រឿង បណ្ដូលចិត្តរបស់បង💕

En başından başla
                                        

គ្រប់គ្នាច្បាស់ជាឆ្ងល់ថាហេតុអីបានយ៉ុនហ្គីមិនទៅទទួលជីនតាមពិតរាងតូចក៏ចង់ទៅទទួលដែលតែជីនឃាត់មិនឲ្យមកទទួលព្រោះគេដឹងថារាងតូចមិនចូលចិត្តកន្លែងដែលមានមនុស្សច្រើននោះទេ។

«បងជីន!»រាងតូចពេលដឹងថាជាអ្នកណាហើយក៏ប្រញាប់រត់ទៅរកទាំងទឹកភ្នែករលីងរលោកព្រោះតែរំភើប។

«ជុប*បងនឹកអូនណាស់បណ្ដូលចិត្តរបស់បង»ជីនពេលរាងតូចរត់មកដល់ក៏ចាប់ឱបចាប់ថើបមិនខ្វល់ឡើយថាមានអ្នកណានៅទីនេះខ្លះចំណែកឯរាងតូចក៏ដូចគ្នាធ្លាប់តែជាមនុស្សអៀនពេលស្វាមីមកដល់ក៏លែងអៀនភ្លាមៗ។

«អូនក៏នឹកបងដែរជីន!ហ្ហឹកបងមើលទៅស្គមជាងមុនទៀតម៉េចក៏មិនចេះមើលថែខ្លួនឯងសោះអញ្ចឹង»យ៉ុនហ្គីនិយាយទាំងលើកដៃតូចៗរបស់ខ្លួនទៅប៉ះអង្អែលមុខរបស់រាងក្រាស់តិចៗទឹកភ្នែកក៏ស្រក់ចុះមក។

«នៅទីនោះបងមានការងារច្រើនត្រូវធ្វើទើបបងមិនបានគិតពីរឿងអ្វីក្រៅពីរឿងការងារ»ជីនក៏តបទៅវិញទាំងយកដៃក្ដោបមុខរបស់រាងតូច។

«ពួកយើងឆាប់ចូលទៅខាងក្នុងទៅនៅខាងក្រៅត្រជាក់ណាស់»រាងតូចយ៉ុនហ្គីនិយាយហើយក៏ដឹកដៃស្វាមីចូលទៅខាងក្នុងផ្ទះចំណែកឯអ៊ុំមេផ្ទះរួមជាមួយអ្នកបម្រើពីរនាក់ទៀតក៏បំបែកគ្នាទៅធ្វើការងាររៀងៗខ្លួនទៅ។

រាងតូចនិងរាងក្រាស់ក៏ចូលមកដល់ក្នុងបន្ទប់គេងរបស់ខ្លួនរាងតូចក៏ជួយទទួលរបស់របរខ្លះៗពីជីនយកមកទុក។

«នៅទីនោះបងពិបាកខ្លាំងទេ»រាងតូចសួរនាំបណ្ដើររៀបខោអាវឲ្យអ្នកជាស្វាមីបណ្ដើរ។

«ពិបាកនិងស្រួលវាដើរទន្ទឹមគ្នាណាអូនម្ដងពិបាកម្ដងក៏ស្រួលវាគឺជារឿងធម្មតាទៅហើយសម្រាប់នាយទាហ៊ានហ្វឹកហាត់ដូចជាពួកយើងនោះ..សឺត~»ជីនគេនិយាយស្របពេលដើរទៅឱបចង្កេះតូចមួយក្ដាប់ពីក្រោយហើយក៏ស្មារាងតូចមួយខ្សឺតយ៉ាងវែងស្រូបយកក្លិនក្រអូបពីខ្លួនរបស់រាងតូច។

«បងចង់ងូតទឹកទេអូនទៅលាយទឹកឲ្យបងណា»រាងតូចបែរមុខមកវិញរួចក៏សួរទៅកាន់អ្នកជាស្វាមីទាំងញញឹមតិចៗ។

ជាប្រភេទរឿងខ្នាតខ្លីHikayelerin yaşadığı yer. Şimdi keşfedin