ភាគទី15 : ត្រលប់មកផ្ទះវិញផង

Start from the beginning
                                    

ថេហ្យុង លឺតែចាំ អ្នកណាទៅចាំ? បើនាយចង់...ធ្វើអីគេគិតយ៉ាងម៉េច? ថ្ងៃរៀបការគេស្រវឹងទើបប្រហើន តែឥឡូវគេចាប់ផ្តើមភ័យហើយ ដូច្នេះគេប្រញាប់ឡើងទៅគេងមុន យ៉ាងហោចណាស់ 15 ទៅ 20នាទីទម្រាំនាយងូតទឹកហើយគេអាចគេងលក់ ណាមួយក៏អស់កម្លាំងស្រាប់ផង ។

ជុងហ្គុក រួចរាល់ចេញមកវិញក្រឡេកទៅមើល ថេហ្យុង គេងលក់បាត់ទៅហើយ ចំមែនប្រពន្ធអាណាទេ លោកអើយ ។

បើគេងទៅហើយនាយក៏មិនរំខានដែរ ជូតសក់ស្ងួតហើយក៏ឡើងទៅគេងក៏មិនភ្លេចថើបប្រពន្ធជាទីស្រលាញ់របស់នាយដែរ ។

ព្រឹកថ្ងៃបន្ទាប់ ជុងហ្គុក ភ្ញាក់ពីព្រឹករៀបចំអាហារពេលព្រឹកសម្រាប់ ថេហ្យុង មុននាយទៅប៊ូសានពីព្រឹកព្រោះនាយត្រូវចូលដេហ្គូយកឡាននៅមានកិច្ចការនៅដេហ្គូផង ។

ថេហ្យុង សក់រញ៉េរញ៉ៃដើរចេញពីបន្ទប់មក ជុងហ្គុក កំពុងតែរៀបចេញទៅហើយ ។

"លោក...មានអីញាំខ្លះ?" ថេហ្យុង សម្លេងរង៉ូវៗរកស្តាប់មិនយល់ផង ។

"បងត្រូវទៅហើយ កុំភ្លេចញាំអាហារពេលព្រឹកនៅលើតុបងធ្វើរួចហើយ" ជុងហ្គុក ដើរហួសមកថើបថ្ងាស ថេហ្យុង មួយខ្សឺតហើយក៏ចេញទៅ មិនភ្លេចសើចដាក់មុននិងបើកទ្វារចេញទៅទៀត ។

"...." ថេហ្យុង ភ្លឹកនិងស្នាមថើប ភ្លឹកនិងស្នាមញញឹម ចុងក្រោយមុនទៅ ហេតុអីមានអារម្មណ៍ថាគួរអោយស្រលាញ់ម៉្លេះ?

ថេហ្យុង ញញឹមមិនដឹងខ្លួន ដើរមកមើលអាហាររៀបចំនៅលើតុ ស្រាប់តែរំភើបចិត្តភ្លាមៗ ។

"ប្តី ឬ ប្រពន្ធអោយប្រាកដទៅ? មើលចុះ" ថេហ្យុង រអ៊ូពេលមើលទៅអាហារនៅលើតុ នាយងើបលឿន ចម្អិនអាហារផង រៀបចំផ្ទះផង ដូចប្រពន្ធណាស់ ចំណែកគេជាប្រពន្ធឯណេះ ដេកដល់ថ្ងៃរះ ។

*ទឹង!!!
សម្លេងសារបន្លឺឡើង ថេហ្យុង មើលទូរស័ព្ទជាសាររបស់ ជេហ៊ុន មានការនិយាយជាមួយគេថ្ងៃនេះព្រោះស្អែកត្រូវចូលធ្វើការ ហើយគេត្រូវទៅរក មីនយូ រឿងការងារផងដែរ ។

ញាំអាហារពេលព្រឹកហើយរៀបចំខ្លួនទៅណាត់ជួបជាមួយ ជេហ៊ុន ម៉ោង 1ថ្ងៃ គេនៅវិលវ៉ល់ពេញបន្ទប់ទម្រាំអាចចេញពីផ្ទះរួច ភ្លេចនេះភ្លេចនោះរហូត ។

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now