ភាគទី1:អាថោកស្រីអត់កេរ្តិ៍ខ្មាស់

3.4K 184 25
                                    

     រាងតូចច្រឡឹងអង្គុយលើកៅអីក្ដោបដៃអ្នកជំងឺយ៉ាងណែនដោយទឹកមុខខឹងសម្បារខណៈទឹកភ្នែកហូរមកមិនឈប់ ថេយ៉ុងយកដៃស្រឡូនមកជូតទឹកភ្នែកចេញឲស្អាតសឹមងាកមកនិយាយជាមួយនាងល្អិតដែលអង្គុយយំលើសាឡុងសម្លឹងមកអ្នកជំងឺដូចគ្នា។

   "ហ្ហឹកៗបងថេយ៍ជួយម៉ាក់ម៉ាន់ណាផងណាលោកប៉ាកំពុងតែងប់ងុលនឹងអ្នកមីងម្នាក់នោះណាស់សូម្បីម៉ាន់ណាជាកូនក៏លោកប៉ាមិនស្ដាប់ដែរហ្ហឹកៗ"នាងច្រម៉ក់ក្ដោបដៃថេយ៉ុងជាប់ទទូចសុំជំនួយព្រោះមានតែថេយ៉ុងទេដែលនាងទុកចិត្តដ្បិតនាងនៅក្មេងខ្ចីមិនអាចធ្វើអ្វីបាន

    "តែជុងហ្គុកមិចនឹងអាចស្ដាប់បងទៅណាមួយបងជាអ្នកដទៃទៀតម៉ាន់ណាបងសូមទោសពិតមែន"ថេយ៍តបទៅវិញទាំងស្ដោកស្ដាយយល់ថាលូកដៃក្នុងរឿងគ្រួសារគេពិតជាពិបាកណាស់ក្នុងនាមជាអ្នកដទៃប៉ុន្តែក្រឡេកមកមើលសូហ្វាដែលជាមិត្តសម្លាញ់ស្លាប់រស់តាំងពីក្មេងគេមិនដាច់ចិត្តទាល់តែសោះគុំនុំនេះត្រូវតែដោះស្រាយប៉ុន្តែមិនមែនក្នុងឋានៈនេះទេ

   "ហ្ហឹកៗម៉ាន់ណាមិនសល់អ្នកណាទេអ្នកមីងម្នាក់នោះគម្រាមសម្លាប់ម៉ាន់ណានិងអ្នកម៉ាក់ទៀតផងម៉ាន់ណាខ្លាចហ្ហឹកៗ"

    "នាងស្រីបិសាចនោះពិតជាគម្រាមម៉ាន់ណាបែបនេះមែនចុះលោកប៉ាដឹងឬទេ?"ឮហើយសែនអាណិតខ្លោចចិត្តកាលពីមួយសប្តាហ៍មិនសូហ្វាទើបតែខលទៅបបួលគេទៅលេងកោះជេជូសោះតែត្រឹមមួយពព្រិចភ្នែកនាងបែរជាចូលបន្ទប់សង្រ្គោះបន្ទាន់វិញ

      "លោកប៉ានិយាយថាហ្ហឹក!ម៉ាន់ណាជាក្មេងមិនល្អលោកប៉ាស្អប់ម៉ាន់ណាហ្ហឹកៗ"នាងមិនមែនមិនបានប្រាប់ជុងហ្គុកនោះទេប៉ុន្តែមកពីជុងហ្គុកមិនបានជឿលើសម្ដីក្មេងដូចនាងទៅវិញទេ

   "ហឹម!!បងមិនអាចសន្និដ្ឋានបានទេម៉ាន់ណាពួកយើងមិនមានភស្ដុតាងបញ្ជាក់ថាសូហ្វាខ្យល់គរឬមានអ្នករុញនាងឲប្រាកដ"មូលហេតុគឺបែបនេះប្រសិនបើគេច្បាស់ជាគិតថាវីល្លីម៉ាស្រីស្នេហ៍ជុងហ្គុកជាអ្នកធ្វើមិនខាន

   "បើម៉ាន់ណានិយាយថាម៉ាន់ណាបានឃើញអ្នករុញម៉ាក់ៗបងថេយ៍នឹងជឿទេ?"ថេយ៉ុងងាកមកសម្លឹងនាងតូចមួយរំពេចភាគរយដែលអាចជឿទោះតិចតួចក៏ដោយចុះម្យ៉ាងនាងជាកូនស្រីសូហ្វានាងមិនកុហកទេ

បំបាក់ស្នេហ៍អ្នកប្រុសត្រកូលចនWhere stories live. Discover now