"ហ្អេ! អៃ Fourth! ងើបឡើង" សម្លេង Gemini បន្លឺនៅក្បែរត្រចៀកធ្វើឱ្យកម្លោះ Fourth រហ័សភ្ញាក់ឡើងទាំងព្រឺៗ។ Fourth ងាកសម្លឹងទៅកាន់អ្នកដែលរំខានដំណេកស្ទើរតែហោះទៅរំលោភ! អីយ៉ាសច្រលំគឺស្ទើរតែហក់ទៅបោចសក់ (≧▽≦)
រីឯអ្នកដែលបានរំខានគេវិញនោះ បែរជាញញឹមស្រស់ក្នុងន័យជាអ្នកឈ្នះទៅវិញ។ អត់នឹងខឹងមិនបានតែម្ដងនេះ!
"ងើបម៉ោទៅហាត់ប្រាណបន្តិចនឹងអាលបានងូតទឹកទៅរៀន" មិនត្រឹមតែនិយាយតែកម្លោះសង្ហារ Gemini ក៏ចាប់ដៃអ្នកដែលមិនព្រមងើបពីដំណេក។ ប៉ុន្តែប្រើកម្លាំងខ្លាំងគ្រាន់ទៅហើយតែ Fourth ដូចជាជាប់កាវនឹងពូកអ៊ីចឹង ទាញសឹងតែមិនផុតពីគ្រែសោះ! ( ꈍᴗꈍ)
"ហូយ Gem យើងងងុយណាស់ ងើបមិនរួចទេ" Fourth ព្យាយាមនិយាយទាំងសម្លេងងុលៗ ហើយក៏ទ្រេតខ្លួនទៅដេកវិញ។ ប៉ុន្តែមានដែរទេ ដែល Gem ព្រមឱ្យគេដេក?....
"បើមិនងើប យើងហាត់ប្រាណលើឯងជំនួស!" មាត់និយាយ ឯមុខគេក៏ទម្លាក់ទៅរក Fourth បន្តិចម្ដងៗ រហូតទាល់តែជិត! គឺជិតរហូតខ្យល់ដង្ហើមរបស់គេប៉ះទៅនឹងផ្ទៃមុខដ៏រលោងៗរបស់ Fourth...
"ថើបបន្តិចល្អអត់??" Gem ឧទានខ្សឹបនៅក្បែរនោះដដែល ហើយខ្សែភ្នែកវិញក៏នឹងថ្កល់សម្លឹងទៅកាន់ថ្ពាល់ដែលគេមានបំណងចង់បោះត្រាប្រថាប់ស្នាមថើបនៅលើនោះ។
ជុប!
ពុទ្ធោ! Fourth បើកភ្នែកធំៗស្ទើរតែមិនគួរឱ្យជឿនឹងរឿងដែលបានកើតឡើង។
ជាការយល់សប្តិ?...
Fourth លូកដៃក្ដិតខ្លួនឯងតិចៗ... អួយ! គឺឈឺតើ! អ៊ីចឹងបានន័យថា Gem ពិតជាថើបគេពិតមែន? ចុះវាចេះតែថីក្នុងខ្លួន បានជាប្លែកៗបែបនេះ? (វាលួចស្រឡាញ់ខ្ញុំឬ?) Fourth និយាយក្នុងចិត្តហើយងាកទៅមើលអ្នកដែលកំពុងសម្លឹងមើលមកគេទាំងញញឹម។
"ថ្ពាល់ក្រអូបម្ល៉េះ?" គ្រាន់តែឮសំណួរនេះភ្លាម ថ្ពាល់របស់ Fourth ក៏ចាប់ផ្ដើមប្រែមកក្រហមភ្លែត។
"អៃ Gem..." Fourth ហៅឈ្មោះគេតិចៗ ហៅទាំងមិនដឹងថាគួរនិយាយអ្វីបន្ត... អត់មិនបានចាប់រំលោភឥឡូវហ្នឹង!
"យ៉ាងម៉េច? ចង់ថើបយើងវិញ?" Gem លើកចិញ្ចើមទាំងច្រឡើម! មើលទៅដូចជាក្លាហានជាងពេលធម្មតា!
"ឱនមកណេះមកអ៊ីចឹង" Gem ក៏ឱនទៅជិតជាងមុន ហើយផ្អៀងថ្ពាល់ទៅឱ្យ Fourth រួចក៏បិទភ្នែកសង្ងំសង្ឃឹមថានឹងទទួលបានស្នាមថើបមកវិញ...(≧▽≦)
ផូស!
