ភាគទី ៣

Start from the beginning
                                    

"មែនហើយ Gem កុំធ្វើមើលតែខ្លួនឯងជាមេដោះរបស់ Fourth ទៅមើល" Yuma និយាយឡើងបែបលេងសើច ប៉ុន្តែវាធ្វើឱ្យខ្ញុំហាក់មិនស្រណុកចិត្តសោះ។

"អ៊ីចឹងខ្ញុំលាសិនហើយ បាយ បាយ!" ថាចប់ភ្លាមខ្ញុំក៏ដើរចេញទៅភ្លែតដោយមិនចាំស្ដាប់ការឆ្លើយតបអ្វីទាំងអស់។ គ្រាន់តែដើរចេញផុតបន្តិច ជើងខ្ញុំក៏ស្រាប់តែទន់មួយរំពេច។ ខ្ញុំមិនអាចបដិសេធបានឡើយថាបេះដូងខ្ញុំឈឺ។ ខ្ញុំដាក់ខ្លួនអង្គុយនៅម្ខាងដែលពួកគេមិនអាចមើលខ្ញុំឃើញ។

______________

អង្គុយសំកុកអស់ជាច្រើននាទីរួចមកខ្ញុំក៏ដាច់ចិត្តមកផ្ទះវិញ។ គ្រាន់តែមកដល់ផ្ទះខ្ញុំក៏រហ័សរត់ទៅបន្ទប់គេងភ្លាមៗ។ គ្មានកន្លែងណាអាចធ្វើឱ្យចិត្តធូរស្រាលដូចផ្ទះឡើយ។

ទីង!
សម្លេងសារនៅក្នុងទូរស័ព្ទរបស់ខ្ញុំបន្លឺឡើង។ ខ្ញុំទាញមកមើលក៏ឃើញថាជាសារដែលផ្ញើរចេញដោយ Gem។ ខ្ញុំមិនបានចុចមើលភ្លាមៗឡើយ ព្រោះចិត្តមួយចង់ចូលមើល ប៉ុន្តែចិត្តមួយទៀតបែរជាមិនចង់ចូលមើលទៅវិញ។

ចុងក្រោយខ្ញុំក៏នៅតែចុចមើលដដែល។

(ដល់ផ្ទះឬនៅ?)
(ញុាំអីអត់យើងទិញយកទៅឱ្យ?"

ខ្ញុំមើលសារទាំងនោះទាំងរំភើបលាយលំ និងអារម្មណ៍មួយដែលមិនអាចបរិយាយបាន។ ខ្ញុំញញឹមទាំងសោះកក្រោះបន្តិចមុននឹងសរសេរសារតបទៅគេវិញ។

(មកដល់មួយសន្ទុះហើយ)
(មិនបាច់ទិញមកទេ មុននេះយើងឈៀងទិញមករួចហើយ។ អរគុណ!) សរសេរចប់ខ្ញុំក៏បោះទូរស័ព្ទទៅលើពូកហើយក៏នាំខ្លួនទៅងូតទឹកសម្អាតខ្លួនចេញ។ ស្មុគស្មាញប៉ុណ្ណាក៏ដោយ ឱ្យតែបានងូតទឹកគឺដឹងតែធូរស្រាលក្នុងអារម្មណ៍ហើយ។

_________

ខ្ញុំចំណាយពេល10នាទីដើម្បីងូតទឹក។ ហើយក៏ចុះមកក្រោមបំណងរកអីញុាំ ព្រោះមុននេះកុហក Gem ទេ។ មនុស្សដូចខ្ញុំឯណាចេះទិញម្ហូបទុកនោះ?ហាហាហា។

ទីង ទីង!!!
សម្លេងកណ្តឹងផ្ទះខ្ញុំក៏បន្លឺឡើងសារជាថ្មី។ ខ្ញុំងាកទៅកាន់របងផ្ទះទាំងឆ្ងល់ ព្រោះខ្ញុំគ្មានញាតិមិត្តឯណាឡើយក្រៅពី Gem។

