ភាគទី៣៣:បន្ទប់ក្រោយសាលា

Börja om från början
                                    

<មែនតើថ្ងៃមុនឮថាលងសិស្សប្អូនឡើងគ្នាគ្រុន>

<ទីនេះមានខ្មោចឬ?យើងមិនដែលដឹងសោះ>ពួកស្រីៗដើរហួសហើយរាងតូចក៏ចាប់ផ្ដើមឆ្ងល់ គេរៀនប៉ុន្មានឆ្នាំនេះមិនដែលដឹងថាមានខ្មោចសោះ

<នេះយើងទិញឲ>កុំស្មុគស្មាញបន្តយើងក្រលេកមកមើលគូឆ្មាកណ្តុររបស់យើងវិញ រាងសង្ហាYoongiហុចទឹកក្រូចឲទៅអ្នកដែលកំពុងឈ្ងោកសៀវភៅ

<អីហ្នឹង?>រាងតូចJiminឆ្ងល់មិនតិចទេ ថីនឹងចិត្តល្អម្ល៉េះ មិនមែនខឹងរឿងគេមិនទៅដើរលេងជាមួយលើកមុនរួចចង់បំពុលគេណាហី

<ទឹកក្រូច>អត់ស្គាល់ទឹកក្រូចទេបានជាសួរបែបនេះ រៀនដល់ឆ្កួតហើយដឹង

<អរគុណ តែមានមិនមានលួចដាក់ថ្នាំពុលទេមែនអត់?>សំណួរគេធ្វើឲអ្នកមានទឹកចិត្តចង់ទិញឲម៉ៅចិត្តមួយរំពិច

<ឲមកវិញមក>ខំទិញឲយកចិត្តហើយមកចោទចឹងទៀតអ្នកណាមិនខឹង

<និយាយចឹងល្ងាចឯងទំនេរទេ>Yoongiទម្លាក់ខ្លួនអង្គុយក្បែរព្រោះមិញនៅឈរនិយាយនៅឡើយ

<ហ្ហឹមទំនេរតើមានអីឬ>

<ចង់បបួលឯងបានជាគ្នាទៅមើលកុន ចៃដន្យអាkookវាអត់ទំនេរ>ចេះតែថាម៉ងបងkookអង្គុយអេះពោះសោះបើចង់នាំកូនគេដើរលេងក៏ថាទៅ

<ល្អយប់ជួបគ្នា>លើកមុនខកម្ដងហើយលើកនេះកុំឲគេអន់ចិត្តទៅម្ដងក៏មិនខាត មិនបានចេញលុយផង

+យប់

ក្រោយពីបានឮដំណឹងពីព្រឹកហើយមករាងតូចនៅមិនស្ងប់សោះចិត្តចេះតែចង់ដឹងចង់ឮ ទើបអត់មិនបាននឹងបើកឡានចេញទៅសាលាមើល ណាមួយងាយស្រួលព្រោះគេមកនៅជាមួយលោកប៉ាទាំងពីដូច្នេះមិនសូវឆ្ងាយសាលាប៉ុន្មានទេ

<កន្លែងនេះឬដូចណាស់>Taehyung ឡើងតាមចំហៀងរបងផ្អើលជាខ្លាំងព្រោះដូចជាមួយយល់សប្ដិរបស់គេពីថ្ងៃណាស់ គ្រាន់តែមិនឃើញបុរសម្នាក់នេះ

<ហុឺយ នេះស្ងាត់ថ្នាក់នេះឬ>ទិដ្ឋភាពជុំវិញវាងងឹតគួរឲខ្លាចខ្លាំងណាស់ មេឃងងឹតមានពន្លឺដោយសារព្រោះចន្ទហើយនៅមានផ្សែងទៀតវារឹតតែរន្ធត់

<គ្មានឃើញអីផង ទៅវិញល្អជាង>ក្រោយដើរមើលជុំវិញនោះទាំងភាពភ័យខ្លាចប៉ុន្តែមិនឃើញមានភាពខុសប្រក្រតីរាងតូចក៏រៀបដើរទៅវិញ

<ជួយផងហឹកៗជួយផង>សម្លេងយំរន្ទឺពេញបន្ទប់បាក់បែកនោះ សម្លេងទាំងនោះហាក់រណ្ដំចិត្តTaehyung ឲដើរតាមសម្លេងរហូតដល់មុខទ្វារបន្ទប់ រៀបបើកទៅហើយតែក៏

<អាយ៎>Taehyung ស្រែកឡើងកាលបើមានដៃមួយមកដាក់លើស្មារបស់គេ

<ឯងមកទីនេះធ្វើអីអាល្អិត>យប់បែបនេះហើយគេបែរជាមកទីកន្លែងបែបនេះ សំណាងហើយដែលគេបានតាមដានបើមិនចឹងទេធានាថាមានរឿងមិនខាន

<ខ្ញុំ ខ្ញុំ>Taehyung ភ័យដល់ធ្វើអីមិនត្រូវគេមិនដែលខ្លាចអ្វីទេតែមកខ្លាចខ្មោចវិញ អម្បាញ់មិញគេសឹងគាំងបេះដូងទៅហើយ

<ឆាប់ទៅវិញ ហើយកុំមកទីនេះទៀតឲសោះ>

<តែ~>គេចង់ប្រាប់ថាមានសម្លេងចេញមកពីទីនោះ ប៉ុន្តែត្រូវកាត់ពេលឮសម្លេងមាំបន្លឺឡើងម្ដងទៀត

<ឆាប់ទៅ>យមទូតស្រែកដល់Taehyung ភ្ញាក់កន្ត្រាក់ព្រោះតែមិនដែលឃើញគេខឹងដល់ថ្នាក់ក្រហមមុខបែបនេះទេ ដល់ឃើញបែបនេះTaehyung ក៏ប្រញាប់រត់ទៅវិញយ៉ាងលឿន

<កុំធ្វើអីហួសព្រំដែនឲសោះ ហើយក៏កុំព្យាយាមសាកល្បងជាមួយការអត់ធ្មត់របស់យើងឲសោះ>J-hopeនិយាយរួចក៏ប្រើយុទ្ធសិល្ប៍ខកលួនឃុំពួកវិញ្ញាណទាំងនោះបន្តទៀត មិនគិតថាចំហាយចងអាឃាតរបស់ពួកវិញ្ញាណទាំងនោះខ្លាំងដល់ថ្នាក់អាចបំបែកសំណាញ់អគ្គីរបស់យើងបានសោះ មិនត្រឹមតែបន្លាចធម្មតាទេពួកគេក៏ចំណាំអន្ទោងព្រលឹងពួកសិស្សឲមកទីនេះផងដែរ










អភូតហេតុស្នេហ៍(ចប់)Där berättelser lever. Upptäck nu