ភាគទី១៤:

Start from the beginning
                                    

<ពេលនេះបានដឹងពិន្ទុអស់ហើយ ក្រដាសក៏អ្នកគ្រូចែកឲមើលដែរ មាននរណាតវ៉ាទេ>ក្រោយហៅពិន្ទុនិងចែកក្រដាសមើលបញ្ជាក់ហើយអ្នកគ្រូក៏សួរឡើងតែក៏គ្មាននរណាតវ៉ាដែរ បើអ្នកដែលគ្រូបូកលើសកាន់តែស្ងាត់🌚

<ចឹងអ្នកគ្រូសូមអបអរkim TaeVដែលជាសិស្សឆ្នើមប្រចាំឆមាសនេះ>សិស្សទាំងអស់ក៏ទះដៃឡើងទាំងភាពភ្ញាក់

<wow Kim TaeVជាសិស្សឆ្នើមឬ >

<នេះគេយកឈ្នះYuEបានឬ>

<ហាសហាឥឡូវមានអ្នកបំបាក់YuEបានហើយ>សម្លេងវែកញែកបន្តបន្ទាប់ពីម្នាក់ទៅម្នាក់តែរាងតូចមិនខ្វល់ជាមួយទេ ខុសតែស្រីស្រស់ដែលជាគូប្រជែងតើដែលក្ដាប់ដៃទប់ភាពអាម៉ាស់នាងសន្យាថានឹងឲkim TaeVម្នាក់នេះសងគេនៅថ្ងៃណាមួយមិនខាន

ព្រឹកថ្ងៃថ្មីជាពេលដែលមនុស្សគ្រប់គ្នាក្រោកមកប្រឈមរឿងជីវិតបន្តទៀតទាំងល្អទាំងអាក្រក់ មិនខុសពីរាងតូចkim taehyungនិងស្រីស្រស់lee yuEនោះដែរ។

ពេលនេះផងដែរដំណឹងដែលyuEចាញ់Tahyungគឺល្បីពាសពេញសាលាហើយ បែបនេះក៏មិនអាចរំលងផុតត្រចៀកjungkookដែរ។

<ឯងដឹងអត់យើងឮគេនិយាយថាKim Taehyungប្រឡងបានពិន្ទុល្អជាងLee yuEណា>

<មែនហើយយើងក៏ដឹងដែរហើយឮទៀតថាLee yuEចាញ់ទាំងអាម៉ាស់ទៀតផង>មនុស្សធ្លាប់តែឈ្នះដល់មកចាញ់បែបនេះវាសាងទិដ្ឋភាពប្លែកត្រជាក់ភ្នែកតែម្ដង

<នឹងហើយមកពីនាងអួតអាងពេក>ភាពអំណួតហួសមាឌបានធ្វើឲមនុស្សភាគច្រើនមិនពេញចិត្តជាមួយចរឹករបស់នាងសូម្បីតែអ្នកជាសិស្សច្បង

<បានហើយៗឈប់និយាយប្រធានថ្នាក់មកហើយ>គ្រាន់តែឃើញជុងហ្គុកដើរមកពួកគេកេះគ្នាកុំឲនិយាយបន្តខ្លាចត្រូវរាងក្រាសបន្ទោសឬដាក់ពិន័យ

<មិញឯងនិយាយថានរណាចាញ់នរណាឈ្នះ>Jungkookសួរមកបញ្ជាក់ព្រោះខ្លាចខ្លួនស្ដាប់ច្រលំ ស្អីអាក្មេងនោះប្រឡងឈ្នះសង្សាគេ បោកក្មេងក៏វាមិនជឿដែរបើរាល់ខែក្មេងនោះប្រឡងបានលេខបាតតារាងរហូតបែបនេះ

<អៅ! នេះឯងមិនដឹងទេឬថាTaehyungប្រឡងបានពិន្ទុខ្ពស់ជាងyuE ហើយពេលនេះគឺពួកគេនៅតារាងបាល់ឯណោះ>Boy ឮប៉ុណ្ណេះjungjkookប្រញាប់ចេញទៅយ៉ាងរហ័ស ចំណែកគ្នាគេម្នាក់ទៀតក៏យកដៃទះក្បាលនាយដែលនិយាយ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now