ភាគទី 01

Start from the beginning
                                    

ទីត ... ទីត

លោកគ្រូពេទ្យកម្លោះ យ៉ុងផាក ក៏ចេញកាត់តាមទីនោះឃើញមនុស្សដេកសន្លប់លើផ្លូវគាត់ក៏ចុះទៅជួយ ។ នាំអ្នកនាង ចាង មកមន្ទីរពេទ្យជួយសង្រ្គោះនាងអោយមានជីវិតរស់រានម្ដងទៀត ។ អ្វីដែលនឹកស្មានមិនដល់នោះពេលនាងដឹងខ្លួនផ្លូវចិត្តនាងកាន់តែលំបាកសាកសពម្ដាយនឹងប្អូនប្រុសនឹងតម្កង់នៅក្នុងមន្ទីរពេទ្យតែមួយជាមួយនាង ។ នាងយំជាខ្លាំងសឹងតែបាត់បង់សតិផង ។ យ៉ុងផាក ឃើញនាងបែបនេះគាត់អាណិតស្រលាញ់នាងជាខ្លាំងក៏យកនាងមកមើលថែរទាំនៅផ្ទះរបស់លោករហូតដល់អ្នកនាង ចាង ព្រមនិយាយប្រាប់រឿងគ្រប់យ៉ាងទៅលោក ។ គាត់លើសពីអាណិតគាត់មិនបានខ្វល់ពីអតីតកាលអ្នកនាង ចាង ឡើយ ។ គាត់បានស្នើរសុំចិត្តអ្នកនាង ចាង អនុញ្ញាតអោយគាត់បានមើលថែរនាងអស់មួយជីវិត ។ ទោះអ្នកនាង ចាង ចង់ប្រកែកក៏ប្រកែកមិនបានគាត់ពិតជាល្អនឹងនាងខ្លាំងណាស់ ។

និយាយពីលោក គីម ត្រូវពិការជើងមួយរយ:ព្រោះថ្នាក់ចរាចរណ៍គាត់យំរាល់យំបារម្ភពីអ្នកនាង ចាង ។ តែគាត់មិនដឹងទៅជួបនាងដោយរបៀបណា សុខទុក្ខនាងយ៉ាងណាក៏លោកមិនដឹង ។ តែអំឡុងពេលនោះមាននារីល្អម្នាក់នៅមើលថែរលោក គឺអ្នកនាង គីម ជាអនាគតប្រពន្ធគាត់ ។ នៅមើលថែរគាត់ នាងពិតជាមនុស្សស្រីល្អឥរិយាបថ សុភាពរាបសារអ្នកណានៅជិតនាងក៏លង់ស្រលាញ់ដោយមិនដឹងខ្លួនសូម្បីលោក គីម

ទីបំផុតរូបមួយសន្លឹកបង្ហាញនៅមុខលោក គីម ធ្វើអោយគាត់ឈឺណាស់ ។ គឺរូបអ្នកនាង ចាង កំពុងរៀបអាពាណ៍ពិពាណ៍ជាមួយបុរសដទៃអំឡុងពេលគាត់កំពុងពិការនៅនឹងរទេះរុញ ។ គាត់ក៏បើកចិត្តទទួលអ្នកនាង គីម មករៀបការជាប្រពន្ធពេញច្បាប់ ។ គាត់គិតអ្នកនាង ចាង មានក្ដីសុខហើយទើបគាត់ព្រមដោះលែងនាងអោយនាងសេរីភាព ។ ខុសពីអ្នកនាង ចាង លឺថាលោក គីម រៀបការនាងខឹងជាខ្លាំងព្រោះតែគ្រួសារធ្វើអោយនាងបាត់បង់មនុស្សជាទីស្រលាញ់រស់នៅដូចស្លាប់គាត់មិនព្រមអោយគ្រួសារនោះមានក្ដីសុខដោយងាយៗទេ ។

២ ឆ្នាំកន្លងផុតទៅ

  ក្រោយពីជួបហេតុកាលនោះហើយអ្នកនាង ចាង មិនអាចមានកូនម្ដងទៀតបានឡើយតែលោក យ៉ុងផាក ពិតជាល្អណាស់គាត់មិនដែលស្ដីថាអោយនាងឡើយលើកទឹកចិត្តនៅក្បែរនាងរហូត ។ គ្រួសារលោក គីម ក៏បានសម្រាលកូនប្រុសម្នាក់បានដាក់ឈ្មោះថា គីម ថេយ៉ុង