ជំនួសឱ្យការថើប Fourth ក៏ខោកក្បាលគេជំនួសវិញ! អុយ! មើលចុះអ្នកបង អ្នកប្អូនឱ្យប្រាកដទេមើលទេ។ (. ❛ ᴗ ❛.)
"អៃFourth ឈឺណា! តិចយើងរំលោភទាំងព្រលឹង!" Gem និយាយបណ្ដើរសម្លឹងមុខអ្នកដែលកំពុងដេកសើចបណ្ដើរ។ ឯដៃក៏យកទៅញីកន្លែងដែលត្រូវបានខោកដោយមិត្តជាទីស្រឡាញ់។ ( ˘ ³˘)♥
"តោះទៅហាត់ប្រាណ" Fourth ថាហើយក៏ហក់ងើប ប៉ុន្តែក៏ត្រូវចប់នៅពេលដែល...
Gem យកខ្លួនទៅពាំង!
ឌឹប!
ក្បាលរបស់ Fourth ត្រូវបោកទៅនឹងទ្រូងដ៏ណេនហាប់របស់ Gem ... Gem ហាក់មិនឈឺនឹងការបោកទង្កិចតែក៏ឱនទ្រោមលើ Fourth ទៅវិញ។
Fourth សម្លឹងមើលគេភ្លឹះៗ កែវមូលក្រឡង់មើលទៅកាន់Gem ទាំងស្ងប់ស្ងាត់តែគេសង្កេតមើលគ្រប់សកម្មភាព។
"យើងគិតថាយើងដូចជាចូលចិត្តឯង គឺចូលចិត្តលើសពីមិត្ត..." gem និយាយតិចៗតែធ្វើឱ្យអ្នកដែលនៅក្រោមគេស្ដាប់បានយ៉ាងពេញត្រចៀក។ (ʘᴗʘ✿)
"កំពុងសារភាពស្នេហ៍ដាក់យើង?" Fourth សួរឡើង ថ្ពាល់ក៏ក្រហមសារជាថ្មីម្ដងទៀតដិយមិនអាចហាមឃាត់អារម្មណ៍ដែលកំពុងតែរំភើបនឹងពាក្យសារភាពពីមនុស្សដែលខ្លួនកំពុងតែលួចស្រឡាញ់។
"ចុះបើមែន អូខេអត់?" (灬º‿º灬)♡
ជំនួសឱ្យលារឆ្លើយ Fourth ក៏ហក់ទៅថើបគេទាំងមិនញញើត។ គ្រប់យ៉ាងពេលនេះគឺស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ ប៉ុន្តែមាត់របស់ពួកគេគឺមិនទាន់ដកចេញពីគ្នានៅឡើយទេ...។ (ꏿ﹏ꏿ;)
"អេ!" Fourth ស្រែកឡើងក្រោយពីមានឱកាសដកមាត់ចេញពី Gemini។ ដៃដែលដាក់លើស្មាគេវិញក៏មិនទាន់ទម្លាក់ចុះ ប៉ុន្តែគេមិនចង់បន្ត...
"ងើបមក" Gem ដូចជាដឹងនៅអ្វីដែល Fourth កំពុងគិត ដូច្នេះហើយគេក៏មិនបានបន្តវសដូចគ្នា។ គេងើបខ្លួនឡើង ហើយទាញដៃ Fourth ឱ្យងើបតាមគេ ។
"ទៅងូតទឹកទៅ យើងទៅធ្វើឱ្យញុាំរួចទៅសាលាតែម្ដង" គម្រោងការដែលត្រូវរត់ហាត់ប្រាណត្រូវបានរលាយ ដោយសារតែត្រូវបាន Fourth ហក់ថើបមុននេះ។ Gemini តាមមើលអ្នកម្ខាងទៀរចូលបន្ទប់ទឹកទាំងញញឹមស្រស់ រួចក៏ចេញមកចង្រ្កានបាយដើម្បីធ្វើអីញុាំបន្តុចបន្តួចតាមដែលអាចធ្វើទៅបាន។
ប៉ុណ្ណឹងហើយបើមិនស្រឡាញ់គេទៀតចប់ហើយ! ហិហិ ( ꈍᴗꈍ)
YOU ARE READING
លើសពីមិត្ត
Romance"លើសពីមិត្ត" ជាប្រលោមលោកដែលនិទានអំពីទំនាក់ទំនងមួយរបស់មនុស្សពីរនាក់ ដែលស្ថិតនៅក្នុងបន្ទាត់ខ្សែខណ្ឌមួយ។ វាជាអ្វី? ជាស្នេហាឬជាមិត្ត?