Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់

Start from the beginning
                                    

« ឯងស្អាតណាស់ដឹងទេ kitten? » Jungkook ពោលពាក្យទាំងនេះឡើងធ្វើឲ្យរាងតូចអៀនក្រហមមុខព្រមទាំងបែរមុខគេចចេញពីនាយទាំងលួចញញឹមអឹមអៀននឹងពាក្យសម្ដីរបស់នាយទៀតផង។

« លោកម្ចាស់លែងខ្ញុំទៅ! ខ្ញុំត្រូវទៅធ្វើការងារបន្តទៀត! »

« យើងនិយាយរួចហើយតើថាមិនបាច់ធ្វើទេ! » Jungkook បន្ថែមកម្លាំងដៃឱបរឹតរាងតូចកាន់តែខ្លាំងជាងមុន ព្រោះពេលដែលបានឱបគេហើយមានអារម្មណ៍ថាល្អមិនចង់ឈប់ឱបទាល់តែសោះ។

« អឹម...! តើលោកម្ចាស់ចង់ឲ្យខ្ញុំទៅផ្ទះវិញនៅពេលណា? » ដោយឃើញថាបរិយាយរៀងស្ងប់ស្ងាត់បន្តិច Taehyung ក៏នាំនិយាយឡើងវិញ។

« សប្ដាហ៍ក្រោយនេះ »

« អរគុណលោកម្ចាស់! » Taehyung និយាយពាក្យអរគុណទៅកាន់រាងក្រាសទាំងញញឹមអឹមអៀន ឲ្យតែនៅក្បែរនាយម្ដងៗចេះតែមានអារម្មណ៍ថាអៀនៗដូចជាមនុស្សកំពុងលួចស្រលាញ់គេម្នាក់ឯងអញ្ចឹង។ ទោះជាពេលខ្លះ Jungkook និយាយស្ដីមិនពិរោះស្ដាប់ដាក់គេក៏ដោយក៏គេនៅតែមិនមានអារម្មណ៍ថាខឹងទៀតដែរ ព្រោះអារម្មណ៍របស់គេមួយនេះឆាប់ស៊ាំនឹងទង្វើដែល Jungkook ធ្វើមកលើគេណាស់។

"ក្មេងម្នាក់នេះចូលចិត្តអៀនណាស់! ចាំមើលយើងនឹងញ៉ោះទាល់តែឯងក្រហមមុខ" Jungkook និយាយក្នុងចិត្តទាំងញញឹមចុងបបូរមាត់ ពេលដែលនាយកត់សម្គាល់ឃើញពីឫកពាររបស់រាងតូច នាយក៏នឹកឃើញពីគំនិតអ្វីមួយឡើងមកភ្លាមៗ។

Jungkook លើករាងតូចចេញពីភ្លៅរបស់នាយរួចរុញគេឲ្យដួលទៅលើសាឡុង ចំណែកឯនាយក៏ឡើងទៅទ្រោបពីលើរាងតូចតាមក្រោយដោយយកដៃទាំងសងខាងដាក់ទន្ទឹមនឹងក្បាលរបស់គេឃុំឃាំងមិនឲ្យគេរើទៅណាបាន។

Taehyung សម្លឹងកែវភ្នែករបស់ Jungkook ទាំងអាការៈភិតភ័យ ព្រោះគេមិនទាន់ស៊ាំជាមួយនឹងរឿងបែបនេះនៅឡើយទេ គេនៅតែមានអារម្មណ៍ថាភ័យខ្លាចទោះជារាងក្រាសបានប៉ះពាល់ផ្នែកខាងក្រោមរបស់គេរួចហើយក៏ដោយ។ Taehyung បិទភ្នែកខាំបបូរមាត់ពេលដែល Jungkook ច្រត់ជង្គង់ចំប្រឡោះភ្លៅរបស់គេ នាយព្រមទាំងរុញជង្គង់របស់នាយឲ្យទៅកាន់តែគៀកនឹងតំបន់ហាមឃាត់របស់រាងតូចទៀតផង។ Taehyung លើកដៃទប់ទ្រង់រាងក្រាសពេលនាយឱនមករកសង្កត់ពីលើខ្លួន ទាំងកម្លាំងរបស់នាយធ្ងន់ដូចជាក្របីយ៉ាងអញ្ចឹង។

