Ep46 : ជួយឪផង​អាកូន

Börja om från början
                                    

"បាន!!!ៗចង់ទៅក៏បាន!"​នាយតូចញញឹមញញែម ព្រោះ....

"​នីគី ពេលមកទទួលបងប្រុសឯងចាំនាំកូនប្រសារប៉ាមកផង! ប៉ាចង់មានរឿងនិយាយជាមួយគេ? "

"​រឿងអី​លោកប៉ា?​ "

"​គ្មានអីទៅធំដុំទេ គ្រាន់តែរើសថ្ងៃរៀបការ នឹងថ្លៃបណ្ណាការប៉ុន្នឹងឯង! "

"លោកប៉ាថាមិច???? "

" គ្មានស្អីទេ! យកកូនប្រសារប៉ាមកផង! ហាមភ្លេចឲសោះ! "

"​បាទៗៗៗៗ"

........ 4ខែ....ក្រោយមក....(កាត់ៗខ្លះទៅកុំឲវាវែងឆ្ងាយពេក )

"​ផាក​ ស៊ុងហូន!!!!!!!!!!!!! " (បាទ! ដល់ម៉ោងគេវាយគ្នាទៀតហើយមើលទៅ)​

"​អូនមានការអី?? មានរឿងអីមែនទេ? "

" ហេតុអីបងមកធ្វើល្ងង់បែបនេះ? "

"​បងធ្វើអី?? "

" ធ្វើអីដឹងខ្លួនឯងហើយ!!!" ប្រយោគដែលមនុស្សគ្រប់គ្នាឮហើយសឹងស្ទះខ្យល់

"អៅ?​នីគី!!! បងមិចទៅដឹង!" អេសក្បាលហើយពេលនេះ!!

"ល្ងង់! គ្មានខួរក្បាលឬយ៉ាងមិច?"​

"មានតើខួរក្បាល មិនមែនអត់ឯណា!"​

"ចុះហេតុអីមិនដឹងថាខ្លួនឯងធ្វើអីខុស! "នាយតូចនៅតែអង្គុយរអ៊ូ​ងរងក់នឹងអ្នកជាស្វាមី ដែលទើបនឹងមកពីធ្វើការ

"​បាទ~~លោកម្ចាស់ប្រពន្ធ! បើខ្ញុំបាទធ្វើអីខុសសូមទានមេត្តាវាចារមក!!! " ចូលទៅលួងលោមប្រពន្ធដែលខឹងមុខឡើងក្រហម

"​លែង!! គ្មានមកអោបទេ!! ហាមអោប! ហាមថើប! ហាមប៉ះ! "

"​អូហ៍~~ អូនកុំចឹងបានទេ!!! "

" លោកធ្វើអីដឹងខ្លួនឯងហើយ!! បន្ទាប់មកក៏អង្គុយគិតទៅថាទង្វើររបស់លោកនឹងសមឲគេខឹងទេ!! " ប្ដូរសព្វនាមបែបនេះមិនមែនជារឿងតូចតាចទេ....

"​បងធ្វើអីខុស?​បងដូចជាចាំមិនសូវច្បាស់សោះ!!"​

"ហឺយ!!!!!! ល្ងង់ៗៗៗៗៗៗ ល្ងង់ បំផុត! " ប្រលែងខ្លួនពីការអោបហើយក៏ដើរចេញទៅ.....​

" លោកប៉ាល្ងង់ពេកហើយ! គ្មានដឹងអីសោះ!​ប៉ាមើលទៅថាថ្ងៃនឹងថ្ងៃអី!? "កូនប្រុសមាត់ឆៅផាក ស៊ុងគ្វីថាឡើង

"ថ្ងៃអង្គារ! ថ្ងៃនេះជាថ្ងៃអង្គារ "

"​ខ្ញុំគិតថាលោកប៉ាគួររៀបចំខោអាវដេកក្រៅផ្ទះទៅ! "ស៊ុងខ្យុន

"​មិចចឹង? ប៉ាធ្វើអី? "

" ម្សិលមិញខួបកំណើតរបស់លោកប៉ាត្រូវទេ? ថ្ងៃទី​8​ខែធ្នូ! "ស៊ុងគ្វី

"​ត្រូវហើយ! "

" ថ្ងៃនេះទី09 ខែធ្នូត្រូវទេ? លោកប៉ាគិតទៅមើលថាជាថ្ងៃអី??" សុ៊ងគ្វី

"ព្រះ!!!!!!! ថ្ងៃខួបកំណើតប្រពន្ធសម្លាញ់!!!!! "

" នឹងឯង! តែខ្ញុំថាហួសពេលហើយ! លោកប៉ាអាចខ្ចីលុយខ្ញុំបាន! ខ្ញុំមាន9លានវ៉ុនក្នុងកាតនេះអាចយកទៅកក់មឈូសក៏បាន ទៅកក់កន្លែងកប់ខ្មោចក៏បាន!! "ស៊ុងគ្វីនិយាយឡើងព្រមទាំងដកកាតធនាគារផ្ទាល់ខ្លួនគេចេញមក

(កូនគេលូយដល់ អាយុ5-6ឆ្នាំ មានលុយ9លានវ៉ុនក្នុងកុងទៀត ឯងក្បាលកញ្ចាស់ជិតងាប់ទៅវិញហើយមានតែ0.25$ក្នុងកុង🤓)​

" អើយ!!!!! អាកូនស្អីនេះ! វាមិនព្រមនិយាយតាំងពីយូ!! " នាយទម្លាក់ចោលកាបូបធ្វើការហើយក៏ឡើងតាមទៅលួងប្រពន្ធក្នុងបន្ទប់..

"ឈប់!!!!!! លោកប៉ាកុំទាន់ទៅ!"​ស៊ុងខ្យុនស្រែកឃាត់អ្នកដែលជាឪពុក

"កូនមានការអី?"​

"អ៊ំម៉ែដោះប្រាប់ថា ប៉ាៗគាត់ពិសារថ្នាំ!"​

"ថ្នាំអី? ប៉ាកូនឈឺ? "

" ខ្ញុំមិនដឹងថាថ្នាំអីដែលតែម៉ែដោះគាត់ប្រាប់ថាឲប៉ាញ៊ាំ3ខែម្ដង ហើយហាមមិនឲអ្នកណាទៅជួបប៉ាៗទេ!​ចាំលោកប៉ាជួយសួរគាត់ផង ថាគាត់កើតអី! "​ស៊ុងគ្វីនិយាយឡើង

"ថ្នាំអីលេប3ខែម្ដង?? Heat circle ទេដឹង?"

"ត្រូវហើយ"​ស៊ុងហូននិយាយតែម្នាក់ឯង ប៉ុណ្ណេះបានកូនប្រើមួយទៀតបាត់

🗿

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Där berättelser lever. Upptäck nu