ភាគទី១១:ជួបឈ្លោះ

Start from the beginning
                                    

<ចុះកូនរៀនជាមួយjiminដែរឬappa>បើរៀនជាមួយjiminល្អណាស់គេនឹងមិនអផ្សុកតែអែ៎ចឹងគេក៏ត្រូវប្រឡងដែរ

<បាទ កូនក៏រៀនថ្នាក់ជាមួយjimin>ទោះជារាងតូចសួរច្រើនប៉ុណ្ណាក៏អ្នកជាប៉ាតូចពេញចិត្តនឹងឆ្លើយនូវរាល់សំណួរ

<តោះអូនរួចនៅ>Nyបើកទ្វារមកក៏ឃើញស្នាមញញឹមប្រពន្ធកូនទើបគេអត់ញញឹមដែរមិនបាន

ក្រាក

<នេះអាចចេញពីពេទ្យហើយឬកូន>zhanដែលចូលមកជាមួយស្វាមីនិងកូនប្រុសក៏សួរឡើង

<បាទ appa>Taeញញឹមបន្តិចរួចតបគេត្រូវរ៉ូវជាមួយគ្រប់គ្នាលើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ

<យើងស្មានតែឯងចង់ដេកនៅមន្ទីរពេទ្យរហូតហើយតើ>ចូលមិនបាន10នាទីផងក៏រករឿងឈ្លោះបាត់និយាយទៅពីរនាក់គេនេះឃើញមុខខាំគ្នាម៉ង

<ក៏ដូចដែលឃើញចឹងមិនបាច់គិតឬស្មានច្រើនពេកទេប្រយ័ត្នចាស់មុនអាយុ នេះបើមិនប្រាប់ខ្ញុំស្មានថាលោកត្រូវជាអ៊ំខ្ញុំហើយតើ>មិនចាំយូរTaeក៏ត្បកវិញ ឲអ្នកម្ខាងទៀតក្រឺតជាខ្លាំង តមាត់មិនឲដាច់មួយម៉ាត់ បាត់ទៅណាហើយTaeVដែលស្លូតបូតស្ដាប់បង្គាប់នាយនោះ

<បានហើយតោះTaeកូន>ដោយឃើញស្ថានភាពដូចមិនស្រួលNyក៏ចូលមកសម្រួល

<តោះទៅjungទៅជួយរុញប្អូនទៅកូន>មិនឲប្រពន្ធហត់មាត់ទៀតyiboក៏ឲកូនទៅជួយរុញកៅអីឲកូនប្រសារ ខ្ជិលប្រកែកច្រើនjungkookក៏ធ្វើតាម

∆ភូមិគ្រឹះKim

ងុឺត

កង់រថយន្តក៏មកឈប់នៅមុខភូមិគ្រឹះដែលមានការរៀបចំយ៉ាងល្អប្រណិត ភូមិគ្រឹះលាបពណ៌សនិងមាស សួនច្បារបៃតងលាយជាមួយផ្កាចម្រុះពណ៌ធ្វើឲភូមិគ្រឹះនេះល្អឥតទាស់

<ផុតគ្រោះផុតភ័យហើយណាក្មួយថេយ៍>គ្រាន់តែឃើញអ្នកជាក្មួយចូលមកភ្លាមMs.parkប្រញាប់ចូលមកឱបនឹងពោលពាក្យដេញគ្រោះចង្រៃចេញភ្លាម(ថេយ៍ចូលដល់បន្ទប់ទទួលភ្ញៀវហើយ)

<បាទអរគុណអ៊ុំស្រី> ឮហើយMs.parkក៏ព្រលែងTaeចេញ

<Tae~>សម្លេងjiminដែលទើបមកពីផ្ទះបាយយកនំបន្ថែមនោះក៏បន្លឺឡើងថែមទាំងរត់មកដោយកាន់ចាននំទៀតផង

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now