« ភ័យធ្វើអី? យើងមិនធ្វើអីឯងទេ kitten! » Jungkook ងើបឡើងមកសម្លឹងមុខរាងតូចវិញ លើកដៃទៅវែកសក់ដែលធ្លាក់មកបាំងមុខសៀតទៅនឹងស្នៀតផ្ការបស់គេ មុននឹងឱនទៅថើបថ្ងាស់គេមួយខ្សឺត។ ថើបរួច Jungkook ក៏ទម្លាក់ខ្លួនបិទភ្នែកគេងពីលើទ្រូងរបស់រាងតូចធ្វើឲ្យ Tae រើទៅណាមិនបាន។

Taehyung លើកដៃយឺតៗទៅប៉ះសក់ក្បាលរបស់ Jungkook ជាលើកដំបូងតែគេក៏មានអារម្មណ៍ថាភ័យៗបន្តិចបន្តួចដែរ ប៉ុន្តែដោយមិនឃើញមានប្រតិកម្មអ្វីពីរាងក្រាស Taehyung ក៏គេងអង្អែលសក់ក្បាលរបស់នាយស្រាលៗ ពេលនាយកំពុងគេងពីលើខ្លួនគេ។

សង្ងំស្ងៀមបានមួយស្របក់ Taehyung អើតទៅមើលមុខរបស់រាងក្រាសក៏បានឃើញថានាយគេងលក់បាត់ទៅហើយ។ ឃើញដូច្នេះនាយតូចមិនហ៊ានកម្រើកឬបម្រាស់ទៅណានោះឡើយ ព្រោះខ្លាចថានឹងរំខានធ្វើឲ្យ Jungkook ភ្ញាក់ពីដំណេករបស់នាយ។

« គាត់គួរឲ្យស្រលាញ់ណាស់ » Taehyung និយាយតិចៗខ្សឹបៗទាំងលួចញញឹមម្នាក់ឯងពេលដែលបានឃើញពីទឹកមុខរបស់រាងក្រាសពេលកំពុងគេងលក់ ប៉ុន្តែគេមិនបានដឹងនោះទេថាអ្នកម្ខាងទៀតកំពុងតែធ្វើពុតជាគេងលក់និងបានស្ដាប់ឮពីអ្វីដែលរាងតូចនិយាយមកកាន់នាយទាំងអស់។

« យើងដឹងហើយមិនបាច់ប្រាប់ទេ » Jungkook និយាយឡើងទាំងនៅបិទភ្នែកគេងធ្វើធម្មតាដដែល ប៉ុន្តែសម្រាប់អ្នកម្ខាងទៀតមិនធម្មតាទេគឺគេកំពុងតែស្លន់ស្លោដែលរាងក្រាសចាប់បានថាខ្លួនកំពុងលួចសរសើរពេលដែលនាយកំពុងគេង។

« នេះ...នេះលោកម្ចាស់មិនបានគេងទេឬ? » Taehyung សួរនាយឯបបូរមាត់ក៏ញ័រតតាត់។

« យើងកំពុងគេងហើយតើឯងមិនមើលទេហេស៎? » Jungkook ស៊កដៃទាំងសងខាងចូលក្នុងអាវរាងតូចដើម្បីឱបរឹតគេពេលកំពុងគេង។

« អឺ...គឺ..គឺ »

« ស្ងាត់ទៅ! យើងគេងហើយ » Jungkook បន្តគេងកើយលើទ្រូងរបស់រាងតូចទាំងមិនខ្វល់ឡើយថាខ្លួននាយធ្ងន់កម្រិតណា សំខាន់គឺនាយចង់គេងឱបគេបែបនេះ។ ឯ Taehyung ក៏បិទមាត់ឈប់និយាយភ្លាមពេលនាយបញ្ជា តែក្នុងចិត្តវិញអៀនខ្មាស់រាងក្រាស់មិនតិចឡើយ ដែលនាយចាប់បានពីអ្វីដែលខ្លួនបានលួចនិយាយនៅមុននេះ។

To be continued........

***
ថ្ងៃហ្នឹងមានតែប៉ុណ្ណឹងទេព្រោះអ្នកសរសេរទន់ភ្នែកហើយ good night my loves 💙

MR BADBOY // j.jk x k.thWhere stories live. Discover now