___________________

      Fourth រៀបចំខ្លួនដូចរាល់ដង។ គេចុះមកក្រោមក៏ឃើញម្ដាយរបស់ខ្លួនកំពុងរៀបចំអាហារជាច្រើនរៀបដាក់តុជាស្រេច។ ប្រុសកម្លោះដើរសម្ដៅទៅរកម្ដាយទាំងស្នាមញញឹមហើយក៏រុលទៅឱបម្ដាយដូចជាក្មេងអាយុ3ឆ្នាំ។
      "ទៅអង្គុយទៅកូន នៅឱបម៉ាក់បែបនេះម៉ាក់ធ្វើអីកើត?" ឮម្ដាយនិយាយបែបនេះទើបគេព្រលែងដៃចេញពីម្ដាយ ហើយដើរទៅអង្គុយរងចាំម្ហូបដែលម៉ាក់គេធ្វើ។
     "នឹកម្ហូបម៉ាក់ណាស់ លើលោកនេះគ្មានអ្នកណាធ្វើម្ហូបឆ្ងាញ់ដូចម៉ាក់ឡើយ" Fourth ងាកទៅនិយាយដាក់ម្ដាយ ធ្វើឱ្យអ្នកម្ដាយញញឹមឡើងទាំងមានកម្លាំងចិត្ត។
     "ចុះម៉ាក់ក្មេករបស់កូន? គេធ្វើម្ហូបមិនឆ្ងាញ់ទេឬ?"
     "ម៉ាក់..." ថ្ពាល់របស់ Fourth ចាប់ផ្ដើមក្រហមព្រោះតែអៀននឹងសម្ដីរបស់ម្ដាយខ្លួន នេះមិននឹកស្មានសោះថាគាត់នឹកនិយាយបែបនេះ (⁠ㆁ⁠ω⁠ㆁ⁠)
     "ឱ្យម៉ាក់ជូនទៅសាលាឬអត់?"
     "មិនអីទេម៉ាក់ Gem គាត់មកយកខ្ញុំឥឡូវហើយ" ម៉ាក់របស់គេងក់ក្បាលទាំងយល់សាច់ការ គាត់ញញឹមឡើងម្ដងទៀតហើយក៏និយាយ :
     "អ៊ីចឹងហៅគេចូលលេងបន្តិចផង ប្រាប់ថាម៉ាក់ក្មេកចង់និយាយលេងជាមួយ"
     "ម៉ាក់.." ជាថ្មីម្ដងទៀតដែលអ្នកម្ដាយញ៉ោះកូនប្រុសរបស់ខ្លួនលេង មុខរបស់កម្លោះយើងឡើងក្រហម គួរឱ្យស្រលាញ់ណាស់ (⁠ ⁠ꈍ⁠ᴗ⁠ꈍ⁠)

     បន្ទាប់ពីស្រស់ស្រូបអាហារហើយ Fourth ក៏អង្គុយរងចាំសង្សារខ្លួនមកទទួលទៅសាលា។ គេខលផង ផ្ញើសារផង ប៉ុន្តែអ្នកខាងនោះមិនបានឆ្លើយតបទាល់តែសោះ។ Fourth ងើងឆ្ងល់ជាខ្លាំង ព្រោះ Gem មិនដែលបែបនេះឡើយ។ ក្នុងចិត្តភ័យផង អន់ចិត្តផង នេះខំប្រាប់ម៉ាក់ថាគេនឹងមកទទួល តែនេះមើលចុះជិតដល់ម៉ោងទៅហើយមិនទាន់ឃើញអើតក្បាលមកទៀត។ ចាំមើលណាបង្ហាញមុខពេលណា នឹងទាត់ឱ្យបែកគូថតែម្ដង!!
      "ម៉ាក់ថាឱ្យម៉ាក់ជូនទៅទេដឹង?" ម៉ាក់ដាក់សំណើរឡើង ធ្វើឱ្យ Fourth ងាកមកមើលម្ដាយខ្លួនទាំងចិត្តមិនចង់។ ហៀបនឹងឆ្លើយតបទៅហើយ សម្លេងទូរស័ព្ទក៏រោទ៍ឡើង ធ្វើឱ្យទាំងពីរនាក់ម្ដាយកូនសម្លឹងមើលទូរស័ព្ទដូចគ្នា។ មិនគិតយូរ Fourth ក៏ចុចទទួលភ្លែត។
     "អាឡូ! នៅឯណា? ហេតុអីមិនមកយកគេ? ទូរស័ព្ទខលក៏មិនទទួល សារក៏តប" ទទួលភ្លាម Fourth ក៏និយាយប្រាវៗធ្វើឱ្យអ្នកខាងនោះបើកភ្នែកឡើងទាំងមិនយល់សាច់ការ។
     (ទូរស័ព្ទបងបិទសម្លេងទើបមិនដឹង ហើយអូនទៅសាលាធ្វើអី?) ឮសំណួររបស់ Gem ហើយធ្វើឱ្យស្ដាប់ក្ដៅស្លឹកត្រចៀកតែម្ដង! នេះចេះសួរទៅកើត ប្រុងឱ្យទៅសាលាដើម្បីស្ទូងស្រូវឬ?
     "ទៅរៀននឹងហើយចេះសួរឡប់ៗបែបនេះទៅកើត" Fourth និយាយខ្លាំងៗ ធ្វើឱ្យម្ដាយដែលនៅក្បែរនោះបើកភ្នែកធំៗមើលមកកូន តាំងពីដើមមកដូចមិនដែលដឹងសោះថាកូនរបស់ខ្លួនកាចដក់ថ្នាក់នេះ។
     (ទៅរៀនស្អីរបស់អូនហ្អាស? គ្រាន់គេវ៉ាកងហ្អី?) ការចងចាំរបស់ Fotfot ក៏វិលមកវិញ! អើ! ចេះភ្លេចទៅកើត ʘ⁠‿⁠ʘ ខំស្រែកឱ្យគេឡើងហំ ពេលនេះព្រលឹងខ្លាដែលសណ្ឋិតក្នុងខ្លួនក៏ហោះចេញទៅបាត់ នៅសល់តែព្រលឹងរបស់ឆ្មា ᕙ⁠(͡⁠°⁠‿⁠ ͡⁠°⁠)⁠ᕗ
     "អឹ...អូនភ្លេច" Fourth និយាយតិចហាក់ដឹងកំហុសដែលបានស្រែកឱ្យគេអម្បាញ់មិញ។ ហាហា
      "មកលេងម៉ាក់ផង" សម្លេងរបស់ម៉ាក់ Fourth បង្ហើរឡើងបន្ទាប់ពីឈរស្ងៀមអស់ពេលជាយូរ។ Fourth បើកភ្នែកធំៗក្រោយឮម្ដាយនិយាយបែបនេះ ឯអ្នកម្ខាងទៀតវិញក៏មិនចាញ់គ្នាដែរ។
     (Fourth !! នេះអូនប្រាប់ម៉ាក់ហើយឬ)
     "ហ្អឹម." Fourth ឆ្លើយក្នុងបំពង់ក តែធ្វើឱ្យអ្នកដែលស្ដាប់ញញឹមឡើងទាំងរំភើប។

     អ្នកអានក៏រំភើប ᕙ⁠(⁠ ͡⁠°⁠ ͜⁠ʖ⁠ ͡⁠°⁠)⁠ᕗ

    ________
     អធ្យាស្រ័យផងណាដែលមិនសូវបានផុស ...(⁠-⁠_⁠-⁠メ⁠)

លើសពីមិត្តWhere stories live. Discover now