ភាគទី២១:ស៊ើបអង្កេត

Start from the beginning
                                    

ព្រះអាទិត្យផុតទៅភាពរឹងមាំរបស់Taehyungក៏រលត់ផុតបាត់ដូចគ្នា ពេលនេះគេកំពុងសំងំក្នុងបន្ទប់ដូចរាល់យប់បាយក៏មិននឹកទឹកក៏មិនគិត

<ហឹកៗហឺ>សម្លេងយំនៅតែបន្តតាំងពីល្ងាចរហូតដល់ម៉ោងប្រហែល១០ទើបបន្ទប់ប្រែជាស្ងាត់បាត់សម្លេងវិញ

<បងប្រុស>រាងតូចTaeVស្ថិតក្នុងឈុតព៌ណសបន្លឺសូរហៅបងប្រុសដែលកំពុងលង់លក់លើវាលបៃតង
ដោយក្ដីស្រឡាញ់

<ហឹមV>រាងតូចបើកភ្នែកទាំងមិនចង់ តែក៏ត្រូវស្វាងចែសអារម្មណ៍រំភើបក៏លេចឡើងកាលបើឃើញប្អូនដែលឃ្លាតតាំងពីតូច

<ហឹហឺVឯងមកហើយហឺយករាងកាយឯងវិញទៅហឺបងមិនចង់បានទៀតទេ បងមិនចង់រស់ទៀតទេ ឯងយកវិញទៅណាបងអង្វរហឺឲបងជាអ្នកនៅតែលតោលវិញទៅណាសុំអង្វរ ហឹហឺ>Taehyung និយាយអង្វរប្អូនទាំងទឹកភ្នែកសស្រាក់យករាងកាយពីគេវិញទៅ គេមិនសប្បាយអរទេគេរស់នៅក្នុងនាមជាមនុស្ស ឯប្អូនគេជាវិញ្ញាណតែលតោលមិនទាន់ចាប់ជាតិគេមិនចង់ គេទទួលមិនបាន ទោះបែកគ្នាតាំងពីតូចតែសញ្ជាតិញាណជាបងប្អូននៅតែមាន

<បងប្រុសៗបងស្ដាប់Vណា Vមកមិនមែនចង់បានវិញទេហើយVក៏មិនចង់ឲបងបន្ទោសខ្លួនឯងដែរ បងប្រុសមិនខុសទេVចង់ឲបងប្រុសបាននៅជាមួយប៉ានិងappaនៅជាមួយមនុស្សដែលVស្រឡាញ់ហើយបងកុំគិតច្រើនប្រហែលជាតិមុនVធ្វើបុណ្យបានតិចទើបមិនអាចរស់ដល់គ្រួសារយើងជួបជុំគ្នាបែបនេះ >Vរៀបរាប់ទាំងញញឹមស្រទន់កាន់តែឲបងប្រុសយំលើសដើម នរណាយល់អារម្មណ៍នេះបែកពីប៉ាទាំងពីរឃ្លាតពីប្អូនដល់បានជួបគឺជួបប្អូនក្នុងពេលដែលប្អូនជាវិញ្ញាណព្រោះរាងកាយគេលះបង់ឲខ្លួនហើយ

<តែបងគឺអាចជួយVរឿងមួយបាន Vនឹងសប្បាយចិត្តបើដឹងរឿងនេះ>ក្រោយឃើញបងនៅតែបន្ទោសខ្លួនឯងទើបរាងតូចTaeVដាក់លក្ខខណ្ឌឲបងប្រុសជួយខ្លួនក្រែងអាចជួយបងប្រុសកុំឲបន្ទោសខ្លួនឯងពេក ណាមួយក៏អាចស្រាយចម្ងល់ឲគេបានដែរ

<ហឹកហឺបានឯងនិយាយមក>

<បងជួយស៊ើបថាម៉េចបានគេម្នាក់នោះគេសម្លាប់ខ្ញុំ នៅថាខ្ញុំដណ្ដើមរបស់គេទៀត តើគេសម្ដៅលើអ្វី>និយាយដល់រឿងនេះVក៏ទម្លាក់ទឹកមុខនឹកដល់សម្ដីរបស់ឃាតករតែគេមិនមើលឃើញច្បាស់ព្រោះវាងងឹតហើយគេក៏ស្រវាំងភ្នែកទៀត

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now