អ្នកធ្លាប់ទទួលបានអារម្មណ៍ស្តាយក្រោយនៅពេលបាត់បង់អ្វីម្យ៉ាងដែរទេ?អ្នកធ្លាប់ទទួលបានភាពឈឺចាប់រស់មិនស្មើនឹងស្លាប់ដែរទេ?ប៉ុន្តែមនុស្សខ្លះវិញ ពួកគេមិនដែលទទួលបានអារម្មណ៍ទាំងនេះឡើយ ពួកគេធ្លាប់តែសើចចំអកលើកំហុសនឹងការឈឺចាប់របស់អ្នកដទៃ រួចក៏តាំងខ្លួនជាមនុស្សល្អ
ការបាត់បង់មនុស្សជាទីស្រឡាញ់ពីក្នុងដៃ វាពិតជាមានអារម្មណ៍ពិបាកនៅក្នុងខ្លួនខ្លាំងណាស់ បើទោះបីជាអ្នកខំប្រឹងស្រែកថាស្តាយ នឹងមិនចង់បាត់បង់ប៉ុណ្ណាក៏ដោយគ្រប់យ៉ាងវាកន្លងហួសទៅបាត់ទៅហើយ
ក្តីស្នេហាដែលកើតឡើងពីការដែលចូលមកក្បែរ នៅស្និតស្នាល ជាមួយគ្នាលើកទឹកចិត្តគ្នាគ្រប់ពេលដែលមានរូបមនុស្សប្រុសម្នាក់នៅក្បែរខ្ញុំ មនុស្សកាន់តែនៅជិតគ្នាកាន់តែមិនឱ្យតម្លៃគ្នា វិលវិញបានទេមនុស្សកំសត់របស់បង?
Guo ChengYuនឹង Jiang XiaoShuai ជាមិត្តភក្តិរស់នៅក្នុងមណ្ឌលកុមារកំព្រានៅភូមិភាគតូចមួយ ជាមួយគ្នាពួកគេតែងតែលេងជាមួយគ្នា នៅក្បែរគ្នាតាំងពីតូចរហូតមកដល់ធំមនោសញ្ចេតនាអ្នកទាំងពីរក៏មិនតិចដែរ ប៉ុន្ដែដោយសារតែនៅក្នុងភូមិតូចចង្អៀតវាពិបាកសម្រាប់ពួកគេណាស់ ណាមួយអ្នកទាំងពីរក៏ជាក្មេងកំព្រាផងនោះ ដូច្នេះក៏សម្រេចចិត្តថាចាកចេញពីស្រុកកំណើតស្វែងរកជីវិតដែលល្អប្រសើរជាងនេះ ជីវភាពក្នុងការរស់នៅរបស់អ្នកទាំងពីរលំបាកណាស់ ពេលមកដល់ទីក្រុងបាងកកដំបូងពិតជាយ៉ាប់យឺនខ្លាំងមែនទេ
XiaoShuaiដែលជាអ្នកអាយុបងសម្រេចចិត្តស្វែងរកការងារធ្វើគ្រប់ទីកន្លែងមិនថាវាជាការងារអ្វីឡើយ ស្រាល ធ្ងន់ វាមិនមែនជាបញ្ហាគ្រប់យ៉ាងគឺដើម្បីផ្គត់ផ្គង់ការសិក្សាឱ្យChengYu តែប៉ុណ្ណោះ ដោយគេគិតថាវាអាចនឹងលំបាកត្រឹមមួយរយ:ពេលខ្លីប៉ុណ្ណោះ
បន្ទប់ជួល
«មកហើយ ញាំបាយសិនទៅ អ្ហេ៎!ChengYuយ៉ាងម៉េចហើយ?» XiaoShuaiនិយាយទៅកាន់ChengYuដែលទើបនឹងចេញពីរៀនហើយមកដល់ផ្ទះដោយសភាពហត់នឿយយ៉ាងខ្លាំង
«ហ៊ឹម~~ហត់ខ្លាំងណាស់!!ហើយក៏ខ្ជិលទៀតហ្ហឹកកកក» ChengYuនិយាយទាំងគប់កាបូបទៅម្ខាងនឹងផ្តេកខ្លួនទៅលើពូក មាត់រអ៊ូថ្ងូរថាហត់ធ្វើឱ្យរាងតូចកើតចិត្តបារម្ភ
