មួយសន្ទុះក្រោយមក
ឡានទំនើបមួយគ្រឿងបានសំចតនៅខាងមុខភូមិគ្រឹះ មិនយូរប៉ុន្មានក៏បង្ហាញវត្តមានលោកស្រីចាស្មីន កំពុងតែរុញរទេះរបស់ស្វាមី ចូលមកខាងក្នុង លោកចន ស្ទុះក្រោកទៅទទួលដោយក្តីរាក់ទាក់យ៉ាងកក់ក្តៅ។ លោកស្រីចាស្មីនមានស្នាមញញឹមឡើងវិញ ពេលក្រឡេកឃើញចៅស្រីដែលកំពុងស្ថិតក្នុងដៃលោកស្រីស៊ូណានដែលត្រូវដន្លងរបស់ខ្លួន។
«លោកប៉ា» ថេយ៉ុង ដែលទើបតែដើរមកដល់ ក៏ទទួលលោកប៉ាដោយស្នាមញញឹម ក៏មិនភ្លេចដើរទៅជិតម៉ាដាមចាស្មីន រួចស្រដីឡើង៖
«ម៉ាក់...អញ្ជើញចូលអង្គុយសិនមក»ថេយ៉ុង ពោលពាក្យពិរោះទៅកាន់គាត់ ត្បិតក្នុងនាមជាកូនចុង តែម្នាក់នេះមិនអាត្មានិយមដល់ថ្នាក់ស្អប់គាត់ បំភ្លេចគាត់ ឬមិនគោរពគាត់ឡើយ ដែលសំខាន់ពេលនេះ លោកស្រីចាស្មីន ក៏ព្រមទទួលកំហុស ហើយព្យាយាមកែប្រែរឿងគ្រប់យ៉ាងឲ្យប្រសើរឡើងវិញហើយដែរ សង្ឃឹមថាទំនាក់ទំនងមួយនេះមិនសាបសូន្យ ហើយបន្ទាប់ពី ជីមីន នាយតូចនឹងក្លាយជាកែវភ្នែកគាត់ម្នាក់ផងចុះ។
«សុខសប្បាយទេកូន» ម៉ាដាមចាស្មីន ចាប់ដៃកូនប្រុសទាំងសម្លឹងគេដោយក្រសែភ្នែករលីងរលោង សូម្បីគាត់ផ្ទាល់ក៏នៅតែមានអារម្មណ៍ថាខុសខ្លាំងចំពោះកូនប្រុស រហូតពេលនេះគាត់សឹងតែឱនមុខយំសុំការអភ័យទោសនៅចំពោះមុខគ្រប់គ្នា។ ថេយ៉ុង ឆ្លងកាត់រឿងអ្វីខ្លះ ទទួលការលំបាកវេទនាដោយសារគាត់អ្វីខ្លះ គាត់នឹងប៉ះប៉ូវសងវិញទាំងអស់ ដោយចាប់ផ្តើមពីការផ្តល់ក្តីស្រឡាញ់ដល់ក្មេងប្រុសម្នាក់នេះ ប្រៀបដូចជាកូនបង្កើតរបស់គាត់ដែរ។
«ខ្ញុំសុខធម្មតាទេម៉ាក់»នាយតូចញញឹម ស្របពេលដាក់ខ្លួនអង្គុយក្បែរគាត់ ឯលោកគីមក៏សម្លឹងកូនដោយកែវភ្នែកពេញដោយក្តីសុខ ពេលនេះគាត់បានធូរស្រាលចិត្ត យ៉ុងហ្គី និងជុងហ្គុក ពិតជាមិនធ្វើឲ្យគាត់ខកបំណងពិតមែន។ កូនៗទាំងពីមានក្តីសុខពេញលេញ រស់នៅក្រោមដំបូលគ្រួសារដ៏កក់ក្តៅបំផុត ឃើញកូនមានក្តីសុខ គាត់ក៏រំភើបនិងជួយអបអរកូនប្រុសជាទីស្រឡាញ់ដែលគាត់ទុកស្មើកែវភ្នែកទាំងពីររបស់គាត់។
ក្រោយពីនោះ គ្រួសារទាំងពីរកាន់តែមានភាពស៉ីចង្វាក់ ទាំងប៉ាម៉ាក់បង្កើត ប៉ាម៉ាក់ក្មេង និងកូនប្រសារ រស់នៅរួមសុខរួមទុក្ខ មិនមានការទាស់ទែងឬបង្កើតជាបញ្ហានឹងគ្នាទៀតឡើយ។
___
ថ្ងៃថ្មី
ថេយ៉ុង ក្រោកពីព្រលឹមដើម្បីធ្វើអាហារពេលព្រឹក ទាន់កូនមិនទាន់ភ្ញាក់ ព្រោះអែលឡា ឆ្នាស់ណាស់ រករឿងម្តងៗយំផ្អើលផ្ទះ ថ្ងៃខ្លះយាយលួងផង តាលួងផង ប៉ាប៉ាថែមទៀត នៅតែលួងមិនឈ្នះ មួយថ្ងៃៗ ម្នាក់ៗរវល់ជាមួយនិង អែលឡា គ្មានពេលសម្រាកទេ តែទាំងនោះគឺជាក្តីសុខមួយចំណែកដែរ ដែលនាយតូចមានប៉ាម៉ាក់ក្មេកយល់ចិត្តផ្គាប់ចិត្តគ្រប់យ៉ាងមិនដែលជំទាស់កូនម្តងណាឡើយ។
រាងតូច ក្នុងឈុតអៀមចុងភៅ កំពុងឈរចម្អិនអាហារពេលព្រឹកបណ្តើរយូរៗក៏ស្ងាបបណ្តើរព្រោះអត់ងងុយកាលពីយប់ ឈរសុខៗ ស្រាប់តែមានដៃមួយគូលូកមកឱបចង្កេះ ធ្វើឲ្យភ្ញាក់ព្រឺត។
«ហ្ហឹម៎...ឈ្ងុយណាស់»បបូរមាត់ប្រុសកំហូចបន្លឺថាឈ្ងុយ តែកុំយល់ច្រឡំ មិនមែនសំដៅលើម្ហូបទេ ព្រោះច្រមុះកំពុងតែជ្រុបថើបថ្ពាល់ប្រពន្ធ ខ្សឺតៗៗ ថើបមិនចង់លែងសោះហើយ។
«មើល៍ បងថយចេញសិនទៅ មិនឃើញអូនកំពុងតែរវល់ទេ?» ថេយ៉ុង លើកវែកជ្រលោ ដេញគេឲ្យថយចេញ ព្រោះដៃជាប់ធ្វើម្ហូប តែលោកប្តីនៅតែសសុលខ្លួនចាប់ឱបរាងតូចពីក្រោយយ៉ាងស្អិតជាប់ ថែមទាំងនិយាយឌឺ៖
«អូនរវល់ធ្វើម្ហូបជារឿងអូន ប្តីចង់ឱបថើបអូន ជារឿងប្តី»






To be continued💕

ម្ចាស់ជីវិតWhere stories live. Discover now