Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!

Start from the beginning
                                    

« មីងឡើងមកខាងលើវិញឬអត់? » Taehyung ទទួលខោអាវរួចក៏សួរទៅកាន់គាត់។

« មីងមានការងារត្រូវធ្វើច្រើនណាស់ ចាំទំនេរមីងមកអង្គុយលេងនិយាយជាមួយ Tae អញ្ចឹងមីងទៅសិនហើយ » បញ្ចប់ប្រយោគរួចមីង Yun ញញឹមដាក់គេជាលើកចុងក្រោយមុននឹងលើកថាសចេញទៅខាងក្រៅដោយទុកឲ្យ Taehyung នៅម្នាក់ឯង។

បន្ទាប់ពីមីង Yun ចេញទៅ Taehyung ក៏ទាញថង់សម្លៀកបំពាក់យកមកបើកមើលថាមានអ្វីខ្លះនៅក្នុងនោះ។ បន្ទាប់ពីលើកមើលហើយក៏ឃើញថាមានអាវយឺតសាច់ក្រណាត់ដៃខ្លីពណ៌ខ្មៅយ៉ាងធំមួយគ្របដណ្ដប់ដល់គល់ភ្លៅរបស់គេ ព្រមជាមួយនិងខោក្នុងបូកបញ្ចូលទាំងខោខ្លីពណ៌ខ្មៅទុកសម្រាប់ពាក់ពីលើផងដែរ។ បន្ទាប់ពីលើកមើលអស់ចិត្តហើយ Taehyung ក៏កាន់សម្លៀកបំពាក់ទាំងនោះដើម្បីទៅងូតទឹកផ្លាស់ប្ដូរចេញ។ ខណៈពេលដែលគេទម្លាក់ជើងចេញពីលើពូកដាក់ចុះទៅលើឥដ្ឋការ៉ូដែលមានភាពត្រជាក់ធ្វើឲ្យបាតជើងរបស់គេទាំងសងដែលមានរបួសនោះក៏ឈឺផ្សាឡើងមកភ្លាមៗ។

« អ៊ួយ! » Tae លើកបាតជើងរបស់គេមកមើលក៏ឃើញថាមុខរបួសទាំងនោះបានគ្រៀមស្ងួតទៅហើយ ប៉ុន្តែគេនៅតែឈឺដដែលព្រោះគ្មាននរណាចាប់អារម្មណ៍បាតជើងរបស់គេនិងគ្មាននរណាមកលាងរបួសឲ្យគេឡើយ លុះត្រាតែគេប្រាប់ឲ្យនរណាម្នាក់បានដឹង។ រាងតូចសុខចិត្តខាំមាត់ទ្រាំឈឺទាំងមិនត្អូញត្អែរប្រាប់នរណាឡើយ គេអូសជើងដើរតិចៗទៅរកបន្ទប់ទឹកដើម្បីលាងសម្អាតដោយខ្លួនឯងទោះជាគ្មានថ្នាំផ្សះឬក៏ប្រដាប់ប្រដាលាងរបួសក៏ដោយ។

ក្រោយពីចំណាយពេលងូតទឹកប្ដូរសម្លៀកបំពាក់ហើយ Taehyung ក៏ចេញមកវិញដោយស្លៀកឈុតដែល Jungkook បានទិញឲ្យគេ។ Tae ដើរទៅឆ្លុះកញ្ចក់ក៏ឃើញថាអាវយឺតនេះធំខ្លាំងណាស់សម្រាប់គេ ប៉ុន្តែវាបិទបាំងមកត្រឹមគល់ភ្លៅរបស់គេប៉ុណ្ណោះ ចំណែកឯខោខ្លីវិញគឺនៅត្រឹមពាក់កណ្ដាលភ្លៅរបស់គេនេះឯង ធ្វើឲ្យគេមានអារម្មណ៍ថានៅមិនស្រណុកពេលស្លៀកពាក់បែបនេះ។ ដោយមិនចង់គិតគូរច្រើននាំឲ្យឈឺក្បាល រាងតូចទាញក្រាស់សិតសក់ដែលមាននៅលើតុសម្អាងនោះស្រាប់ យកមកសិតសក់ពណ៌ទង់ដែងដ៏ស្រស់ស្អាតនិងទន់ល្មើយរបស់គេឲ្យបានរៀបរយ មុននឹង Tae ក៏បើកទ្វារបន្ទប់ដើម្បីចេញទៅខាងក្រៅ ប៉ុន្តែគេមិនសូវជាស្គាល់ទីនេះប៉ុន្មានឡើយ ខ្លាចថានឹងវង្វេងកន្លែងណាមួយក៏ថាបានដែរ ព្រោះទីនេះធំខ្លាំងពិតមែន។ Taehyung ដើរកម្សាន្តក្នុងវិមានតែម្នាក់ឯង គេមើលពីនេះពីនោះដែលមាននៅខាងក្នុងវិមានទាំងមូល ឃើញថាក្បូរក្បាច់រចនាពិតជាស្រស់ស្អាតនិងប្រណីតអស្ចារ្យរកពាក្យប្រកែកតវ៉ាមិនឃើញឡើយ។ ដើរមកដល់ជួរផ្លូវខាងមុខបន្តិចទៀត នាយតូចក៏ឃើញទ្វារមួយក្នុងវិមាននេះ ប៉ុន្តែគេមិនដឹងថាទ្វារមួយនោះបើកចេញទៅច្រកខាងណាឡើយ តែដោយការចង់ដឹង Taehyung ក៏ដើរមួយៗទៅរកទ្វារខាងមុខនោះ មុននឹងលើកដៃរុញវាចូលទៅខាងក្នុង។

« Woahhh បន្ទប់សៀវភៅ! » Taehyung លាន់មាត់ទាំងភ្ញាក់ផ្អើលផងនិងរំភើបផង ព្រោះគេចូលចិត្តអានសៀវភៅណាស់ នៅឯសាលាក៏គេតែងតែចូលចិត្តទៅរកបណ្ណាល័យដើម្បីអានសៀវភៅដែរ។

Taehyung បោះជំហានចូលទៅខាងក្នុងពីរបីជំហានទៀតក៏ស្រាប់តែមានសម្លេងធំមួយបន្លឺឡើងបង្អាក់ដំណើររបស់គេធ្វើឲ្យគេភ្ញាក់លស់ព្រលឹងជាខ្លាំង។

« នរណាអនុញ្ញាតឲ្យឯងចូលទៅទីនោះ? » Taehyung បែរក្រោយងាកសម្លឹងរកម្ចាស់សម្លេងដែលនិយាយមុននេះ។ ពេលដែលបានដឹងថានរណាជាម្ចាស់សម្លេងនោះហើយ ក៏បានធ្វើឲ្យគេចាប់ផ្ដើមភ័យបែកញើសស្រក់តក់ៗតាមជើងសក់ បបូរមាត់ញ័រតតាត់និងប្រែទៅជាស្ងួតហើយស្លេក ឯជើងតូចៗស្ដួចស្ដើងស្រឡូនទាំងគូរបស់គេក៏រញីរញ័រឈរទប់លំនឹងលែងចង់រួចតទៅទៀតហើយ។

« ខ្ញុំ...ខ្ញុំសុំទោស! »

To be continued......

***
A/N: គ្នាភ័យចង់លេចនោមហើយ bro 🤨

MR BADBOY // j.jk x k.thWhere stories live. Discover now