6.អាត្មានិយម

1K 38 0
                                    

#2ខែបានកន្លងផុតទៅ

ងាកមកមើលទំនាក់ទំនងលោកម្ចាស់នឹងទាសករមួយគូរនេះក៏ប្រែក្លាយជាស្អិតរមួតមិនធម្មតាឡើយ ដល់ថ្នាក់ជុងហ្គុកហ៊ានបណ្តើរថេយ៍ចេញទៅក្រៅតាមកម្មវិធីជាញឹកញាប់ទៀតផង

"ហិៗ..ហឹស..បើលោកម្ចាស់ដឹងប្រាកដជាសប្បាយចិត្តជាមិនខានឡើយ"ថេយ៍អង្គុយញញឹម យកដៃអង្អែលពោះខ្លួនឯងចំណែកឯដៃម្ខាងទៀតក៏កាន់ក្រដាសពិនិត្យលទ្ធផលសម្រាប់អ្នកមានផ្ទៃពោះ គឺថេយ៍គេមានផ្ទៃពោះជិតពីរខែហើយតែក៏ទើបតែទៅពេទ្យពិនិត្យដឹងនៅថ្ងៃនេះឯង ហើយអីឡូវក៏កំពុងតែអង្គុយរង់ចាំជុងហ្គុកមកពីរធ្វើការវិញនឹងបានប្រាប់នៅដំណឹងដ៏ល្អមួយនេះដើម្បី ពញ្ញាក់អារម្មណ៍ដល់អ្នកជាលោកម្ចាស់ គ្រាន់តែស្រមើស្រមៃដល់រូបភាពដែរជុងហ្គុកដឹងថាគេមានកូនហើយសប្បាយអរនោះ ក៏ធ្វើអោយគេញញឹមស្ទើរតែរីកមាត់ដែរ

#ពេលល្ងាច

ង៉ឺត~~

សម្លេងកកិតកង់ឡានបន្លឺឡើងធ្វើអោយថេយ៍ដែរកំពុងតែអង្គុយជូតស្បែកជើងអោយរាងក្រាសនោះក៏ស្ទុះ វឹងប្រញាប់ដើរសម្តៅទទួលផ្លូវនាយភ្លាម

"លោកម្ចាស់..ហិៗ..."ថេយ៍ទទួលអាវធំនឹងកាបូបធ្វើការពីរដៃជុងហ្គុកទាំងញញឹម

"សឺតៗ...អផ្សុកទេ"នាយអោបថើបថេយ៍ខ្សឺតៗ មុននឹងសួរឡើង ឯស៊ីងយ៉ាងឃើញបែបនេះហើយក៏ដើរចេញទៅបន្ទប់ខ្លួនព្រោះតែនាយមិនចង់នៅធ្វើឆ្អឹងទទឹង.ករបស់ចៅហ្វាយទេខ្ជិលនៅមើលគេស្វីតណាស់

"អត់ទេ..ថ្ងៃនេះថេយ៍បានទៅមន្ទីពេទ្យ"រាងតូចនិយាយទាំងទាញដៃរាងក្រាសអោយ មុននឹងចាក់ទឹកត្រជាក់ៗអោយនាយផឹក

"អែងឈឺអ្វីមែនទេ"នាយនិយាយទាំងទាញថេយ៍មកពិនិត្យមើល

"ហិៗ..ហិ..ថេយ៍អត់មានឈឺអីទេ តែថេយ៍មានអ្វីចង់មកពញ្ញាក់អារម្មណ៍លោកម្ចាស់ណា៎"ថេយ៍និយាយទាំងសើចសប្បាយចិត្ត

"អ្វីរបស់អែង"នាយសួរទាំងជ្រួញចិញ្វើម មើលរឹកពារថេយ៍ថ្ងៃនេះសប្បាយចិត្តយ៉ាងចម្លែក

"ទែនៗ..នេះន៎ែ លោកម្ចាស់បើកមើលទៅ"ថេយ៍ទាញក្រដាសលទ្ធផលពិនិត្យផ្ទៃពោះចេញមក ជុងហ្គុកមិនមាត់ក៏ទទួលយកមកបើកមើល តែក៏អានហើយធ្វើអោយនាយមួម៉ៅឡើងភ្លាម

រឿង/⛓ទាសករ🔞(ចប់✅)Where stories live. Discover now