បន្ទាប់ពីនោះពួកយើងទាំងពីរក៏ស្ងាត់ Gemini ផ្ដោតអារម្មណ៍ទៅលើការបើកបររបស់គេ ឯខ្ញុំឯណេះវិញបែរជាមិនសុខក្នុងខ្លួន ខួរក្បាលក៏គិត គិតមិនឈប់ មិនដឹងថាគិតអីៗខ្លះនោះទេ។ ខ្ញុំដកដង្ហើមធំបន្តិច ហេតុអីពេលវេលាដ៏អួរអាប់មួយនេះបែរដើរយឺតម្ល៉េះ?

     បន្តិចក្រោយមកឡានក៏បរមកដល់សាលាដែលពួកយើងរៀន។ គ្រាន់តែឈប់ឡានភ្លាម ខ្ញុំក៏រហ័សបើកទកវាឡានដើរចេញភ្លែត។ ខ្ញុំបោះជំហានយ៉ាងលឿនទាំងមិនខ្វល់ពីសមហលេងស្រែកហៅរបស់ Gem។
     ខ្ញុំក៏មិនយល់ពីខ្លួនឯងដែរ ហេតុអីចេះតែងរជាមួយគេទាំងដែលគេជាមិត្ត? ហ៊ើយធុញណាស់! បើអាចខ្ញុំមិនចង់ស្រឡាញ់គេនោះទេ តែបេះដូងខ្ញុំនេះឌឺ! វារឹងណាស់! ប្រាប់ហើយថាកុំៗវាវិញគិតតែខំៗ ឥឡូវធ្លាក់ខ្លួនលង់គេងើបក្បាលលែងរួច តាំងមកឈឺជីបៗរាល់ថ្ងៃ។ ទោះមិនបានធ្វើសង្សារ អ៊ីចឹងធ្វើជាសង្សារក្នុងចិត្តទៅ...!!!
     រវល់តែគិតនេះ គិតនោះក្នុងចិត្តខ្ញុំក៏ដើរមកដល់ថ្នាក់ល្មម។ ខ្ញុំដកដង្ហើមធំមួយឃូសទៀតមុននឹងដើរចូលថ្នាក់ទាំងមិនមើលមុខគេឯង។ ខ្ញុំដាក់ខ្លួនអង្គុយនៅតុទាំងព្រលឹងហោះទៅសុីព្រលឹត...អារម្មណ៍មួយនេះទាល់តែអ្នកដែលស្រឡាញ់គេម្នាក់ឯងទើបយល់។
     - អេ! កើតអីអត់?
     សម្លេងរបស់ Satang បន្លឺឡើង ឯដៃរបស់គេក៏យកមកឆ្កឹះខ្ញុំអាវរបស់ខ្ញុំតិចៗជាការដាស់។ ជំនួសឱ្យការឆ្លើយខ្ញុំងាកទៅក្រវីក្បាលប្រាប់គេ បញ្ជាក់ប្រាប់ថាខ្ញុំមិនអីទេ។ ប៉ុន្តែបេះដូងខ្ញុំបានវាអី!
     - ឈ្លោះគ្នាជាមួយ Gemini ឬ?
     ក្រោយសំណួររបស់គេ ខ្ញុំក៏ត្រូវងាកគេម្ដងទៀតដោយអូតូ។ មាត់ខ្ញុំរឹងអស់ ហើបលែងរួច។ ទោះហើបមាត់រួចក៏មិនដឹងថាឆ្លើយយ៉ាងម៉េចសម អត់ឈ្លោះដូចតែឈ្លោះ...តាមពិតខ្ញុំឈ្លោះម្នាក់ឯងសោះ។
     - អត់ទេ
     ខ្ញុំឆ្លើយពីរម៉ាត់យ៉ាងខ្លី ធ្វើឱ្យអ្នកស្ដាប់លែងហ៊ានសួរតទៅទៀត។ គេងាកមុខចេញ ខ្ញុំឯណេះក៏ងាកមុខមកក្រាបនឹងតុដូចគ្នា។
     - ណេះ!
