ភាគទី02 : ចាញ់បោកគេ

Start from the beginning
                                    

"យើងច្បាស់ជានាំគាត់ទៅហើយ" ស៊ុកមីន

"វាមិនល្អទេឬបើយើងបបួល ថេហ្យុង ទៅមើល?" មីនយូ និយាយធម្មតាងាកទៅមើលមុខ ជុងហ្គុក ទៀតផង ។

"អញ្ចឹង យើងធ្វើជាចាញ់ទៅចុះ" ជុងហ្គុក

"បើឯងចាញ់យើងអត់លើកប្អូនអោយទេ" មីនយូ ញាក់ភ្នែកដាក់មុននិងទាញមួកមកពាក់ហើយសម្តៅទៅឡានរបស់នាយមុន ។

"Okay បងថ្លៃ" ជុងហ្គុក ផ្តល់សញ្ញាប្រាប់ថាថ្ងៃនេះមិនចាញ់ទេ ។

ទីនេះពួកគេកក់ផ្តាច់មិនមានអ្នកក្រៅឯណាចូលមកបានទេមានតែគ្នាគេ 4នាក់ប៉ុណ្ណោះ ហើយអ្នកដែលឈ្នះថ្ងៃនេះគឺ សុឺងឆូល ចំណែកអ្នកក្រោយគេគឺ ស៊ុកមីន នេះឯងជាអ្នកកក់ Hall មើលកុនល្ងាចនេះ ។

មីនយូ ត្រលប់មកវិញរៀបចំខ្លួនទៅតាមការណាត់ហើយមិនភ្លេចចូលទៅយក ថេហ្យុង នៅហាងផង ថ្ងៃនេះថ្ងៃចុងសប្តាហ៍ម៉ាក់និងប៉ានាយក៏នៅផ្ទះ ដូច្នេះ គាត់នៅមើលហាងដែរ ។

"ម៉ាក់! ខ្ញុំសុំ ថេហ្យុង ហើយ" មីនយូ

"ទៅណាហ្យុង?" ថេហ្យុង

"មើលកុន" មីនយូ

"ខ្ញុំទៅផង!!" មីនជី

"ខ្ញុំទៅដែរបងប្រុសសម្លាញ់ចិត្ត" មីននី

"បានៗ បងអោយទៅទាំងអស់" មីនយូ

"ថ្ងៃនេះចិត្តល្អ? អារម្មណ៍ល្អស្អីមកពីណា?" ថេហ្យុង

"ថ្ងៃនេះលេងហ្គេមឈ្នះគេប៉ាវមើលកុន ដូច្នេះបងអាចនាំអ្នកណាទៅក៏បាន" មីនយូ

"តោះបងប្រុស" មីននី ប្អូនពៅដើរអោបដៃនាយជាបងប្រុសធំទៅមុន ។

មកដល់ជុំគ្នា ថេហ្យុង នឹកចម្លែកចិត្តពេល ជុងហ្គុក នៅទីនេះ ឯណាថាទៅប៊ូសានហើយមកវិញលឿនម៉្លេះ? ឧស្សាហ៍ម៉្លេះឡើងចុះៗមិនចេះហត់?

"មកជុំគ្នាអស់ឬនៅ?" មីនយូ

"ឯងនិងហើយដែលមកក្រោយគេ គ្រប់គ្នាគេចូលទៅអស់ហើយ" ជុងហ្គុក

"ចុះម៉េចក៏ឯងមិនចូលដែលទៅ?" មីនយូ

"យើងខ្លាចឯងវង្វេងច្រកចូល តាមមក" ជុងហ្គុក បែរចេញទៅមុន មីនជី ទៅតាមអោបដៃនាយទៀតផង ។

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now