ភាគទី17: ស្នេហា

Start from the beginning
                                    

«ហេតុអីទៅ?» ជីមីនសួរដោយការងឿងឆ្ងល់ក្នុងចិត្តនេះគេក៏ជាប្រុសហើយគ្រួសារនោះក៏មានតែនាយយ៉ុនដែលជាប្រុសដូចគ្នាហេតុអីនៅមិនបាន?

«កូនកុំចចេសពេកម៉ាក់និងប៉ាគ្រាន់តែល៎លេងប៉ុណ្ណឹងប្រញាប់ទៅញុាំបាយឲ្យហើយទៅអ៎ាល បានទៅសម្រាក» លោកផាកនិយាយលួង លោមកូនបំណងមិនចង់បកស្រាយវែកញែករកការពិតអីសោះ។ តែទោះឆ្ងល់ទាល់ឆ្កួតក៏ជីមីននៅតែងក់ក្បាលយល់ស្របសិននិងឡើងចេញពីទីនោះដោយបៀមចម្ងល់ជាប់។

. . . . . . . . . . . . . . . . . . . . . . . .

   ថ្លែងពីជីវិតស្នេហាដ៏សែនមានក្តីសុខរបស់ជុងហ្គុកវិញពេលនេះកំពុងសប្បាយឈួលចិត្តនិងអារម្មណ៍ ព្រោះថាអាចបកស្រាយនូវអ្វីដែលខ្លួនចង់ហើយគ្រួសារជុងហ្គុកក៏មិនចេះប្រកាន់ទោសអូសដំណើរអ្វីដែរ។ ពោលគឺស្របតាមចិត្តកូនៗដែលមានអាយុរាងក្រែលដែរនឹងឯង។

  ថ្ងៃនេះជាថ្ងៃអាទិត្យចុងសប្តាហ៍ទៀត បានដៃថេយ៉ុងរំអុកជុងហ្គុកទៅផ្សារឲ្យសប្បាយដៃម្តង។ រាល់ថ្ងៃបន្ទាប់ពីក្លាយជាសង្សារជាមួយជុងហ្គុកមកថេយ៉ុងក៏ចេញជាចរិតក្មេងឡើងមកលេងសើចញិកញ៉ក់ពូកែខាងលេងទឹក មុខ។ តែនៅមុខប៉ាម៉ាក់គេវិញមិនហ៊ានសូម្បីក្អកមួយអឿសឡើយខ្លាចក្រែងចិត្តគ្រួសារគេ។

«អូនចង់បានតុក្កតានោះណាស់» ថេយ៉ុងលើកដៃចង្អុលទៅកាន់តុក្កតាដែលគេបង្ហាញនៅលើទូមួយដែលជារូបខ្លាឃ្មុំណ៌ស លាយខ្មៅដែលអាចនិយាយបានថាជាតុក្កតាផេនដានេះឯង។

«អ៎ូយបងស្រវាំងភ្នែកមើលមិនឃើញទេ» ជុងហ្គុកប្រែជាស្រវាំងភ្នែកព្រោះថាតុក្កតានោះមិនមែនតូចឯណាល៎តែយកទៅផ្ទះប៉ាម៉ាក់គេស្តីឲ្យថាចាយខ្ជះខ្ជាយមិនខានទេ។

«មនុស្សចិត្តខ្មៅ» ថេយ៍ជេរនាយតិចៗខឹងចិត្តដែលសុំអីមិនដែលបានកាន់តែឃ្នើសចិត្តបំផុតនោះគឺនាយជាមនុស្សចិត្តខ្មៅដែលគ្រាន់តែគេសុំសោះក៏ធ្វើវង្វេងវង្វាន់។

«អូនក៏ដឹងថាក្រុមហ៊ុនយើងនៅកម្រិតណារកតែប្រជែងជាមួយគេមិនកើតផង ទប់ទល់សឹងមិនជាប់បើយកលុយទៅចំណាយលើរបស់អស់នោះច្បាស់ណាស់ថាវេទនាមិន ខាន!» នាយកម្លោះព្យាយាមបកស្រាយពេលឃើញសង្សារខ្លួនធ្វើទឹកមុខគួរឲ្យអាណិតបែបនេះ។ ចង់ទិញឲ្យណាស់តែមិនមែនពេលនេះទេ ពេលនេះជាពេលលំបាកបើគេទ្រាំបានបន្តិចច្បាស់ណាស់នាយធ្វើបានតាម បំណងហើយ។

រឿង និស្ស័យស្នេហ៍ក្រោមពន្លឺព្រះចន្ទ (ចប់)Where stories live. Discover now