ភាគទី៣៨:ការពិតគ្រប់យ៉ាង

Start from the beginning
                                    

<យើងពិតជាចង់ជឿ តែភស្ដុតាងវាបញ្ជាក់ច្បាស់ណាស់>ឲគេជឿបែបណាបើគ្រប់យ៉ាងវាមានច្បាស់ទៅហើយ

< មែនហើយជាខ្ញុំតើឯងចង់ធ្វើយ៉ាងម៉េច>ឯងមិនជឿទោះនិយាយមកក៏អត់ប្រយោជន៍ដែរ ទោះរៀបរាប់ក៏ចាត់ថាជាការដោះសារដែរ

<ឯងសម្លាប់TaeVឯងធ្វើបែបនេះព្រោះតែឯងស្រឡាញ់សិស្សច្បងJungkookមែនទេLee Enwoonឯងអាក្រក់ណាស់>ត្រូវហើយការសម្ងាត់នោះគឺLee Enwoonលួចស្រឡាញ់Jungkookមុនពេលដឹងថាគេជាគូដណ្ដឹងTaeVទៅទៀត

<ឯងនិងគ្រប់គ្នាគិតថាខ្ញុំអាក្រក់ហើយទោះខ្ញុំនិយាយក៏គ្មានអ្នកជឿដែរ>ខ្សែភ្នែកខកចិត្ត ខ្សែភ្នែកឈឺចាប់វាបានបង្កប់ក្នុងកែវភ្នែកដែលដាក់ដោយតំណក់ទឹកនេត្រារបស់កម្លោះតូច ពួកគេមើលគ្នាដោយខ្សែភ្នែកតែមួយគឺ ខកចិត្តនិងឈឺចាប់

<តែខ្ញុំជឿឯង>Taehyung ដែលទើបដើរមកដល់ក្រោយ ក៏និយាយឡើងទាញអារម្មណ៍ពួកគេងាកតាមគ្រប់គ្នាសុទ្ធតែងឿងឆ្ងល់ ពិសេសEnwoon"ហេតុអីជឿខ្ញុំ?"

<ប្រាប់ខ្ញុំមករឿងយប់នោះវាបែបណា>Enwoonសម្លឹងមុខjiminបន្តិចដោយក្ដីអស់សង្ឃឹម ហើយក៏រៀបរាប់តាមការស្នើសុំរបស់Taehyung

<នៅយប់នោះ នៅពេលខ្ញុំចេញពីClubហើយ~>ជារឿងចុងក្រោយដែលគេធ្វើដើម្បីjiminក៏ដូចជាអរគុណដល់Taeដែលជឿលើគេ

¶ស្រមៃ🌫️

<Tae>Enwoonក្រោយចេញពីក្លឹបក៏ឃើញឡានTaeបុកគល់ឈើហុយផ្សែងត្រឡុមក៏ប្រញាប់រត់ទៅមើល

<ឯងធ្វើអីនឹងEnwoonគេជាមនុស្សដែលតែដណ្ដើមគ្រប់យ៉ាងពីឯងណា>ភ្លាមនោះមនុស្សអាថ៌កំបាំងចេញមកឈរនៅពីក្រោយនិយាយដាស់តឿនគេយ៉ាងត្រជាក់ស្លិប

<មែនហើយ តែបើគេស្លាប់jiminនឹងឈឺចិត្តខ្លាំងដូចគ្នា>លែងស្ដាប់ពាក្យញុះញង់តទៀតEnwoonប្រញាប់ទៅទាញទ្វារដើម្បីនាំTaeចេញតែមិនអាចទេព្រោះទ្វារជាប់ឡុកបាត់ទៅហើយ Enwoonប្រឹងងាកមើលជុំវិញខ្លួនរករបស់ណាដែលអាចបំបែកកញ្ចក់បានទម្រាំរកបានធុងសាំងកាន់តែជិតផ្ទុះទៅហើយគេប្រឹងទាញកាយដែលសន្ដូកសន្ដឹងចេញឲឆ្ងាយតាមដែលអាចធ្វើទៅបានមិនយូរធុងសាំងក៏ផ្ទុះបានដូចអ្វីដែលគិត

អ្នកណាទាយខុសខ្លះ តែក៏អរគុណដែលចូលរួមទាយ😊

អ្នកណាទាយខុសខ្លះ តែក៏អរគុណដែលចូលរួមទាយ😊

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Enwoon:ក្នុងភ្នែកឯងខ្ញុំអាក្រក់បែបនេះឬ?




អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now