ភាគ ២

548 40 0
                                    

     ថ្ងៃថ្មីក៏ឈានមកដល់។ សម្លេងម៉ោងរោទ៍របស់ខ្ញុំក៏បន្លឺឡើងធ្វើឱ្យរំខានខ្ញុំជាខ្លាំង។ ខ្ញុំឈោងដៃទៅបិទទូរស័ព្ទទាំងបិទភ្នែក បំណងប្រុងដេកតទៅហើយ។ តែក៏នឹកចាប់ភ្លឹកថា Gem គេបានបបួលខ្ញុំទៅមើលកុន។ ខ្ញុំហក់ចុះពីលើគ្រែយ៉ាងលឿន ដើម្បីគេសុខចិត្តដាច់ដេក! អើយឯងក៏កត្តញ្ញូម្ល៉េះ?

     ខ្ញុំចំណាយពេលងូតទឹក និងប្ដូរសម្លៀកបំពាក់អស់ 30នាទី។ គ្រាន់តែដើរចុះមកក្រោមភ្លាម ក៏កណ្ដឹងមុខផ្ទះបន្លឺឡើង។ ខ្ញុំអើតកមើលក៏ឃើញថាជាម៉ូយរបស់ខ្ញុំតើ! ហាហាគឺអាប្រុសស្អាតវាមកយកហ្នឹងណា។

     "ន៎ែយើងចុចចង់បែកដៃហើយ ឯងក្រមកម្ល៉េះ?" វាទើបតែមកដល់សោះ បែរជាថាចុចចង់ម្រាមដៃ! អានេះពន្លើសគ្រប់រឿងតែម្ដងហើយ។ បើមិនបានឈ្លោះគ្នាមួយថ្ងៃវាមិនអស់ចិត្តសោះ។

     "បែកដៃហើយចង់បែកពងឬអត់?" ខ្ញុំឈរច្រត់ចង្កេះសួរគេ ឯគេក៏ក្រវីក្បាលហើយញញិមយ៉ាងស្រស់។ វានេះណាអត់អស់រឿងដើម្បីមករករឿងខ្ញុំទេ។

     "តស់! យើងឃ្លានហើយ" និយាយចប់ខ្ញុំក៏ដើរចូលឡានគេធ្វើមិនដឹង។ គេមិនមាត់ហើយដើរតាមក្រោយខ្ញុំ។

      នៅលើឡានខ្ញុំក៏បានបើកចម្រៀងកំដរអផ្សុក...ខ្ញុំដាក់បទចម្រៀងញាក់ៗដើម្បីឱ្យមានភាពរស់រវើកបន្តិច។ ក្រោយមកស្រាប់តែលោតបទចម្រៀង "មិត្តចេះប្រច័ណ្ឌ"។ ខ្ញុំឱនទៅកាន់ទូរស័ព្ទក្នុងបំណងប្ដូរបទ តែក៏ទច់ង៉ក់ក្រោយឮគេនិយាយ។

     "មិនបាច់ដូរទេ បទហ្នឹងហើយពីរោះ" ខ្ញុំងាកសម្លឹងទៅកាន់គេ គេមើលទៅមុខបើកឡានធ្វើមិនដឹង។ ខ្ញុំងាកមុខចេញពីគេ ហើយក៏ងាករេសម្លឹងទៅកាន់ខាងក្រៅឡាន។

     (...មានដឹងទេថាមិត្តម្នាក់នេះ មានកូនចិត្តលួចប្រច័ណ្ឌ ខ្លាចដៃដែលធ្លាប់កាន់ ប្រគល់ឱ្យមនុស្សម្នាក់ផ្សេង) Gem បានច្រៀងតិចៗបន្ទរត្រង់ប៉ារ៉ូលត្រង់នេះ ខ្ញុំពិតជាមិនអាចឃាត់ខ្លួនមិនឱ្យងាកទៅមើលគេបានឡើយ។ ខ្ញុំងាកមើលគេម្ដងទៀត តែលើកនេះខុសពីលើកមុន ព្រោះគេក៏ងាកមកមើលខ្ញុំវិញដូចគ្នា។

