ភាគទី០១:កំពូលមនុស្ស

Start from the beginning
                                    

<ជម្រាបសួរអ្នកគ្រូ>សិស្សគ្រប់គ្នាក្រោកឈរគោរពតាមនាទីជាសិស្ស

<ចាសអរគុណ អង្គុយវិញចុះប្អូនៗ>អ្នកគ្រូ

ពេលវេលាកន្លងផុតទៅ ពេលនេះម៉ោងទីមួយក៏បានបញ្ចប់ដូចគ្នា

<ពេលនេះក៏ជិតដល់ការប្រឡងឆមាសទី១ហើយ ចឹងប្អូនៗកុំភ្លេចមើលមេរៀនផងណា ហើយកិច្ចការដែលអ្នកគ្រូដាក់ឲកុំភ្លេចធ្វើផង ជួបអ្នកគ្រូម៉ោងក្រោយអ្នកគ្រូយកបូកជាមួយពិន្ទុឆមាស បុ៉ណ្ណឹងចុះប្អូនៗអាចសម្រាកបាន>អ្នកគ្រូ

<ជម្រាបលាអ្នកគ្រូ>សិស្សគ្រប់គ្នាងើបគោរពរួច ទើបអ្នកគ្រូដើរចេញទៅ

*រោងអាហារ*

ក្រោយបញ្ចប់ម៉ោងសិក្សាសិស្សគ្រប់គ្នាក៏ប្រញាប់មកស្រស់ស្រូបអាហារពេលព្រឹក មុននឹងចូលរៀនម៉ោងបន្ទាប់

<អ៊ំបាយឆាខ្ញុំមួយ ហើយទឹកស្រ្តបឺរីខ្ញុំមួយកែវផង>សម្លេងស្រួយស្រេះដូចសារិកាបន្លឺឡើងមុន ហើយម្នាក់នោះគ្មាននរណាក្រៅពីរាងតូចរបស់យើងដែរ

<ចាសចាំមួយភ្លេតក្មួយtae ក្មួយរកកន្លែងអង្គុយសិនទៅ>sell ឮហើយរាងតូចក៏ទៅកន្លែងអង្គុយរាល់ដង

<អេ ឯងមានឆ្ងល់ដូចយើងអត់ ក្រុមBlack Star ដែលជាក្រុមល្បីជាងគេក្នុងសាលាយើងមែនអត់ តែយើងមិនដែលឃើញមេក្រុមធំសោះឃើញតែដៃឆ្វេងរបស់គេ ឯងគិតថាគេមានរូបរាងមិច សង្ហាដូចក្នុងប្រលោមលោកអត់ណ៎>ជាសម្លេងសិស្សស្រីមួយក្រុមដែលកំពុងនិយាយគ្នាអំពី"Black Star"ជាក្រុមដែលមានសមាជិកមិនក្រោម៣០០នាក់ទេគឺច្រើនជាងគេក្នុងសាលា តែពួកគេមិនដែលទៅធ្វើបាបមនុស្សទន់ខ្សោយទេ តែបើមករករឿងគេមិនទុកទេ

<ប្រហែលមុខអាក្រក់ហើយបានលាក់មុខបែបនេះ>

<អួយ!នាងឆ្កួតចេះមកនិយាយបំផ្លាញការស្រមៃយើងទៅកើត>

<បើវាពិតនាងឯងសាកគិតមើលទៅ ជាបងធំនៃក្រុមល្បីហើយម៉េចមិនបង្ហាញខ្លួន បើមិនដោយសាររូបរាងអាក្រក់ តើដោយសារអ្វី?>នាងនិយាយក៏មិនខុសជាបងក្រុមធំជាងគេ មានទាំងអំណាចទៀតមិនបង្ហាញខ្លួនឲគេឃើញបើមិនដោយសាររូបរាងតើដោយសារអ្វី?

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now