នៅដងវិថីមួយដែលមានសភាពស្ងប់ស្ងាត់ រាងកាយតូចច្រឡឹងរបស់មនុស្សប្រុសម្នាក់កំពុងដេីរញាប់ជេីងទៅកាន់ផ្ទះជួលរបស់ខ្លួនទាំងដែលពេលនេះគឺម៉ោងមួយរំលងអាធ្រាតទៅហេីយ។
គេមានឈ្មោះថា Beomgyu ជានិស្សិតឆ្នាំទី3ដែលឡេីងមករៀននៅទីក្រុង។ ថ្ងៃនេះគេមកផ្ទះវិញយឺតជាងសព្វដងដោយសារមានកម្មវិធីជប់លៀងជាមួយមិត្តរួមថ្នាក់ តែនៅពេលត្រឡប់មកវិញក៏មានរឿងទាស់សម្ដីជាមួយមហាមិត្តទេីបត្រូវទម្លាក់ឲ្យចុះដេីរតាមផ្លូវ ហើយវាចង្រៃត្រង់បាត់កាបូបលុយថែមទៀតទេីបត្រូវដេីរមកផ្ទះវិញយ៉ាងកម្សត់។
ពេលកំពុងដេីរសុខៗក៏ស្រាប់តែ...
"អួយ ស្អីគេអញ្ចេះ!!" Beomgyu ងឿងឆ្ងល់ក្នុងចិត្តហេីយក៏ភ័យព្រមគ្នានៅពេលឃេីញមនុស្សមួយក្រុមដែលកំពុងឈរពាំងផ្លូវរបស់គេ។
"ស៊យមែនទែនវ៉េីយ! ពួកនេះជាអ្នកលេងច្បាស់ណាស់!" Beomgyu រអ៊ូខ្សាវៗរួចប្រុងរត់បកក្រោយតែសំណាងអាក្រក់ពួកនោះនាំគ្នាឡោមព័ទ្ធ Beomgyu បាត់ទៅហើយ។
"ឆាប់ឲ្យលុយមក!!" បងធំម្នាក់ស្រែកសម្លុត Beomgyu ដេីម្បីជម្រិតទារយកប្រាក់។
"ខ្ញុំមិនមានលុយឲ្យទេ!" Beomgyu បដិសេធព្រោះគេគ្មានលុយជាប់ខ្លួនសូម្បីមួយសេន។
"អញ្ចឹងចាប់វាយកទៅលក់តែម្ដងទៅលោកបង!" កូនចៅម្នាក់ឧទានឡើងទៅកាន់បងធំរបស់ពួកវាដែលកំពុងសម្លឹងមេីល Beomgyu តាំងពីក្បាលដល់ចុងជេីង។
"រូបរាងស្អាតបែបនេះ ប្រហែលលក់បានថ្លៃ!"
"ណែ!! យើងមិនមែនជាទំនិញទេពួកអាឆ្កួត!!" Beomgyu ស្រែកជេរពួកអស់នោះដោយអារម្មណ៍ខឹងសម្បារ។
"ចាប់វាដាក់ឡានភ្លាមទៅ!" បងធំនោះបញ្ជាកូនចៅរបស់ខ្លួន។ ឮបែបនេះ Beomgyu ព្យាយាមរេីបម្រាស់ខ្លួនពីពួកអន្តពាលទាំងនោះ ហើយក៏សម្រេចចិត្តវាយគ្នាជាមួយពួកនោះទោះដឹងថាមិនអាចយកឈ្នះក៏ដោយ។
ស្របពេលនោះដែរមានឡានស្ព័រខ្មៅមួយគ្រឿងបេីកកាត់ទីនោះ ហើយក៏ឈប់ភ្លាមៗនៅពេលឃេីញសកម្មភាពនៅចំពោះមុខ។
"ឆាប់លែងគេភ្លាមទៅ!"
"ឯងជាអ្នកណា?" អាម្នាក់មេគេចោទសួរទៅកាន់រាងក្រាស់ដែលចូលមកបង្អាក់សកម្មភាពរបស់ពួកគេ។
YOU ARE READING
សង្សារក្លែងក្លាយ
Fanfiction"ទោះពួកយើងជាសង្សារក្លែងក្លាយក៏ពិតមែន តែអារម្មណ៍ដែលមានចំពោះគ្នាគឺពិតប្រាកដ!"
