ភាគទី2[ការវិលត្រលប់របស់មនុស្សម្នាក់]

2 0 0
                                        

ភាគទី ២  [ការវិលត្រឡប់របស់មនុស្សម្នាក់]
       
        "ព្រលានយន្តហោះ"

«ស៊ូងហ៊ុនឯងចុះពីលើយន្តហោះហើយរឺនៅនេះយើងមករងចាំឯងតាំងតែពីម៉ោង7ព្រឹកឥឡូវនេះថ្ងៃជ្រេហើយណា»បុរសជាមិត្តដើរបណ្ដើរអ៊ូបណ្ដើរដោយបញ្ចេញសំឡេងខ្សាវៗរង៉ូៗដូចឃ្មុំនៅមុខកន្លែងទទួលអ្នកដំណើរនៅឯព្រលានគេរេ៉ទៅលិចផងទៅកើតទៅជើងផងទៅត្បូងមុខវិញមិនបាច់មើលល្អជាជាងតែហ៊ានមើលប្រហែលកំហឹងក្នុងខ្លួនទាំងប៉ុន្មានអាចជះមកខាងក្រៅទាំងអស់ផងក៏មិនដឹង
«អាឡូ ស៊ូងហ៊ុន នេះតើឯងនៅឯណា»បុរសជាមិត្តកាលណាបើឃើញមិត្តរបស់ខ្លួនខលមកហើយក៏លើកទទួលយ៉ាងលឿងទោះបីជាពេលនេះគេកំពុងតែខឹងប៉ិនភ្នំក៏ដោយ
«......»ស៊ូងហ៊ុន
«ឯងនៅណា »គេ សួរដោយសំកត់សំឡេងទៅស៊ូងហ៊ុន
«នៅពីមុខខនដូរ»ស៊ូងហុនឆ្លើយរួចក៏ចុចបិទទូសព្ទ័ពីអ្នកម្ខាងទៀតដែលកំពុងតែមួម៉ៅនេះគេខំមកទទួលមិត្តដែលបែកគ្នាអស់រយ:ពេល5ឆ្នាំតែគេបែជាធ្វើបែបនេះដាក់គេទៅវិញទាំងដែលគេខំមកទាំងព្រឹកមិនទាំងហ៊ានញុំាអាហារពេលព្រឹកផង
«ហ្ហាស....!!!! »គេស្រែកមួយអស់សម្លេងដែលធ្វើអោយមនុស្សដែលនៅជុំវិញគេនោះងាក់មកមើលគេគ្រប់គ្នានេះប្រហែលជាគេគិតថាស៊ូយុកឆ្គួតរឺអត់គ្រប់ទឹកផងក៏មិនដឹង
«សុំទោសៗ..!!!» គេនិយាយហើយក៏ដើរចេញទាំងខ្មាសអៀននៅចំពោះមុខសាធារណ:ជនជាពន់ពេក
"ស៊ូយុកអើយស៊ូយុកមិចក៏ឯងនេះ......ហ្ហើយខ្មាសគេណាស់វ៉ើយ"គេឧទានក្នុងចិត្តហើយរត់ត្រុយយ៉ាងលឿនឯអ្នកមើលគេនេះវិញឆ្ងល់មួយតង់ទៀតហើយដោយមានម្នាក់ក៏លាន់មាត់ថា«នេះអាប៉ិនេះមុខមាត់ក៏ស្អាតបាតដែលតែទាស់ត្រង់អត់គ្រប់ទឹក »

  *ស៊ូ៊ងហុនខនដូរ*
ស៊ូងហុនអង្គុយលើសាឡុងដោយពាក់វែនតាថ្លាពណ៍សជាវែនតាកាពារពន្លឺទូរសព្ទ័ក្នុងបន្ទប់ខនដូភ្នែកកំពុងតែមើលទូរសព្ទ័ដៃវិញក៏កំពុងតែអូស អាយជីអខោនរបស់គេមើលស្រាប់គេឈប់ពេលឃើញផុសនារីម្នាក់
   @y____jungggg new post

គេក៏បញ្ឈប់ដៃអូសត្រឹមនេះរួចក៏ចុច follow និងចុច like លើផុស យ៉ុងជុង ហើយក៏ចូលឆែកមើល អខោនអាយជីរបស់នាងគេអូសមើលរហូតដល់ផុសចុងក្រោយគេបង្អស់ក៏ភាំងនឹងផុសចុងក្រោយនោះម្ដងទៀត

ឃ្លូវើផ្ដើមស្នេហ៍ 🍀Where stories live. Discover now