ក្តីស្នេហ៍

Start from the beginning
                                        

«កុំយំ..ឆាប់ក្រោកឡើងខ្ជិលបែបនេះមិនបានទេ!!អនាគតរបស់ChengYuគឺនៅវែងឆ្ងាយណាស់កុំចឹងអី» XiaoShuaiនិយាយទាំងញើសជោគថ្ងាស់ដោយសារតែ គេទើបតែចេញពីធ្វើការនឹងប្រញាប់មកធ្វើការងារ ផ្ទះទៀត

«XiaoShuaiលំបាកហើយ!!» រាងក្រាស់ក្រោកពីពូក មកហើយក្រសោបចង្កេះអ្នកម្ខាងទៀតដោយក្តី អាណិត

«បើមិនចង់ឱ្យXiaoShuaiហត់ ឯងត្រូវតែខំរៀនឱ្យបានពូកែ» រាងស្ដើងនិយាយទាំងទាញមុខChengYuឱ្យសម្លឹងមើលមុខគេចំៗ

«ប្រាកដណាស់នៅពេលខ្ញុំរៀនចប់មានការងារធ្វើ
គ្រប់យ៉ាង នឹងប្រសើរឡើងវិញ XiaoShuai ក៏មិនបាច់ធ្វើការ២-៣កន្លែងទៀតនោះទេ គ្រប់យ៉ាងChengYuជាអ្នករ៉ាប់រងទាំងអស់» ChengYu

«គួរឱ្យជឿឬអត់នៀក៎!!ហាហា បានហើយញាំបាយទៅXiaoShuaiត្រូវទៅធ្វើការបន្តទៀតហើយ» XiaoShuaiតបទាំងញញឹមពេលយប់គេធ្វើការនៅភោជនីយដ្ឋានបន្ថែមទៀត ទោះជាជីវភាពមិនល្អប៉ុន្តែគេទាំងពីរនាក់រស់នៅយ៉ាងមានក្តីសុខ

5ឆ្នាំក្រោយមក

ពេលវេលាពិតជាដើរលឿនណាស់ព្រិចភ្នែកតែបន្តិចក៏កន្លងហួសទៅជាងប្រាំឆ្នាំទៅហើយ ឥឡូវនេះនាយក្រាស់ក៏បានបញ្ចប់ការសិក្សាដូចគ្នា បន្ទាប់ពីរៀនចប់ChengYuក៏ទទួលបានការងារល្អធ្វើដោយអាចមានលុយគ្រប់គ្រាន់សម្រាប់គ្រួសារតូចរបស់គេមួយនេះ ChengYuនាយមានសមត្ថភាពខ្លាំងអាចទិញផ្ទះតូចមួយកន្លែងទៀតផង

ពេលល្ងាច

«មកវិញហើយហេ្ហស ហត់ដែរទេ?នៅកន្លែងការងារយ៉ាងម៉េចដែរ?ធ្វើបានល្អទេ?» XiaoShuaiនិយាយទាំងដើរមកច្របាច់ស្មាឱ្យរាងក្រាស់ថ្នមៗ

«បានឃើញមុខអូនភ្លាមអារម្មណ៍ហត់នឿយក៏រលាយអស់» រាងក្រាស់និយាយទាំងទាញអ្នកម្ខាងទៀតមកអង្គុយលើភ្លៅ

«ហឹស~~សម្តីផ្អែមមែន..!!តិចមានពិសកង្កប់នៅក្នុងនោះទៅ?!» XiaoShuaiសើចឡើង

«មើលនិយាយចុះ...!!អន់ចិត្តហើយ ប៉ុន្តែបងស្រលាញ់អូន» រាងក្រាស់និយាយហើយក៏ទម្លាក់បបូរមាត់ទៅលើអ្នកម្ខាងទៀតតែម្តងសង្រ្គាមលើគ្រែយ៉ាងក្ដៅគគុកក៏កើតមានឡើងតែម្តង

រឿង Can't I Be Her(ចប់)Where stories live. Discover now