អា! តាមពិតជាគេពិតមែន! គេឈរទៅមុខផ្ទះទាំងញញឹមស្រស់ចេញធ្មេញដាក់ខ្ញុំដោយក្នុងដៃមានកាន់របស់របរជាច្រើននៅក្នុងដៃ។ គេសុីញ៉មុខដាក់ខ្ញុំ ហាក់ព្យាយាមប្រាប់ខ្ញុំឱ្យឆាប់ទៅបើកទ្វាឱ្យគេ។ ខ្ញុំឯនេះរវល់តែសម្លឹងមើលគេក៏សឹងតែភ្លេចបើកទ្វាឱ្យគេទៅហើយ។

"មកធ្វើអី?" ខ្ញុំធ្វើជាសួរ ឯដៃក៏បើកទ្វាឱ្យគេដើរចូលយ៉ាងសេរី។

"មកធ្វើឯងទេដឹង" គេឆ្លើយហើយក៏ដើរទៅត្រុយ ប្រៀបដូចជាគ្មានអ្វីកើតឡើងអ៊ីចឹង។

"អាឈ្លើយ!" ខ្ញុំលួចជេរគេតិចៗ តែល្មមគេឮហាហា។ បិទទ្វារបងរួចខ្ញុំក៏ដើរតាមពីក្រោយគេសម្ដៅទៅក្នុងផ្ទះ។ Gem បង្ហួសទៅផ្ទះបាយហើយចាក់ម្ហូបចូលចាន ព្រមទាំងដួសបាយរៀបចំដាក់លើតុជាស្រេច។ ដូចប្ដីរៀបចំធ្វើម្ហូបលួងប្រពន្ធអ៊ីចឹងហាហាហ><

"នែ! នរណាប្រើឯងទិញមក?" ខ្ញុំធ្វើជានិយាយទាំងខ្មឺត។ ទាំងដែលតាមពិតបេះដូងលួចរីកមាឌទៅហើយ។

"បេះដូងយើងប្រើឱ្យទិញ ព្រោះមានចំហាយអ្នកខ្លះលួចប្រច័ណ្ឌ!" Gem និយាយដោយមិនងាកមកមើលខ្ញុំ។ ព្រោះគេកំពុងតែញាប់ដៃញាប់ជើងជាមួយការងារចង្រ្កានបាយរបស់គេ។

"ប្រច័ណ្ឌក្បាលឯង" ខ្ញុំជេរគេហើយក៏ញញឹមបន្តិច ប៉ុន្តែមិនឱ្យគេឃើញឡើយកុំឱ្យវាបានចិត្ត។

គេមិនមាត់ប៉ុន្តែគេបែរជាបញ្ចេញស្នាមញញឹមយ៉ាងស្រស់។ គេតែងតែបែបនេះ! ខ្វល់ខ្វាយហើយពូកែយល់ចិត្ត។ គេមិននិយាយតែគេបង្ហាញទង្វើ។ នេះជាចំណុចទាក់ទាញរបស់គេ ដែលធ្វើឱ្យខ្ញុំលង់ខ្លួន លង់ប្រាណស្រឡាញ់គេ។

"មកញុាំបានហើយ" គេនិយាយហើយងាកមកកាន់ខ្ញុំជាមួយខ្សែភ្នែកដ៏កក់ក្ដៅ។ ខ្ញុំមិនមាត់ ហើយក៏ទៅអង្គុយទល់មុខគេ។ ម្ហូប5មុខ នៅលើតុសុទ្ធតែជាមួយម្ហូបដែលខ្ញុំធ្លាប់ប្រាប់គេថាខ្ញុំចូលចិត្តបានរៀបនៅលើតុជាស្រេច។

"អរគុណ" ក្រោយឮពាក្យនេះចេញពីមាត់របស់ខ្ញុំ គេក៏ងាកសម្លឹងមុខខ្ញុំហើយក៏ញាក់ចិញ្ចើមដាក់ខ្ញុំ។ ពួកយើងក៏ឱនមុខហើយញុាំបាយនោះជាមួយគ្នាដោយមិននិយាយអ្វីបន្ត។

លើសពីមិត្តWhere stories live. Discover now