     "មើលមុខយើងធ្វើអី? យើងសង្ហារណាស់ត្រូវទេ?" យី! មើលវាសួរ! ខ្ញុំអស់ពាក្យឆ្លើយតបបានត្រឹមងក់ក្បាលយល់ស្របនឹងភាពសង្ហាររបស់គេ។ ខ្ញុំរៀបនឹងបែរមុខចេញទៅហើយ តែក៏ត្រូវឈប់ងក់ម្ដងទៀត។

     "យើងគិតទៅគិតមកយើងមិនចង់ឱ្យឯងមានសង្សារសោះ យើងនៅក្បែរឯងបែបនេះ មានពេលវេលាសម្រាប់គ្នាបែបនេះ ធ្វើអ្វីៗដែលយើងតែងតែធ្វើជាមួយគ្នាបែបនេះ...។ យើងមានហ៊ានស្រមៃទេថាបើគ្មានឯងនៅក្បែរយើងជីវិតយើងនឹងទៅជាយ៉ាងណានោះ។" គេនិយាយរ៉ាយរ៉ាប់ដូចតួរប្រុសកំពុងសារសងស្នេហាជាមួយតួរស្រីអ៊ីចឹង។

     "អ៊ីចឹងចូលដណ្ដឹងយកធ្វើប្រពន្ធតែម្ដងទៅ! បានរស់នៅជាមួយគ្នារហូតហើយ" ក្រោយស្ងាត់មួយសន្ទុះខ្ញុំក៏និយាយ គេងាកមកមើលខ្ញុំម្ដងទៀតហើយក៏សើច។

     "អើ! មែនតើ..សួរម៉ាក់ឯងមើលគាត់ព្រមលើកឯងឱ្យយើងឬអត់" គេសើចបណ្ដើរនិយាយបណ្ដើរហាក់ពេគចិត្តនឹងសម្ដីរបស់ខ្ញុំណាស់អ៊ីចឹង។ ចាំមើលតែឯងមានសង្សារចោលយើង យើងនឹងបោចសក់ឯងឱ្យណាណីតែម្ដងចាំមើលចុះ។

     បន្តិចក្រោយមកពួកយើងក៏មកដល់រោងគុន។ ប៉ុន្តែមុននឹងចូលទៅមើលរឿង ពួកយើងបានដើរញុាំអីបន្តិចបន្តួច។ មែនហើយខ្ញុំក៏ខ្លាចដូចគ្នា! ខ្លាចថានឹងលែងមានឱកាសបានក្បែរគេដូចពេលនេះអ៊ីចឹង។ ខ្ញុំក៏ដូចគេ គឺខ្លាចថាពួកយើងលែងមានទំនាក់ទំនងល្អដូចពេលនេះ។

     បានហើយកុំអីមិនសប្បាយចិត្ត! មានប៉ុណ្ណាក៏តាមហ្នឹងទៅ។ ដឹងត្រឹមថាពេលនេះវាក៏ល្អគ្រប់គ្រាន់ហើយ។ ព្រោះពួកយើងអាចនៅក្បែរគ្នាគ្រប់ពេល មិនថាមានរឿងអ្វីកើតឡើងពួកយើងក៏នៅតែមានគ្នា។ ខ្ញុំគិតថាខ្ញុំលង់ស្រឡាញ់គេទៅហើយ គ្រាន់តែថាគេមិនដឹង។ ខ្ញុំក៏មិនចង់ឱ្យគេដឹងដូចគ្នា ព្រោះខ្ញុំខ្លាចថាគ្រប់យ៉ាងនឹងក្រឡាប់ចាក់...។

លើសពីមិត្តHikayelerin yaşadığı yer. Şimdi keşfedin