     មិនបាច់ងាកមើលក៏ដឹងថាជាអ្នកណាដែរ ជាសម្លេងដែលខ្ញុំស្គាល់ច្បាស់ជាងគេ។ ខ្ញុំមិនងាកបែរជាបិទភ្នែកធ្វើគេង ព្រោះមិនទាន់បាត់ងរគេ។
     - អេគេងហើយឬ? គ្រូមកឥឡូវហើយ
     ចុងក្រោយខ្ញុំនៅតែងើបមកឱ្យទាល់តែបាន ខ្ញុំមើលគេឆ្លាស់ជាមួយនឹងរបស់នៅក្នុងដៃរបស់គេ។ គេញញឹមទាំងដាក់ប្រអប់នោះចុះនៅចំពោះមុខខ្ញុំ។ ជាសាឡាត់ និងទឹកសុទ្ធ ហើយក៏មានក្រដាស note តូចមួយបិទជាប់ជាមួយផងដែរ។ គ្រាន់តែដាក់ចុះហើយគេដើរទៅតុរបស់គេភ្លែត។ ខ្ញុំទាញប្រអប់មកមើលហើយក៏លូកដៃទាញក្រដាស note យកមកអាន :
     (យើងអត់ដឹងថាធ្វើអីខុសទេ តែយើងដឹងថាឯងងរយើង! មានរឿងអីនិយាយគ្នាណាកុំប្រងើយដាក់យើង...)
     អានហើយស្នាមញញឹមក៏រំលេចឡើងបន្តិច តែឆ្ងល់វាអត់ដឹងខ្លួនខុសអីផងវាមកលួងធ្វើអី? អត់ដឹងចឹងទេអីបានខ្ញុំនេះវាបសនចិត្ត ស្អីបន្តិចក៏ងរៗ ហើយវាហ្នឹងចេះតែលួងទៅកើតដែរ។ យី!!
     គិតសព្វៗទៅមិនដឹងថាខ្ញុំស្រឡាញ់គេម្នាក់ឯង ឬគេវិញទេដែលស្រឡាញ់ខ្ញុំម្នាក់ឯងហាហា។ វល់ៗអាម៉េចមិនដឹងទេ...
     គិតរួចខ្ញុំក៏ទាញទូរស័ព្ទឈែតទៅគេ :
     (អត់ដឹងខុសអីផងលួងយើងធ្វើអី? មិនដឹងថាយើងបានចិត្តទេអ្ហេះ?) ខ្ញុំចុចផ្ញើរទៅគេ ហើយក៏ឆ្លៀតងាកទៅរកគេ ព្រមទាំងកហរវីទូរស័ព្ទផ្ដល់ជាសញ្ញាឱ្យគេមើលទូរស័ព្ទរបស់គេ។ គេហាក់យល់សាច់ការក៏ទាញទូរស័ព្ទមកមើលហើយញញឹមឡើងយ៉ាងស្រស់ធ្វើមិនដឹង ហើយក៏ឱនឈ្ងោកចុចសរសេរ មិនដឹងថាសរសេរអ្វីទេ ជេរខ្ញុំផងក៏មិនដឹង។
      ទីង!
      ( អ៊ីចឹងលើកក្រោយឈប់ងរទៅ ប្រយ័ត្នយើងងរវិញតិចថាពិបាកលួង)
      អានសារហើយខ្ញុំក៏ងាកទៅកាន់គេ គេញញឹមស្ញាញមកកាន់ខ្ញុំ។ ខ្ញុំខ្ចឹបមាត់ ហើយក៏លើកម្រាមដៃកណ្ដាលដាក់គេ! នេះជាភាសាស្នេហារបស់ខ្ញុំហុហុ។
     គ្រាន់តែលើកដៃដាក់គេភ្លាម គ្រូក៏មកដល់ភ្លែត ខ្ញុំដាក់ដៃចុះសឹងតែមិនទាន់។ ឯអាប្រុសស្អាត Gem ក៏ងាកមកសើចដាក់ខ្ញុំហាក់ចំអកដាក់ខ្ញុំ ធ្វើឱ្យខ្ញុំរកតែជេរគេក៏មិនបាន...ចាំមើលចុះ ចេញពីរៀនយើងនឹងងរឯងត!។

លើសពីមិត្តUnde poveștirile trăiesc. Descoperă acum