My Ex Girlfriend (Ep 03)

Start from the beginning
                                    

"អូនពេញចិត្តដែលភាពបរិសុទ្ធរបស់អូនត្រូវប្រគល់ជូនបង...ជុង!" លីសានាងមិនបានខូចចិត្តស្រក់ទឹកភ្នែកចំពោះរឿងកាលពីយប់មិញនោះទេផ្ទុយទៅវិញនាងរីករាយខ្លាំងណាស់ដែលភាពបរិសុទ្ធរបស់នាងប្រគល់ឲមនុស្សប្រុសដែលនាងស្រលាញ់។ ចំពោះរឿងគ្រប់យ៉ាងនាងគ្រាន់តែមិនចង់សម្តែងអាការៈឲគេដឹងថានាងនៅមានចិត្តស្រលាញ់គេតែប៉ុណ្ណោះ។

លីសានាងយកដៃអង្អែលផ្ទៃមុខសង្ហារបស់ជុងហ្គុកថ្នមៗហើយក៏លើកដៃអង្អែលត្រង់ស្នាមសាក់នៅដើមទ្រូងខាងឆ្វេងរបស់គេផងដែរ។ សាក់នៅដើមទ្រូងខាងឆ្វេងមានសាក់ឈ្មោះរបស់នាងយ៉ាងច្បាស់គឺដាក់ថាLisa។ នាងពិតជាមិននឹកស្មានថាជុងហ្គុកហ៊ានសាក់ឈ្មោះរបស់នាងនោះទេបែកគ្នាបួនឆ្នាំនាងគិតថាគេភ្លេចនាងស្អប់នាងបាត់ទៅហើយតែគេបែរជាសាក់ឈ្មោះនាងនៅប្រអប់ទ្រូងហើយក៏រឹតតែស្រលាញ់នាងខ្លាំងឡើងជាងមុនទៅវិញ។

"អឹ...ជុងហ្គុក!!!" កំពុងតែស្លុងអារម្មណ៍គិតសុខៗស្រាប់តែជុងហ្គុកក្រសោបដៃនាងជាប់នឹងប្រអប់ទ្រូងរបស់គេហើយទាញនាងយកមកឱបកាន់តែខ្លាំង។
"លែង...ជុងហ្គុក!!!" លីសារើបម្រាស់ខ្លាំងៗចេញពីការឱបក្រសោបរបស់គេ។

"មុននេះអូនមានបន្លំថើបបងឬអត់?" ជុងហ្គុកសួរទៅកាន់នាងទាំងលេងសើច។
"លែងភ្លាមមនុស្សឆ្កួត! កុំមកនិយាយអីឡប់ៗ!!"
"ដឹងលទ្ធផលហើយមែនទេថាពេលជេរអូនបងដាក់ទោសអូនយ៉ាងណាខ្លះ? ឬក៏អូនចង់បែកញើសទាំងព្រឹក? បើអូនចង់បងក៏យល់ព្រមជានិច្ច! បងសុខចិត្តហត់ដើម្បីអូន....ជុប៎!!!" ជុងហ្គុកស្ទុះទៅទ្រោបពីលើលីសាហើយនិយាយទៅកាន់នាងយ៉ាងច្រឡើមព្រមទាំងបន្លំថើបថ្ពាល់ក្រពុំរបស់នាងថែមទៀតផង។
"លោកនឹងហើយដែលកេងបន្លំនោះ!" លីសាក៏ថាឲជុងហ្គុកវិញ

"បងមិនបានបន្លំនោះទេ! ព្រោះអូនក៏ឃើញស្រាប់ហើយមែនទេ?"
"បានហើយ! លែងខ្ញុំទៅខ្ញុំចង់ទៅងូតទឹក!" លីសាមិនដឹងតវ៉ាជាមួយគេយ៉ាងម៉េចទៀតទើបរកលេសបែបនេះ។
"ចាំបងបីទៅ!"

"មិនបាច់នោះទេខ្ញុំចេះដើរទៅខ្លួនឯងហើយ!" លើសារុញជុងហ្គុកចេញហើយប្រញាប់ទាញភួយមករុំជិតព្រមទាំងងើបចុះទៅបម្រុងនឹងដើរទៅកាន់បន្ទប់ទឹក។
"ព្រូស....!" ដើរមិនទាន់បានមួយជំហានផងគ្រាន់តែឈានជើងបន្តិចក៏ស្រាប់តែដួលបាត់ទៅហើយ។
"អួយ៎...!" លីសាស្រែកទាំងការឈឺចាប់
"បងប្រាប់ហើយថាចាំបងបីតែអូនពិតជារឹងក្បាលខ្លាំងណាស់....អឹប!" ជុងហ្គុកចុះពីលើគ្រែទាំងគ្មានអ្វីបិទបាំងរាងកាយព្រោះមុននេះលីសាទាញភួយយកទៅអស់ហើយតែនាងមិនបានចាប់អារម្មណ៍ជាមួយនឹងគេនោះទេ។ គេលើកបីលីសាចូលក្នុងបន្ទប់ទឹកដោយទាញភួយចេញអស់។

My ex girlfriendWhere stories live. Discover now