Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត

Start from the beginning
                                    

« ជួបគ្នានៅកម្មវិធីល្ងាចនេះសម្លាញ់! ប៉ុន្នឹងសិនចុះ » Jungkook ដើរចុះតាមកាំជណ្ដើរពីខាងលើមកដោយស្លៀកឈុតទៅធ្វើការរបស់នាយ និងនិយាយទូរស័ព្ទជាមួយនឹងនរណាម្នាក់ដែលឮហើយយើងអាចស្មានដឹងតាមការសន្ទនាបានថាគឺជាមិត្តភក្តិរបស់ Jungkook ដែលនិយាយទូរស័ព្ទមុននេះឯង។

Taehyung ឈ្ងោកមុខជូតគ្រឿងសិង្ហារឹមមិនហ៊ានងើបមុខឡើងទៅសម្លឹងអ្វីផ្សេងឡើយ បន្ទាប់ពីបានឮសម្លេងប្រុសចិត្តអាក្រក់ម្នាក់នោះ។

Jungkook រេភ្នែកសម្លឹងរាងតូចដែលស្ថិតនៅឯបន្ទប់ទទួលភ្ញៀវមុននឹងដើរចូលទៅរកបន្ទប់ទទួលទានអាហារដោយមានអ្នកបម្រើនាំគ្នាញាប់ដៃញាប់ជើងរៀបចំជូននាយយ៉ាងរៀបរយ។ បន្តិចក្រោយមក hyunjin និង Minho ក៏ចេញមកតាមក្រោយចូលរួមក្នុងតុអាហារជាមួយ Jungkook ។

« hyun! Min! ល្ងាចនេះបងមានកម្មវិធីជប់លៀងនៅឯសណ្ឋាគារ CSC របស់ Seungcheol! ពួកឯងចង់ទៅចូលរួមទេ? » Jungkook ផ្ដើមការសន្ទនានិងសួរទៅកាន់ប្អូនៗ។

« Seungcheol hyung មានអញ្ជើញខ្ញុំទាំងពីរឬអត់ hyung? » hyunjin

« បើសិនជាឯងទាំងពីរទំនេរអាចទៅចូលរួមបានក៏ទៅចុះ តែបើរវល់ការងារក៏មិនអីដែរ »

« មិនអីទេ hyung ខ្ញុំអាចទៅបាន » Minho

« ខ្ញុំក៏ដូចគ្នា! ព្រោះខ្ញុំទាំងពីរត្រូវតែទៅតាម hyung ស្រាប់ហើយ » hyunjin

« ល្អ! អញ្ចឹងល្ងាចនេះត្រៀមខ្លួនរួចរាល់ ចាំយើងទៅជុំគ្នានៅទីនោះ » Jungkook បញ្ចប់ការសន្ទនារួចក៏នាំគ្នាចាប់ផ្ដើមបរិភោគអាហារបស់ពួកគេ។

« hyung ក្មេងប្រុសនោះជានរណា? ទៅជប៉ុនប៉ុន្មានសប្ដាហ៍សោះ មកវិញក៏មានអ្នកបម្រើប្លែកមុខមកទៀតហើយហេស៎? » បន្តិចក្រោយមក Minho ក៏ផ្ដើមសន្ទនាម្ដងទៀតបន្ទាប់ពីក្រឡេកភ្នែកឃើញ Taehyung កំពុងបោសសម្អាតនៅឯបន្ទប់ទទួលភ្ញៀវ។

« ជាអ្នកបម្រើ » ចម្លើយមួយម៉ាត់យ៉ាងខ្លីចេញពីក្រអូមមាត់កម្លោះសង្ហារ Mafia boss ស្ដាប់ឮហើយរកអ្វីនិយាយបន្តមិនចេញ។ Minho ក៏ស្ងាត់មាត់វិញនិងបន្តបរិភោគអាហាររហូតទាល់តែរួចរាល់ ទើបនាំគ្នាចេញទៅធ្វើកិច្ចការងាររៀងៗខ្លួន។

MR BADBOY // j.jk x k.thWhere stories live. Discover now