នៅពេលដែលជុងហ្គុកជិះសេះមកដល់មុខដំណាក់មួយនេះភ្លាម
ទ្រង់សម្លឹងមើលស្លាកឈ្មោះនៃដំណាក់នោះទាំង កែវភ្នែកដូច
មានគុំនំអ្វីម្យ៉ាងជាមួយវា ហើយទ្រង់ក៏ចាប់ផ្ដើមចុះពីលើខ្នងសេះ
និងសម្រុកចូលទៅខាងក្នុងរួមជាមួយសេនាមួយក្រុម។
នៅពេលដែលចូលទៅដល់ក្នុបរិវេណដំណាក់ក្រោមដើមឈើ
ដែលជ្រុះស្លឹកជិតអស់នោះ ជុងហ្គុក ហាក់ដូចជាបានឃើញរូបភាព
ជាច្រើនផុសមកនៅចំពោះមុខវាដូចជាចង់រំលឹក ជុងហ្គុក ឡើងវិញ
នូវរឿងរ៉ាវដែលធ្លាប់កើតឡើងរវាងទ្រង់និងទីកន្លែងនេះ រូបភាព
ទាំងនោះបានធ្វើឲ ជុងហ្គុក ឈឺព្រះកេស(ក្បាល) យ៉ាងខ្លាំង
ទើបទ្រង់យកព្រះហ្ថស(ដៃ)ទាំងពីមកទប់តិចៗ បបួលឲសេនា
ដែលមកជាមួយទ្រង់សួរទៅកាន់ទ្រង់ក្នុងការព្រួយបារម្ភ៖
«ព្រះអង្គទ្រង់មិនអីទេមែនទេ បើទ្រង់មិនស្រួលព្រះកាយទេ
ទុកឲពួកទូលបង្គំឆែកមើលទីនេះក៏បាន»
« យើងមិនអីទេ ឆាប់ឆែកមើលឲសព្វទៅ»ទ្រង់បញ្ជាសេនាផង
និងប្រឹងងើយព្រះភក្រ្ត័ទៅលើផងដើម្បីបំបាត់ការឈឺចាប់ផង
និងប្រឹងយាងទៅមុខទៀត។
ពេលដែលទ្រង់រុញទ្វាដំណាក់នោះអ្វីដែលធ្វើឲ ជុងហ្គុក ស្ទើរតែ
ដាច់ខ្យល់ស្លាប់ភ្លាមៗនោះគឺ បែជាឃើញមនុស្សបណ្ដូលចិត្ត
ស្មើរនិងជីវិត ត្រូវគេដាក់ច្រវ៉ាក់ជាប់ជើងវាយឲមានឈាមប្រឡាក់
ពេញទាំងខ្លួនប្រាណសភាពគួរឲសង្វែកបំផុត និងងើបមើលទ្រង់
ស្រែកហៅជាមួយសំឡេងស្អកៗ៖
«ព្រ!...ព្រះ...!ព្រះអង្គ ជួយ...ខ្ញុំផង..»ថេយ៉ុងស្រែកហៅសូមជំនួយពីជុងហ្គុកទាំងក្ដីវេទនាក្រៃលែង។
«ថេ!ថេ! អូនយ៉ាងម៉េចនិង អ្នកណាធ្វើបាបអូន ថេ!អូនកុំបែបនេះ
អី ថេ!» ជុងហ្គុករត់សំដៅទៅរកថេដោយទម្លាក់ដាវដែលកាន់
នៅនិងដៃចោលនិងលុតជង្គង់ចំពោះមុខថេលើកក្រសោបកាយ
ដែលគ្មានកម្លាំងមកផ្អោបជាប់និងទ្រូងដោយបេះដូងលោតសឹង
តែខុសចង្វាក់ហាក់សឹងតែផុតដង្ហើមម្ដងៗ។
« ព្រះអង្គ...ទូលបង្គំ...មិនអាចរស់ក្បែរទ្រង់បន្តទៀតទេ! សូម..
ទ្រង់មើលថែព្រះកាយផង...អ្ហឹក..អ្ហឹក..ទ្រង់កុំព្រះកន្សែងអី...ទ្រង់
ត្រូវតែរឹងមាំឡើង....អ្ហឹកៗ...បើសិនព្រហ្មលិខិតប្រណី...អូនសុំមាន
ជីវិតរស់ម្ដងទៀត...សូមកែប្រែវាសនាស្នេហ៍មួយនេះ....អ្ហឹក......»
ថេផ្ដាំផ្ញើរដល់គូរជីវិតបានតែប៉ុណ្ណេះស្រាប់តែក្អួតឈាមចេញពី
មាត់មកយ៉ាងក្រហមច្រាលបណ្ដាលឲ ជុងហ្គុក បើកភ្នែកធំៗស្លន់
ស្លោរព្រមជាមួយដំណក់ទឹកភ្នែកពីរដំណក់បានស្រក់ចុះមកដែល
ក្នុងនាមជាកូនប្រុសមិនត្រូវបង្ហាញទឹកភ្នែកនេះឲអ្នកណាឃើញ
ដាច់ខាត។ តែក្នុងស្ថានភាពមួយនេះទ្រង់មិនអាចលាក់វាបានទៀត
ទេ ទ្រង់ស្រែកទ្រហោយំដោយមិនខ្មាសអ្នកណាទាំងអស់ ព្រោះ
មនុស្សដែលទ្រង់ស្រឡាញ់ស្មើនិងកែវភ្នែកបែតជាត្រូវមកបែក
ក្នុងពេលដ៏លឿនបែបនេះ។
YOU ARE READING
រឿង អភិនិហាផ្សះផ្សា ស្នេហ៍
General Fictionគីមថេយ៉ុង! ឯងជាគីមថេយ៉ុងមែនទេ? សំនួរមួយនេះបានធ្វើឲពិភព អតីតកាលមួយ ដែលមានតែរឿងឈឺចាប់ បានដក់ជាប់នៅក្នុងការ ចងចាំរបស់ អធិរាជ នៃរាជវង្សចនក្នុងរាជកាលចូសុន ។ « ក្ដីស្រឡាញ់ របស់ទ្រង់ចំពោះទូលបង្គំកាលពីមុនទៅណាអស់ហើយព្រះអង្គ»។ !អភិនិហា! បាននាំយករូបកាយនិងវិញា...
