ភាគ៦/៦(ចប់)

203 31 8
                                        

ម៉ូស៊ីក៏ក្រោកឈរហើយសួរទៅខ្មោចស្រីនោះ៖

ម៉ូស៊ី/តើនាងជាអ្នកណា?ហេតុអីនាងធ្វើបែបដាក់មិត្តភក្តិខ្ញុំ?

ខ្មោចស្រីតប៖

«យើងជាអ្នកណា?នេះឯងមិនទាន់ចាំទេថាយើងជាអ្នកណា?យើងជាបងស្រីរបស់ឯង យើងជាអ្នកលះបង់ជីវិតឲ្យឯង!»

ម៉ូស៊ី/...

ម៉ូស៊ីស្ដាប់ឮខ្មោចស្រីនិយាយហើយនាងក៏ស្ងាត់មាត់និយាយអីលែងចេញ នាងហាក់បីដូចជាកំពុងនឹកឃើញរឿងអ្វីម្យ៉ាង។

ការពិតទៅ នារីពីរនាក់ដែលនាងឃើញក្នុងយល់សប្តិនោះគឺជាម៉ូស៊ីនិងបងស្រីរបស់នាងម្នាក់ឈ្មោះម៉ូស៊ីយ៉ា។ដោយសារគ្រោះថ្នាកចរាចរណ៍ធ្វើឲ្យម៉ូស៊ីនាងបាត់ការចងចាំនិងម៉ូស៊ីយ៉ានាងបានស្លាប់ដោយសារតែជួយម៉ូស៊ីចេញពីឡានបុក ហើយឡានក៏បុកនាងជំនួស។

ហើយវិញ្ញាណខ្មោចម៉ូស៊ីយ៉ាគឺរស់នៅនិងតាមម៉ូស៊ីជាប់ជាយូរមកហើយ ប៉ុន្តែមួយរយៈមកនាងឃើញថាម៉ូស៊ីមានភាពរីករាយច្រើនទើបនាងមានចិត្តច្រណែនជាហេតុធ្វើឲ្យនាងតែងតែចេញមកលងបន្លាចនិងសង្កត់នាងរហូតនោះគឺជាម៉ូស៊ីយ៉ាបងស្រីនាងហ្នឹងហើយ តែម៉ូស៊ីនាងមិនចាំបងស្រីនាង។

ហើយពេលដែលមានគេសួរម៉ូស៊ីពេលយប់នោះគឺជាម៉ូស៊ីយ៉ានេះហើយ គ្រប់ពេលដែលម៉ូស៊ីនាងមើលទូរស័ព្ទ ម៉ូស៊ីយ៉ាតែងតែនៅអង្គុយមើលមើលលើក្បាលគ្រែរបស់នាង ថ្ងៃមុនទូរស័ព្ទដូររឿងអូតូក៏ដោយសារស្នាដៃម៉ូស៊ីយ៉ានេះហើយ។ចឹងបានទូស័ព្ទម៉ូស៊ីចេះតែគ្មានសេវាដោយសារតែមានវិញ្ញាណនៅក្បែរនាង។

ចំណែកឯងកាលនាងមកដេកផ្ទះយាយនាងលើកដំបូងហើយមានសម្លេងស្រែកដេញនាងឲ្យចេញទៅការពិតជាសម្លេងយាយរបស់នាងស្រែកដេញម៉ូស៊ីយ៉ាឲ្យចេញពីម៉ូស៊ីនោះទេ ព្រោះគាត់ដឹងថាម៉ូស៊ីយ៉ាមានបំណងអាក្រក់ចំពោះម៉ូស៊ី យាយនាងមិនបានស្រែកដេញម៉ូស៊ីឡើយ ហើយថ្ងៃដែលអ៉ីអ្នកលក់និយាយថាបងស្រីម៉ូស៊ីស្អាតនោះ វាគឺវិញ្ញាណម៉ូស៊ីយ៉ានេះឯង។ហើយការស្លាប់របស់មិត្តភក្តិម៉ូស៊ីពីដំបូងក៏ជាស្នាដៃម៉ូស៊ីយ៉ាដូចគ្នា។

វិញ្ញាណ Where stories live. Discover now