☔ឆ័ត្រនាំនិស្ស័យ🌞🌻

650 41 0
                                    

ចាប់តាំងពីថ្ងៃដែលគេអោយឆ័ត្រមកខ្ញុំមក ខ្ញុំក៏មិនដែលបានជួបគេម្តងទៀតសោះ ខ្ញុំព្យាយាមទៅកន្លែងចំណតក្រែងបានជួបគេតែចុងក្រោយ វាក៏អត់ដដែល ខ្ញុំព្យាយាមធ្វើបែបនេះរាល់ថ្ងៃតែអត់ប្រយោជន៍ តែក៏មិនអីដែលថ្ងៃណាមួយខ្ញុំនិងបានជួបគេហើយអោយឆ័ត្រទៅគេវិញ រវល់រៀបរាប់រឿងឆ័ត្រភ្លេចណែនខ្លួនឯងហើយ សួស្តី អ្នកទាំងអស់គ្នាខ្ញុំឈ្មោះ fourth ជានិស្សិតផ្នែក
ច្បាប់ ឆ្នាំនេះជាឆ្នាំទីមួយរបស់ខ្ញុំ ដូច្នេះហើយខ្ញុំមិនសូវមានមិត្តភក្តិច្រើនទេនៅទីនោះ ហើយថ្ងៃនេះជាថ្ងៃទីបីហើយដែលខ្ញុំមករៀន នៅក្នុងថ្នាក់រៀនខ្ញុំកំពុងមើលមេរៀនស្រាប់តែគ្រូដើរចូលមក ធ្វើអោយសិស្សដែលកំពុងប្រលែងគ្នាលេងក៏រត់ចូលអង្គុយក្នុងតុរបស់ខ្លួនអស់ លោកគ្រូដើរមកជាមួយនិងសិស្សម្នាក់រួចគាត់ក៏និយាយឡើងថា
"សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះគ្រូចង់មកណែន មិត្តភក្តិថ្មីអោយអ្នកទាំងអស់គ្នាស្គាល់ នេះគឺgeminiគេគឺជាសិស្សដែលទើបមកថ្មី Gemទៅអង្គុយជាមួយfourth
ទៅគេអង្គុយម្នាក់ឯង "គ្រូនិយាយចប់ហើយGemក៏ដើរ
មកជិតfourthហើយនិយាយឡើងថា
"សុំទោសខ្ញុំអាចអង្គុយជាមួយឯងបានទេ"គ្រាន់តែតែGemនិយាយចប់ភ្លាម fourthដែលកំពុងមើលសៀវភៅក៏ឈប់មើលសៀវភៅហើយងាកមកមើលម្ចាស់សម្លេង ធ្វើឱ្យfourthភ្លឹកភ្លាមមួយរំពេច ព្រោះថាម្ចាស់សម្លេងនោះគឺជាម្ចាស់ឆ័ត្រដែលforuthកំពុងតាមរក ពេលនោះគេក៏បានជួបហើយ .......
"លោក ឮខ្ញុំសួរទេ"Gemសួរទៅfourthបញ្ជាក់ឯ
fourthក៏ប្រញាប់តបដោយភ្ញាក់ៗទៅវិញ
"បាទ! បា .ន អង្គុយមក" ថារួចGemក៏អង្គុយនៅជិតfourthហើយfourthក៏ណែនាំខ្លួនទៅកាន់Gem
របៀបមនុស្សរួសរាយពីកំណើត
"សួរស្តីខ្ញុំឈ្មោះfourth រីករាយដែលបានស្គាល់ឯង ហើយឯងឈ្មោះអីដែរ"
"Gem" មួយម"ាត់យ៉ាងខ្លីរបស់Gemធ្វើឲfourthដឹងថាគេមិនចង់និយាយជាមួយខ្លួនដែរគេក៏ងាកមកវិញទាំងទឹកមុខរបៀបជ្រេញGemណាស់អញ្ចឹង រួចក៏អោនទៅមើលសៀវភៅបន្តដោយគ្មានមាត់
ដាក់គ្នាសូម្បីបន្តិច......នៅក្រៅសាលា......
ក្រោយពីរៀនចប់Gemក៏ចេញទៅកន្លែងចតឡានដើម្បី
ទៅផ្ទះ តែfourthក៏ដើរកាត់Gemរួចហុច ឆ័ត្រទៅអោយGem។
"នេះរបស់លោកយកទៅវិញទៅ "Gemនិយាយតបរបៀបឆ្ងល់ៗក្រោយឃើញfourthហុចឆ័ត្រអោយខ្លួន
"នេះស្អីឯង ហេតុអីយកវាមកអោយខ្ញុំ"
"ក្រែងឯងអោយខ្ញុំខ្ចីកាលមេឃភ្លៀងលើកមុន ខ្ញុំយកវា
មកអោយឯងវិញ ព្រោះវាជារបស់ឯង"
"លើកមុនណាខ្ញុំមិនចាំ ទេ ឯងយកវាទៅវិញទៅ"
"ហេតុអី មិនយក ឯងដឹងទេខ្ញុំចំណាយពេលយូរប៉ុណ្ណា
ដើម្បីយកវាមកអោយឯង"fourth
"ប៉ុណ្ណាខ្ញុំមិនដឹងព្រោះខ្ញុំមិនចាំ តែបើខ្ញុំអោយឯងមែនក៏
ខ្ញុំមិនយកវិញដែលព្រះថារបស់ដែលខ្ញុំអោយ នរណាហើយ វាដូចរបស់ខ្ញុំបោះចោលអញ្ជឹង បានហើយខ្ញុំប្រញាប់គ្មានពេលតបតនិងឯងទៀតទេ" និយាយហើយ
Gem ក៏ឡើងឡានរួចបើកចេញទៅបាត់ ទុកអោfourthឈរសម្លឹងមើលឡានGemដែលបើកចេញទៅទាំងទឹកមុខ ខឹង និងអន់ចិត្ត(គិតទៅGemមិនមាត់ទេ តែពេលនិយាយជាមួយកូនខ្ញុំ មកមួយពាក្យៗចុកដល់បេះដូងតែម្តង ធ្វើឲfourthគ្នាឡើងអន់ចិត្ដ គេ
ឡើងក្មេងតូចគួរអោយស្រលាញ់ុ)

ភាគពីរ ចប់ត្រឹមនិងហើរង់ចអានភាគបន្តណា
អរគុណ🙏🙏🙏សម្រាប់ការអាន☺️

ក្មេងតូចរបស់បង   (my babe) ENDWhere stories live. Discover now