfourthចឹង (មិនឱ្យដូចមិចបើមួយថ្ងៃៗfourthថែខ្លួន មើលមុខខ្លួនឯរហូត) កូនប្រុសGeminifourth ឈ្មោះថា Narowatta Titicharoenrak នឹងឈ្មោះហៅក្រៅគឺmini។

         ពេលវេលាកន្លងទៅ3ឆ្នាំMiniក៏ធំចេះដើរហើយឆ្លាតទៀតផង Geminifourth គេបានរៀបចំផែនការមើលថែកូនរួចរាល់រហូតដល់គេធំ គេបានរៀបចំផែនការប្ដីប្រពន្ធតាំងពីមុនការម៉្លេះ។ ថ្ងៃនេះជាថ្ងៃការរបស់Satangwinny ពួកគេបានមកចូលរួមដូចគ្នា fourthកពុងឈរនិយាយជាមួយWinnyសុខៗក៏បាត់កូន
«Mini! Mini! កូននៅណា»fourthដើរក៏ទៅឃើញថាminiគេទៅរកGemini Gemini ឃើញបែបនេះក៏ដើរទៅរកប្រពន្ធខ្លួនទាំងដៃកំពុងពរក្មេងក្បាលខូច។ fourthក៏សម្លឹងមើលប្ដីទាំងញញឹម។
    [ខ្ងុំមិនដែលគិតថាមានថ្ងៃនេះខ្ងុំរង់ចាំថ្ងៃដូចសុបិន្ត ហើយរង់ចាំ
Gemini នេះក៏យូររហូតដល់ថ្ងៃនេះ ខ្ងុំមានក្ដីសុខឥតឧបមាតែមានបងជាគូរជីវិត ជាតិនេះអូនមានបងដូចមានភ្លឺនៃជីវិតដែលមិនងាយរកបានចឹង អូនស្រឡាញ់បងណាស់
Gemini Norawit Titicharoenrak ] fourthគិតក្នុងចិត្ត

[បងមិនស្មានថាបងអាចមានថ្ងៃនេះ មានមនុស្សម្នាក់ដែលផ្ដល់ឱ្យបងគ្រប់បែបយ៉ាង អូនបានចញលមកបំពេញចំណុចខ្វះខាតដែលបងខ្វះ បងរង់ចាំអូនមិនខុសសោះឡើយ រង់ចាំគឺបងរង់ចាំរហូតឱ្យតែជាអូន Fourth Nattawat Jirochitkul ] Gemini បានសម្លឹងfourthយ៉ាងមានក្ដីសុខ។

            Waiting for you រឿងរង់ចាំបងសន្មតថាចប់ដោយ
បរិបូណ៌ Adminសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះការ
តាមដាន នឹងគាំទ្ររឿងរបស់Admin SY SOYANNA កន្លងមក
ហើយក៏សូមខន្តីអភ័យទោសនៅកំហុសខុសឆ្គងដោយអចនា ។
Adminសង្ឃឹមថាអ្នកទាំងអស់គ្នានៅបន្ដគាំទ្ររឿងដែលAdminសរសេរបន្ដទៀត។ សូមអរគុណ!
⭕️រឿងរង់ចាំរក្សារសិទ្ធិដោយ អ្នកនិពន្ធ ស៊ី សូយ៉ាណា⭕️
រឿងថ្មីនឹងចេញឆាប់ៗនេះ

            Waiting for you រឿងរង់ចាំបងសន្មតថាចប់ដោយបរិបូណ៌ Adminសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះការតាមដាន នឹងគាំទ្ររឿងរបស់Admin SY SOYANNA កន្លងមកហើយក៏សូមខន្តីអភ័យទោសនៅកំហុសខុសឆ្គងដោយអចនា ។Adminសង្ឃឹមថាអ្នកទាំងអស់គ្នានៅបន្ដគាំទ្ររឿងដែលAdminសរសេរប...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

WRITTEN BY SY SOYANNA

រង់ចាំបង Waiting for youWhere stories live. Discover now