Chapter 23: អាត្មានិយម

Start from the beginning
                                    

មិនយូរប៉ុន្មានឡានក៏បានត្រឡប់មកដល់វិមានវិញឯមេឃក៏បាក់រសៀលឈានចូលល្ងាចទៅហើយ។ ដោយឃើញថារាងតូចកំពុងគេងយ៉ាងស្កប់ស្កល់ Jungkook មិនចង់រំខានគេច្រើនក៏លើកបីគេដោយមាន Juyeon ចាំបើកទ្វារឡានឲ្យទើបនាយបីរាងតូចចេញទៅដើរសម្ដៅទៅខាងលើបន្ទប់របស់គេ។

បន្ទាប់ពីដាក់រាងតូចឲ្យគេងហើយនាយក៏បញ្ជាអ្នកបម្រើឲ្យយករបស់របរដែលនាយបាននាំ Taehyung ទៅទិញនោះយកទៅដាក់បន្ទប់របស់គេឯនាយក៏ចុះមកខាងក្រោមវិញដើម្បីទៅនិយាយជាមួយ Juyeon។

« Juyeon »

« បាទលោកម្ចាស់? »

« ស្អែកនេះដល់ថ្ងៃដែលយើងត្រូវឡើងទៅ Paris ជាមួយនឹង hyunjin ហើយដូច្នេះឯងកុំភ្លេចពីអ្វីដែលយើងបានប្រាប់ទុកមុនផង! ជូនគេទៅផ្ទះវិញ ពេលព្រឹកត្រូវជូនគេទៅសាលារៀន ពេលល្ងាចត្រូវទៅទទួលគេត្រឡប់មកផ្ទះវិញ ប៉ុន្នឹងធ្វើបានទេ? » Jungkook និយាយផ្ដែផ្ដាំនិងនិយាយរំឮក Juyeon ដែលជាជំនិតរបស់នាយឲ្យធ្វើតាមបញ្ជា។

« បាទទទួលបញ្ជាលោកម្ចាស់ » Juyeon ឱនគំនាបទទួលយកនូវបញ្ជាពី Jungkook មុននឹងលោកម្ចាស់របស់នាយក៏ដើរចេញទៅឯនាយក៏ត្រូវត្រឡប់ទៅបន្តភារៈកិច្ចរបស់នាយដូចគ្នា។

***

Jungkook បោះជំហានចូលមកកាន់បន្ទប់គេងរបស់នាយទាំងនឿយហត់និងអស់កម្លាំងព្រមទាំងស្មុគស្មាញមកដំណាលគ្នា ការងាររបស់នាយច្រើនរាប់សឹងមិនអស់ពេលខ្លះក៏ធុញទ្រាន់តែក៏មិនដែលបោះបង់វាចោលនោះដែរ ព្រោះនាយធ្លាប់បានសន្យាជាមួយនឹងលោកប៉ារបស់នាយកាលពី ១០ ឆ្នាំមុនរួចមកហើយថានាយនឹងបន្តតំណែងព្រមទាំងថែរក្សាការងាររបស់លោកប៉ារបស់នាយឲ្យបានល្អមុនពេលដែលគាត់បានលាចាកលោកចោលនាយបាត់ទៅ។ ប៉ារបស់ Jungkook គឺជា Mafia ដ៏អស្ចារ្យនិងអង់អាចមួយរូប នរណាៗក៏កោតសរសើរនិងឱនគោរពលំទោនចំពោះគាត់ដែរ។ គាត់ជាមនុស្សដែលមានច្បាប់ទម្លាប់និងវិន័យតឹងរុឹងបំផុតនៅក្នុងសង្គមមួយដែលមានឈ្មោះជាពពួក Mafia ។ តែបន្ទាប់ពីគាត់មានជំងឺធ្លាក់ខ្លួនឈឺមក បញ្ហានិងបន្ទុកទាំងប៉ុន្មានត្រូវបានទម្លាក់មកលើកូនប្រុសតែម្នាក់របស់ត្រកូល Jeon នោះគឺ Jeon Jungkook នេះឯង។ កាលនោះគេទើបតែមានអាយុ ១៥ ឆ្នាំប៉ុណ្ណោះ គេត្រូវសិក្សារហូតទាល់តែចប់ទើបអាចបន្តតំណែងពីឱពុករបស់គេបាន ដោយមុនពេលគេបញ្ចប់ការសិក្សាគឺលោកតារបស់គេនេះហើយជាអ្នកគ្រប់គ្រងការងារទាំងនោះជំនួស។

MR BADBOY // j.jk x k.thWhere stories live. Discover now