ភាគ 9

171 36 14
                                    




     ព្រឹកថ្ងៃបន្ទាប់ ត្រឹមរយៈពេល 3 ថ្ងៃប៉ុណ្ណោះ Bible បានប្រែនាមជាអង្គរក្ស ទៅជាសង្សារលួចលាក់ចៅហ្វាយនាយរបស់ខ្លួន ដែលជាសង្សាររបស់សត្រូវបានសមដូចចិត្ត  វាពិតជាលឿនជាងការគិតរបស់នាយ ដំណេីរការសងសឹក កំពុងតែចាប់ផ្ដេីមហេីយ ។

   កាយគេងឱបគ្នាយ៉ាងស្អិតរមួតនៅលេីគ្រែ ដោយ Build បានគេងកេីយមុខទៅលេីទ្រូងមំារបស់ Bible មេីលទៅហាក់ដូចជាមានក្ដីសុខ និងកក់ក្ដៅខ្លំាងណាស់ ។

«អឹម ~ អា៎ ~~ »
ត្របកភ្នែកតូចឃ្លឹង បានព្រិចៗប្រឹងបេីកម្ដងបន្តិចៗ ហេីយកម្រេីកខ្លួន បញ្ចេញសំលេងថ្ងូរដោយសារឈឺចាប់នៅលេីរាងកាយ។

«...» ទោះ Build បានទទួលអារម្មណ៍ថាឈឺចុករោយពេញខ្លួន ពិសេសត្រង់ចំណុចពិសេស យ៉ាងណា នាយតូចក៏ដឹងខ្លួនមុន ថាកំពុងគេងឱបកេីយលេីបុរសជាទីស្រលាញ់របស់ខ្លួន ទេីបខំរេីខ្លួនស្រាលៗបំផុត ហេីយងេីយមុខសម្លឹងទៅកាន់ផ្ទៃមុខសង្ហារបស់អ្នកខ្លះ ដែលបាក់កំលំាងគេងដូចសាកសព ។

«...» Build ញញឹមយ៉ាងស្រស់ ប្រេីក្រខ្សែភ្នែកស្រទន់សម្លឹង Bible ពោលពេញដោយក្ដីស្រលាញ់ ពោលពេញទៅដោយសេចក្ដីនឹករលឹក  ។ មនុស្សជាទីស្រលាញ់អូនអេីយ បន្ទាប់ពីថ្ងៃដែលលែងបានជួបមុខបង អូននឹកបងគ្រប់ពេលវេលា ដឹងទេ ? ថាអូនបានជួបរឿងអាក្រក់ក្នុងជីវិតច្រេីនណាស់ អូនហែរឆ្លងបញ្ហាគ្រប់យ៉ាងតែម្នាក់ឯង ពេលខ្លះអូនហត់ណាស់ ហត់នឿយនឹងជីវិតដ៏គួរឱ្យស្អប់ខ្ពេីមនេះណាស់ អូនចង់ស្លាប់ឱ្យបាត់ៗ កុំឱ្យរស់ជួបនឹងរឿងមិនល្អ ជួបតែបញ្ហាមិនចេះចប់មិនចេះហេីយ តែគ្រប់ពេលដែលអូនសឹងតែសម្លាប់ខ្លួនឯង អូនតែងនឹកគិតដល់បង សំលេងបងបានបន្លឺឡេីងក្នុងខួរក្បាលនិងចិត្តរបស់អូន សំលេងបងប្រាប់ឱ្យអូនចេះស្រលាញ់ខ្លួនឯង ចេះការពារខ្លួនឯង មេីលថែខ្លួនឯងឱ្យបានល្អ ដោយសារបងទេីបអូនទុកជីវិតខ្លួនឯងឱ្យរស់បន្ត ព្រោះបងទេីបអូន ស៊ូទ្រំានឹងរឿងគ្រប់យ៉ាងដេីម្បីបានជួបបងម្ដងទៀត  អូនជួបហេីយ ទីបំផុតអូនក៏បានជួបបងហេីយ ។

«នៅសម្លឹងមុខបងយូរទៀតទេ ? »
Bible ញញឹមសួរទៅ Build ទំាងភ្នែកមិនទាន់បេីក ទំាងដែលនាយតូចកំពុងសម្លឹងមេីលនាយគិតដល់អតីតកាលកន្លងដែលបានឃ្លាតកាយគ្នាមកជាច្រេីនឆ្នំា ។

ឥទ្ធិពលស្នេហ៍លាងគំនុំWhere stories live. Discover now