Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?

Start from the beginning
                                    

« នេះឯងមិនមកវិមានវិញទេហេស៎? » Minho

"ខ្ញុំត្រូវសម្រាកនៅឯ apartment ព្រោះមានកិច្ចការត្រូវធ្វើច្រើន ទើបខ្ញុំខ្ជិលឡើងទៅវិមាន! hyung មិនបាច់បារម្ភទេ ខ្ញុំបានប្រាប់ Jungkook hyung រួចហើយ" hyunjin ដែលបានបាត់មុខមិនមកវិមានចំនួនពីរថ្ងៃមកនេះ គឺនាយកំពុងសម្រាកនៅឯ apartment របស់នាយឯណោះដើម្បីបំពេញការងារសំខាន់របស់នាយដែលធ្វើឲ្យនាយខ្ជិលទៅមកកាន់វិមានវិញ។

« អឺៗ...ពេលដែលរួចរាល់កុំភ្លេចមកវិញផងហើយ ត្រូវមើលសុវត្ថិភាពរបស់ឯងដូចគ្នាបើយ៉ាងម៉េចយ៉ាងម៉ាខលមកប្រាប់យើងនិង Jungkook hyung ភ្លាម » Minho

"ខ្ញុំដឹងហើយ hyung ប៉ុណ្ណឹងសិនចុះ" hyunjin បញ្ចប់ការសន្ទនារបស់នាយជាមួយ Minho រួចក្រវែងទូរស័ព្ទចោលទៅលើសាឡុង មុននឹងបែរមកបន្តបេសកកម្មរបស់នាយ។

« បន្តទៅបងសម្លាញ់! » នារីរូបស្រស់បបូរមាត់ពណ៌ក្រហម សក់វែងពណ៌ត្នោត និយាយទាក់ទាញឲ្យ hyunjin បន្តសកម្មភាពរបស់នាយ ឯអ្នកម្ខាងទៀតក៏ញញឹមចុងបបូរមាត់ ដោយមិនចាំយូរនាយក៏រុញបំបុកភាពរឹងមាំរបស់ខ្លួនចូលទៅកាន់តែជ្រៅនៅក្នុងខ្លួនរបស់នាង។

(sorry Felix ម'ទាន់ដល់វេនកូនទេកូនម្ដាយ 🙏🏻)

***

ក្រោយបញ្ចប់ការសន្ទនាជាមួយ hyunjin រួចមក Minho ក៏បែរក្រោយក៏បានឃើញនាយល្អិតម្នាក់នោះឈរស្ងៀមនៅពីក្រោយខ្នងរបស់នាយ។

« ohh មានការអីមែនទេ? » Minho សួរទាំងសុភាពនិងមិនធ្វើឲ្យ Taehyung ភ័យខ្លាចឡើយ។

« គឺខ្ញុំ...ខ្ញុំចង់សុំការអនុញ្ញាតទៅផ្ទះដើម្បីយកសម្លៀកបំពាក់ថ្មីមកប្ដូរ » Taehyung

« ហេតុអីមិនសុំ- » Minho និយាយមិនទាន់ចប់ផងក៏មានសម្ដីមួយមកនិយាយកាត់នាយ។

« មិនបាច់ទៅយកទេ! យើងឲ្យគេទៅទិញថ្មីមកឲ្យឯងទុកប្ដូរហើយ » Jungkook ចុះពីខាងលើមកនិងបន្លឺសម្ដីឡើងធ្វើឲ្យរាងតូចចំហរមាត់ ពេលដែលបានឮពីអ្វីដែលរាងក្រាសនិយាយហើយ។ ទិញថ្មី?

« ប៉ុន...ប៉ុន្តែលោកម្ចាស់- »

« គ្មានតែគ្មានស្ករអីទាំងអស់! » Jungkook និយាយចប់ក៏ដើរចេញទៅរកឡានរបស់នាយដោយមាន Minho តាមទៅជាមួយ។ Minho ងាកសម្លឹងមុខរាងតូចបន្តិចរួចក៏ដើរចេញទៅតាម Jungkook ដែលកំពុងឡើងឡានរបស់គេ។

MR BADBOY // j.jk x k.thWhere stories live. Discover now