« ថ្ងៃនេះកូនយើងបាន ៦ ខែហើយ ជាខួបអាពាណ៍ពិពាណ៍យើងទៀត » លោកស្រី គីម ជាមនុស្សល្អណាស់ លោក គីម ស្រលាញ់នាងនឹងកូនណាស់ពួកគាត់រស់នៅជាមួយគ្នាដោយសេចក្ដីសុខ ។
គាត់ក៏ធ្វើពិធីជប់លៀងយ៉ាងធំអបអរសាទរខួបអាពាណ៍ពិពាណ៍នឹងកូនប្រុសគាត់បាន ៦ ខែមានសុខភាពល្អ ។ ពិធីចាប់ផ្ដើមលោក គីម អ្នកស្រី គីម ពិតជាសប្បាយចិត្តណាស់ ។ គាត់ក៏ទទួលភ្ញៀវដៃគូរសហការកសុី មិត្តភក្ដិ ។ ជាឪកាសអ្នកនាង ចាង សងសឹកគាត់ស្គាល់ច្បាស់ពីទីតាំងភូមិសាស្រ្តផ្ទះត្រកូលគីមនោះគាត់បានបន្លំដូរ ថេយ៉ុង ជាមួយកូនតុក្គតាជ័រ ។ គាត់ពាក់ម៉ាស់ពាក់មួកចូលទៅបី ថេយ៉ុង នាំនាយចាកចេញពីភូមិគ្រឹះនោះ
ជាឪកាសគាត់សងសឹកក៏ថាបានព្រោះថាដល់ពេល យ៉ុង ផាកត្រូវទៅក្រៅប្រទេសរស់នៅទីនោះព្រោះថាគាត់ត្រូវរៀនបន្តទៀត ។ គាត់ក៏នាំអ្នកនាង ចាង នឹង ថេយ៉ុង គាត់មិនបានសួរដេញដោលអ្វីទេព្រោះអ្នកនាង ចាង កុហកថាអត់កូនទើបនាងទៅសុំកូនបងប្អូនសាច់ឆ្ងាយដែលគ្មានលទ្ធិភាពមកចិញ្ចើម ។ លោក យ៉ុងផាក ក៏ស្រលាញ់ ថេយ៉ុង ដូចកូនបង្កើតនាំទៅនៅបរទេសចុះបញ្ជីគ្រួសារជាមួយគ្នាទៀត ។ បាត់បង់កូនប្រុសជាទីស្រលាញ់គ្រួសារលោក គីម ពិតជាឈឺពេកក្រៃសមតាមបំណងអ្នកនាង ចាង សងសឹកពិតមែន

ជាច្រើនឆ្នាំកន្លងផុតទៅ

« ហ្ហឹកៗ បាត់កូនយើងហើយបង ហ្ហឹកៗ .... » លោកស្រី  គីម យំឡើងសន្លប់បាត់កូនប្រុសជាទីស្រលាញ់ទោះរយ:ពេលយូរប៉ុណ្ណានាងនៅតែចាំផ្លូវកូនប្រុសព្រោះនាងមិនអាចមានកូនបានទៀតទេ ! នេះឬបាបកម្មម្ដាយលោក គីម សាងត្រូវធ្លាក់មកលើចៅនឹងកូនៗគាត់ ។ លោក គីម ព្យាយាមតាមរកកូនប្រុសយ៉ាងណាក៏មិនឃើញគាត់ពិតជាអស់សង្ឃឹមខ្លាំងណាស់មិនអាចធ្វើអ្វីបានក្រៅពីលួងលោមប្រពន្ធ
« ចៅហ្វាយ ចៅហ្វាយ » កូនលោក គីម ក៏មានដំណឹងអាក្រក់មកប្រាប់
« ឯងកើតអ្វី មានដំណឹងកូនប្រុសយើងមែនទេ ? » លោក គីម
« មិនមែនទេ លោក ឈូ ជាកូនចៅ ... ចៅហ្វាយ ជួបគ្រោះថ្នាក់បាត់បង់អាយុជីវិតបន្សល់កូនស្រីតូចអាយុទើបតែបាន ៣ ខែ »កូនចៅ នោះក៏បីនាងតូចមក
« ង៉ាវ ... ង៉ាវ ... » កូនតូចនៅតូចឃ្លានមិមក៏យំ
« កូន ... កូន ... កូនម៉ាក់ » អ្នកស្រី គីម លឺសម្លេងក្មេងយំក៏រត់មកមើលដណ្ដើមកូនតូចពីដៃកូនចៅយកមកបី ។ នាងពិតជាមាននិស្ស័យស្រលាញ់ក្មេងនោះណាស់ ។ លោក គីម ឃើញបែបនេះអាណិតប្រពន្ធនឹងក្មេងនោះក៏ទទួលនាងតូចមកចិញ្ចើមដោយឈ្មោះដើមនាង ឈូ ស៊ូយូ ប្រែទៅជា គីម ស៊ូយូ ជាកូនស្រីតែម្នាក់ក្នុងត្រកូលគីម ....

🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼

រឿង រងើកភ្លើងចាស់ វគ្គ២Where stories live. Discover now