ភាគទី17: ស្នេហា

116 9 0
                                    

   ព្រឹកថ្ងៃថ្មី

   ពេញមួយយប់ដែលជីមីនរំអុកយ៉ុនហ្គីឲ្យដើរលេងជាមួយខ្លួនមិនព្រមចូលផ្ទះ។ ណាស់តែព្រះអាទិត្យរះមកទើបព្រមមកផ្ទះវិញចរិតជីមីនបែបនេះធ្វើឲ្យគ្រួសារបារម្ភជារឿយៗតែគិតឬថាក្មេងរឹងក្បាលម្នាក់នេះព្រមស្តាប់បង្គាប់?

«ខ្ញុំទៅហើយ» យ៉ុនហ្គីនាំជីមីនមកដល់ផ្ទះដោយសុវត្ថិភាពរួចទើបព្រមត្រឡប់ទៅផ្ទះខ្លួនវិញនេះអត់ងងុយមួយយប់ហើយខ្លួនប្រាណក៏ល្វើយណាស់ទៀត។

«សុខសប្បាយតាមផ្លូវណាលោកពូ» ជីមីនប្តូរសព្វនាមហៅយ៉ុនហ្គីធ្វើឲ្យនាយសង្ហាសង្គ្រឺត ជើងធ្មេញខឹងគេទាំងព្រឹក។ តែឫកពារនាយពេលនេះបែរជាធ្វើឲ្យជីមីនញញឹមបានយ៉ាងងាយទៅវិញ។

«ហ្ហឹស!» ក្រោយគេចេញទៅផុតក៏តាំងធ្វើមុខឌឺដងពីក្រោយខ្នងទៅវិញ។ ជីមីនដើរចូលផ្ទះដូចគ្មានរឿងអីកើតឡើងទោះបីអ្នកផ្ទះប្រើភ្នែកទាំងគេសម្លឹងគេឥតដាក់យ៉ាងណាក៏ដោយ។

«ទាល់តែមេឃភ្លឺច្បាស់ចាំងថ្ងៃទើបកូនអូនរកផ្លូវមកផ្ទះឃើញ» ពាក្យសម្តីស្វាគមន៍ដំបូងដែលទទួលបានគឺពាក្យបញ្ឆិតបញ្ឆៀងពីឪពុកទៅវិញ។ គិតទៅសែនឈឺចាប់មកពេលណាក៏ខុសគិតទៅអាងតែគេក្មេងគួរឲ្យស្រឡាញ់ធ្វើបាបគេរហូត។

«កូនអូនឯណាកូនបងទេតើ» មិនត្រឹមតែមិនទទួលទេអ្នកស្រីផាកលើកដាក់ឲ្យស្វាមីវិញយ៉ាងសមចិត្ត។

«កូនអូនទេ» លោកផាកក្រលាស់មិនព្រមទទួល

«កូនបង»
«កូនអូន»
«កូនបង»
«កូនអូន»

   មើលចុះចាស់ៗប្រកែកគ្នាមិនព្រមទទួល ស្គាល់ក្មេងតូចម្នាក់នេះសោះយ៉ាងណាក៏ ដោយឲ្យតែពេលជីមីនបង្ករឿងឬធ្វើខុសលើកណាក៏គ្រួសារគេមិនព្រមទទួលថាជាកូននោះឡើយទុកឲ្យគេអន់ចិត្តតែឯងរាល់លើក។

«បើប៉ាម៉ាក់ពិបាកអារកាត់មិនដឹងថាខ្ញុំជាកូនអ្នកណាខ្ញុំទៅនៅផ្ទះលោកអ៊ំមីនក៏បានដែរកុំឲ្យលោកទាំងពីរហត់ចិត្ត» កាយតូចនិយាយដោយកាយវិកាអន់ចិត្តតែមកនឹកឃើញអីចង់ទៅនៅជាមួយគ្រួសារយ៉ុនហ្គីទៅវិញ។

«មិនបាន» ប៉ាម៉ាក់ជីមីនប្រកែកព្រមគ្នាមិនដឹងថាហេតុផលណាឲ្យជាក់ច្បាស់នោះទេដឹងត្រឹមថាកូននេះមិនអាចទៅនៅជាមួយគេបាន។

រឿង និស្ស័យស្នេហ៍ក្រោមពន្លឺព្រះចន្ទ (ចប់)Unde poveștirile trăiesc. Descoperă acum